តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា បានបញ្ជាក់ច្បាស់ៗប្រាប់ទស្សនិកជនថាខ្លួនជាស្រ្តីមេម៉ាយកុំច្រឡំថានាងមិនទាន់មានប្តីហើយនាងបញ្ជាក់តាំងពីដើមមកម្ល៉េះថាខ្លួនមេម៉ាយ។ ទោះយ៉ាងណាតារាចម្រៀងរូបនេះថា ជាមេម៉ាយមែនតែមានខាន់ស្លាចង់ធ្វើអ្វីក៏បានហើយអស្ចារ្យជាងអ្នកនៅជាមួយគ្នាមិនទាន់រៀបការហើយបែកគ្នាវិញ។
តាមរយៈឃ្លីបវីដេអូខ្លីមួយដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុក តារាចម្រៀង ពេជ្រ សោភា ដែលសាងភាពល្បីល្បាញជាយូរឆ្នាំមកហើយឯសម្រស់វិញទោះវ័យ៤០ឆ្នាំនៅតែស្រស់ស្អាតបាននិយាយប្រាប់អ្នកគាំទ្រថា «នាងមេម៉ាយទេ មិនបាច់ទៅប្រកូរប្រកាសទេហើយនាងប្រាប់តាំងពីដើមទីហើយថានាងមេម៉ាយ ដោយសង្កត់ធ្ងន់ថា មេម៉ាយមានខាន់ស្លា»។ តារាចម្រៀងរូបនេះថា មេម៉ាយមានខាន់ស្លាវាអស្ចារ្យជាជាងអ្នកដែលនៅជាមួយគ្នាមិនទាន់រៀបការ បែកគ្នាៗ។
ម្ចាស់បទ«មកុដស្រ្តី» បន្តទៀតថា នាងមេម៉ាយនាងចង់ធ្វើបែបណាក៏បានជាមេម៉ាយមានខាន់ស្លា ចង់នាងមានអ្នកណាក៏បានដែរ។ អ្នកនាង ពេជ្រ សោភា បានលើកជាឧទាហរណ៍ថា មនុស្សម្នាក់នាងមើលចិត្តគ្នាពីរទៅបីខែ ប្រសិនបើចរិតអត់ល្អ មើលទៅខ្សែលើយើង សម្រាប់នាងមិនបន្តស្រលាញ់នោះទេពីព្រោះនាងមេម៉ាយចង់មានក្តីសុខក្នុងចិត្តរបស់ខ្លួន ស្រលាញ់មនុស្សម្នាក់ដែលធ្វើឱ្យយើងមានសេចក្តីសុខក្នុងចិត្ត មិនមែនស្រលាញ់មនុស្សនឹងយកមកឱបភ្លើងទុក្ខឈឺចាប់ នាងមិនយកទេ។ តារាចម្រៀង ពេជ្រ សោភា ថាមានសង្សារច្រើនមិនខុសនោះទេ ពីព្រោះយើងមានសិទ្ធិរើស។
គួរបញ្ជាក់ផងដែរថា តារាសម្តែង ឆឹម សក្កដា និង តារាចម្រៀង ពេជ្រ សោភា បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ មុនការភ្ជាប់ពាក្យ តារាចម្រៀង ពេជ្រ សោភា បានរៀបការកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ និងបានលែងលះគ្នាវិញបន្ទាប់ពីរួមរស់ជាមួយគ្នារយៈពេលខ្លី៕
