ប្រទេសឥណ្ឌា៖ ទន្លេ Yamuna ត្រូវបានគេចាត់ទុកថា ជាទន្លេដែលកខ្វក់ និងមានការបំពុលខ្លាំងបំផុតក្នុងពិភពលោក ទោះជាយ៉ាងណាប្រជាជនឥណ្ឌានៅតែប្រារព្ធពិធីបុណ្យភ្លើងនៅទីនេះដើម្បីសុំសេចក្តីសុខ។
ពិធីបុណ្យភ្លើងប្រព្រឹត្តទៅនូវថ្ងៃទី៣១ ខែតុលានេះតែម្តង ដោយអ្នកជឿសាសនាហិណ្ឌូតែងតែមកទន្លេ Yamuna ដើម្បីងូតទឹក និងផឹកទឹកទន្លេនេះ ព្រោះគេជឿថា Yamuna គឺជាទន្លេដ៏ពិសិដ្ឋបំផុតសម្រាប់ហិណ្ឌូសាសនា។.png)
ទន្លេ Yamuna មានប្រវែង ១,៣៧៦ គីឡូម៉ែត្រក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌាគឺជាទន្លេមួយក្នុងចំណោមទន្លេដែលបំពុលបំផុតនៅលើពិភពលោក។ ផ្ទៃទន្លេត្រូវបានគ្របដណ្តប់ដោយពពុះពណ៌ស ពោរពេញទៅដោយសារធាតុគីមីពីរោងចក្រក្នុងទីក្រុង ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាជន។ ទោះបីជាវាមានគ្រោះថ្នាក់ខ្លាំងយ៉ាងណាក៏ដោយ ក៏ប្រជាជនឥណ្ឌានៅតែជំនះប្រារព្ធពិធីបុណ្យភ្លើងនៅទីនេះដើម្បីសុំសេចក្តីសុខ។ ពិធីបុណ្យភ្លើងគឺជាពិធីបុណ្យសាសនាដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ដោយមនុស្សតែងតែគោរព តៗគ្នារហូតមកដល់បច្ចុប្បន្ន។
ជនជាតិឥណ្ឌាម្នាក់បាននិយាយថា លោកតែតែមកទីនេះជារៀងរាល់ឆ្នាំដើម្បីថ្វាយបង្គំទឹកទន្លេ មិនខ្វល់ថាទឹកនេះកខ្វក់ ឬបំពុលខ្លាំងប៉ុណ្ណានោះទេ សម្រាប់លោកបាតទឹកទន្លេនេះនៅតែស្អាតជានិច្ច។ រដូវរងាជិតមកដល់ហើយ ដែលជាពេលមានការបំពុលខ្លាំងបំផុតក្នុងទីក្រុងញូវដែលីដែលមានប្រជាជន ២០ លាននាក់។ ទីក្រុងនេះច្រើនតែគ្របដណ្តប់ដោយអ័ព្ទបំពុលក្នុងរដូវរងារ។ កម្រិតបំពុលបានកើនឡើង ខណៈអ្នកកាន់សាសនាហិណ្ឌូរាប់លាននាក់បានដុតផាវដើម្បីអបអរពិធីបុណ្យភ្លើង Diwali។
ពិធីបុណ្យភ្លើង Diwali បានធ្វើឱ្យមន្ត្រីមានការព្រួយបារម្ភ ព្រោះថាអ្នកគោរពបូជាហិណ្ឌូរាប់ពាន់នាក់នឹងមកងូតទឹក ផឹកទឹកនៅទន្លេយ៉ាមូណា។ ទន្លេនេះត្រូវបានបំពុលកាន់តែខ្លាំងឡើង ដែលពោរពេញទៅដោយថ្នាំសម្លាប់សត្វល្អិត និងទឹកសំណល់ឧស្សាហកម្ម បើទោះបីជារដ្ឋាភិបាលបានប្រកាសឱ្យប្រើច្បាប់ប្រឆាំងការបំពុល និងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់រាប់សិបកន្លែងក៏ដោយ ក៏ទន្លេនៅតែមានការបំពុលខ្លាំង ហើយមនុស្សជាច្រើននៅតែប្រារព្ធពិធីបុណ្យនានា ដោយមិនខ្វល់ពីសុខភាព៕










