ថ្លែងក្នុងកម្មវិធីសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី (SIEW) ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងថាមពល ឯកឧត្តម កែវ រតនៈ លើកឡើងថា៖”កម្ពុជាកំពុងសម្លឹងឃើញការបង្កើនការនាំចូលថាមពលស្អាតពីប្រទេសក្បែរខាងដូចជា ឡាវ វៀតណាម និងថៃ ច្រើនជាង៦០០មេហ្គាវ៉ាត់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqZG6gJoI1pl4f4kvtcaSJSDzN578P-ouqaoJPwYY1Vajg4wSicAp4vJRb7eW6USpp_nifPknD1qZ0c6L0c1oujtd9BMTGgGYxaFKYS1qiAVIfyGPmyrW7WPqRPJkgfKlQ9-e0w-4theuzim_S6mrF-KxMJPaKj73cWI-Y0Wo7QfJ0oms1wmxV7kIe6KN5/s1440/image_2024-10-29_13-20-34.png

នៅក្នុងនោះ កម្ពុជា គ្រោងនាំចូលថាមពលពន្លឺព្រះអាទិត្យ និងវារីអគ្គិសនីមានអនុភាព៣០០ មេហ្គាវ៉ាត់ពីប្រទេសឡាវ ៣០០មេហ្គាវ៉ាត់ពីវៀតណាម និង១០០ មេហ្គាវ៉ាត់ពីប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwT7AwjKqso0y7kOMGg_Me4krc5JtmqrSBuJJh9VObRQUMbyXCQdO7HkTtVHjg9QZe33KEHQmXk6d1PK704ddt3QQLVW1Qzg2AzXVLK8zl4hm4cyjnWkf8n286NX3GsXf6RZQQY3S39xYWD8T9wIthZXvwviuk_o58gd3gqU7YILVWxoZH1Kmk3BrBx114/s960/image_2024-10-29_13-22-21%20(2).png

ការនាំចូលអគ្គិសនីជាយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ដោយសារតម្រូវការកើនឡើង ហើយតាមរយៈប្រភពអគ្គិសនីពីប្រទេសជិតខាង ទើបកម្ពុជាអាចដោះស្រាយបញ្ហាខ្វះខាតបានយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgriTgfbMzsalYG1nfm6_YzaeUeYoJKoLhZ3WS3HuGbgxdf1UGL7Yp5YYk1RdIXktu_O_wNTKwG3qcB0-HsC3Azf4PdLMxjTwZhR2Hbo63Wmdn36RQ-rm33VMLXsnnEHz77OoD55rWoya4tinv_a4ZPU2ZBdjuwuhgh48GbRLDf2xQPGqechgj0rkWFVpJl/s850/image_2024-10-29_13-22-21.png

បច្ចុប្បន្ន កម្ពុជាបាននាំចូលថាមពលអគ្គិសនីសរុបពីប្រទេសជិតខាង ១០៣០មេហ្គាវ៉ាត់ ដែលស្មើនឹង១ភាគ៤ នៃថាមពលប្រើប្រាស់សរុបនៅក្នុងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs7A2Dk_eaWnqlRjb_7PhaFvLt74XhMuMtwWL2pF_9rfW5blQe_0ZlspPd00Ox235uVbjPK7BIobF1xnj-j_TNa5XSvbctnoNiQo2XloIKuJxl0SBVy4BrRtnBEYq7URIIlqUnSpDNrIcwf1dqAmD8xM70nv31-wV6zpcL1SF3wTUg6gTRIHWibFHNPyqP/s1000/image_2024-10-29_13-22-23%20(3).png

ហេតុដូចនេះ ការបញ្ជាទិញថាមពលអគ្គិសនីជាង៦០០មេហ្គាវ៉ាត់បន្ថែមពីប្រទេសជិតខាង បង្ហាញអំពីការពង្រីក ការផ្គត់ផ្គង់ថាមពលស្អាតនៅកម្ពុជា ដោយមិនពឹងផ្អែកតែវារីអគ្គិសនីក្នុងស្រុកឡើយ ពីព្រោះនៅរដូវប្រាំងអាចនឹងមានអស្ថិរភាពអគ្គិសនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheGlv5PCTtgiwBlommgp3iHIK06LFEGeMBYYas8opzeGazOoIC6CxzSz4vna-mULKBkNvN4oSl518MfwzMjY4W-GAI84MoD6ZV37zGxvx6JID74Ki4EI_UtvKnD9SaZKHsKkBjKDpTwfpxndyuzfSSuJKgAQVCQwoBC25ZC0L7ZhRchk_M2MG9GkH0i-5Z/s960/image_2024-10-29_13-22-23%20(2).png

គួរបញ្ជាក់ថា ថ្វីបើកម្ពុជាគ្រោងនឹងបញ្ជាទិញពីប្រទេសជិតខាង ក៏ប៉ុន្តែរដ្ឋាភិបាលក៏បានចំណាយថវិការ៥,៧ពាន់លានដុល្លារផងដែរ សម្រាប់ពង្រឹងការផ្គត់ផ្គង់ថាមពលក្នុងស្រុកចំនួន២៣កន្លែង៕