រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេនៅកម្ពុជា ដែលមានតម្លៃប្រហែល១២ លានដុល្លារ នឹងដាក់ឱ្យដំណើរការនៅខែមីនា ឆ្នាំ២០២៥ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤។.png)
រោងចក្រនេះ មានទំហំ ១២,០០០ ម៉ែត្រការ៉េ ស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនCSNCសិង្ហបុរី និងម្ចាស់ភាគហ៊ុនក្នុងស្រុក។.png)
លើសពីនេះទៅទៀត រោងចក្រនេះ មានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីរហូតដល់ ៤០ តោនក្នុងមួយថ្ងៃ ឬជាង ១២ ០០០ តោនក្នុងមួយឆ្នាំសម្រាប់ការនាំចេញ។
ភាគច្រើននៃផលិតផលគ្រាប់ស្វាយចន្ទី នឹងត្រូវនាំចេញយកទៅលក់នៅក្នុងទីផ្សារប្រទេសចិន អឺរ៉ុប អារ៉ាប់រួម និងសហរដ្ឋអាមេរិក។
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីសរុបប្រមាណ ៥៨០,១១៧ ហិកតា ដោយទទួលបានទិន្នផលសរុបជាង ៧៨០,០០០ តោន ដល់ ៩០០,០០០ តោនក្នុងមួយឆ្នាំ៕










