ប្រទេសតង់ហ្សានី ៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ហ្វូងសត្វកណ្តុរធំៗជាច្រើនក្បាលនៅប្រទេសតង់ហ្សានី (ស្ថិតនៅអាហ្វ្រិកខាងកើត) ត្រូវបានក្រុមជំនាញមកពីអង្គការ APOPO ប្រមូលមកបង្ហាត់ពីចេះហិតក្លិនសត្វព្រៃដែលត្រូវជួញដូរខុសច្បាប់ ហើយការប្រើប្រាស់កណ្តុរមានប្រសិទ្ធភាពជាងឧបករណ៍ស្កេន និងឆ្កែហិតក្លិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXdkYs2S-4pOvSl_jVasc0HxrKsLz53Qz-jlU3F_TojYcN123tHqqSrFcRxfJCL3tD_gVq3M-niypaJ7wF_uLLQX1loNDiscYF3WpONjsxi6O_01EVGpwJRcuUPBJoiMbl9DyPP-uSHe7xpOep2WD2oSeW3TVy8ety9uLAndtQ2HeWgEmc5cPxHqxdQhq9/s2048/image_2024-11-07_13-32-12.png

មនុស្សភាគច្រើនស្អប់សត្វកណ្តុរខ្លាំងណាស់ ដោយសារវាតែងតែធ្វើឱ្យខូចសណ្តាប់ធ្នាប់ ឬកខ្វក់ក្នុងលំនៅឋាន ហើយវាក៏ជាសត្វចម្លងមេរោគផងដែរ ។ ប៉ុន្តែកណ្តុរជាសត្វឆ្លាត និងអាចយករួចខ្លួនពីគ្រោះថ្នាក់ផ្សេងៗ ទើបក្រុមជំនាញមកពីអង្គការ APOPO មិនស្វែងរកប្រាក់ចំណេញ បានប្រមូលកណ្តុរធំៗមកបង្ហាត់ឱ្យចេះហិតក្លិនសាច់សត្វព្រៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvn5L62vtjS1vsPBJoZKXrWlRjRa3Hl-BSHl3fyCeMi4nuv-s9P6MoJqI9VJamq4infPYeg1_zW-9jfpp3jMfwmRLne1MNWVolwtDcX4rO4Q5IA7GzSWg9SGCl8BViuavZ0qsespvR1LkQ9VKXTXjGxeG-6HrwrV4mKCGm31E19dOF-GAhIlQYbMQv_OAI/s1792/image_2024-11-07_13-32-13.png

ក្រោយការបង្ហាត់ពីក្រុមជំនាញរួចមក កណ្តុរទាំងនេះអាចហិតក្លិនរកឃើញភ្លុកដំរី, ភ្លុករមាស, ពង្រូល និងសាច់សត្វជាច្រើនទៀតដែលត្រូវគេសម្ងួតហើយលាក់ទុកក្នុងទំនិញផ្សេងៗយ៉ាងមានប្រសិទ្ធភាព ។ ហេតុអ្វីត្រូវបង្ហាត់សត្វកណ្តុរ បើភ្នាក់ងារចាប់ក្រុមជួញដូរសត្វព្រៃខុសច្បាប់ មានទាំងឧបករណ៍ស្កេន និងឆ្កែហិតក្លិន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL8wBm2dZ4D6RAGQMrmGYKTEYjiyGZ9xT2F-nBsaP5260yykRW4Hhj-5Ze6dXiXPpm6Tvi0gD1CqEfuXXrB2oISko1-K_ARUbrKJoQB_HT5gphlQC_cE-S0hNl4RhEjGYm1TaxQC6Ve-e_oEQSDHOolOoVt2vGZzMBo3eyoWlFXCW4-MaFxZvnIwqyFqXY/s3072/image_2024-11-07_13-32-14%20(2).png

ក្រុមជំនាញមកពីអង្គការ APOPO និយាយថា កណ្តុរអាចប្រើប្រាស់ក្នុងការចាប់ក្រុមជួញដូរសត្វព្រៃខុសច្បាប់មានប្រសិទ្ធភាពជាងវិធីផ្សេងៗ ដូចជា ៖ ការបង្ហាត់កណ្តុរឱ្យហិតក្លិនសត្វព្រៃ គឺចំណាយប្រាក់តែ៨.០០០ដុល្លារអាមេរិកប៉ុណ្ណោះ បើធៀបជាមួយឆ្កែហិតក្លិន គឺចំណាយប្រាក់ដល់៣ម៉ឺនដុល្លារ ខណៈឧបករណ៍ស្កេន ចំណាយប្រាក់ពី៣ម៉ឺនដុល្លារ ទៅ១លាន២សែនដុល្លារឯណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcdJG4nLiX5-f_xaQC5MxvK5xAmTjd8ZbFOb719tyn09GGgW3J7NUtmu2Xke-UIfOlpZUkoAVkT9tAxKOgcvrz2SqOQszy8kDu1k2CPy8yfXBdet2aqkAb7QvnzdotxT-A2pWAbAltw0xBak9ZMlRFmqWkcFTHycmgG2HhSiBJG8MidJDZ8Z_tmb7Derr0/s1024/image_2024-11-07_13-32-14.png

ក្រៅពីនេះ កណ្តុរមានខ្លួនតូច និងទម្ងន់ស្រាល ហើយវាអាចចូលក្នុងកន្លែងចង្អៀតៗ ដែលឆ្កែ និងឧបករណ៍ស្កេនពិបាកចូល ដូចជា ៖ កន្លែងបញ្ចេញខ្យល់ក្នុងទូរកុងទឺន័រ ។ លើសពីនេះ កណ្តុរមានភាពបត់បែនពេលបំពេញភារកិច្ច រីឯការប្រើប្រាស់ឆ្កែសម្រាប់ពិនិត្យមើលសត្វព្រៃខុសច្បាប់ គឺទាល់តែយកវាទៅជាមួយអ្នកបង្ហាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8VF1LSej39h4urYDJ1aSlhTPz3ikjk2N_B5aw2J2v-WWEkiWyPvH6RliqRI6isg5CXF3QZbGFzsAkunzDeDeFtXzlJpCoAAONmRzJMBEel7bO5XBT8Q940pE1b8b4oZACGfDKC3FONrR_p7CdUscsrQcpSNpudw7R0Uugcndx4Y1hgapzeF1XY0U6MFW3/s1280/image_2024-11-07_13-32-18.png

រយៈពេល២៥ឆ្នាំកន្លងមក ហ្វូងកណ្តុរធំៗធ្លាប់ត្រូវបានគេបង្ហាត់ឱ្យក្លាយជា «កណ្តុរ Hero» និងបញ្ជូនទៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីឱ្យអាជ្ញាធរអាចចាត់ការយ៉ាងមានសុវត្ថិភាព ។ បច្ចុប្បន្ន អង្គការ APOPO បានសហការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារថែទាំសត្វព្រៃនៅប្រទេសតង់ហ្សានី ហើយពួកគេសង្ឃឹមថា កណ្តុរនឹងមានតួនាទីសំខាន់ក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ នាថ្ងៃអនាគត ៕