Home ព័ត៌មានអន្តរជាតិ ប្រទេសអូស្ត្រាលី បានកែច្នៃកាកសំណល់កាហ្វេប្រើជំនួសខ្សាច់ ដើម្បីធ្វើផ្លូវបេតុង

ប្រទេសអូស្ត្រាលី បានកែច្នៃកាកសំណល់កាហ្វេប្រើជំនួសខ្សាច់ ដើម្បីធ្វើផ្លូវបេតុង

38
0

ប្រទេសអូស្ត្រាលី៖ ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យអូស្ត្រាលី RMIT បានកែច្នៃកាហ្វេដែលប្រើរួច ឬកាកសំណល់កាហ្វេឱ្យប្រែក្លាយទៅជាធាតុផ្សំម្យ៉ាងនៃវត្ថុធាតុដើមដែលអាចលាយបញ្ចូលទៅក្នុងបេតុង ដើម្បីធ្វើឱ្យផ្លូវបេតុងកាន់តែរឹងមាំ និងយូរអង្វែងប្រកបដោយនិរន្តរភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlLyeCzdbntLMDLyvrYUPxT-m1NFrgl7LWo-Kioe12ksGPJgmqVJQTcbtRDzhVTYW7CTp4E7PnhFxrs26S4q6yepFehHAG6S8u9NZsTi8bDt-mUgeT5Jv5aX9StNh3OtVhhes_QetalelUmXHqBAJVljtwe8-PWzbssQskW05CZjmP__kZuqR15iOIaL-x/s1220/image_2024-10-29_13-38-23%20(2).png
ការកែច្នៃនេះមានគោលបំណងផ្លាស់ប្តូរពីកាកសំណល់កាហ្វេអត់ប្រយោជន៍ ទៅជាវត្ថុធាតុដើមដ៏ចំាំបាច់បំផុតមួយអាចប្រើប្រាស់បានទាំងក្នុងវិស័យសំណង់ និងជួយកាត់បន្ថយការបំពុលបរិយាកាសចេញពីបរិស្ថានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjThjJXlM-uyWcgbxudokgczCY6nQWKcZMAwAq9V3U0wz9kbSZz7k2QS5EkwgeE-rRMcOmLs_GSuRbjixIhEB5EDJR1pWq1DklWXBRGGcdpK5BADwgm7bZ4uTZCPVuo65e6FVYAR-lkrLMkGJHGIRG8xVtoYsdJBaJAQHoxhC5jhyhDuclzEOlsQ4MXEoAn/s1024/image_2024-10-29_13-38-23.png

យោងតាមលោក Rajeev Roychand បាននិយាយថា ជាទូទៅគ្រាប់កាហ្វេត្រូវបានគេចាត់ទុកជាធនធានធម្មជាតិដែលប្រើប្រាស់ច្រើនជាងគេបំផុតទី ២ របស់ពិភពលោកបន្ទាប់ពីធនធានទឹក។ ជារៀងរាល់ឆ្នាំ កាហ្វេប្រមាណជា ១០ លានតោនត្រូវបានផលិតហើយកាកសំណល់ប្រមាណ ៦ លានតោនត្រូវបានបោះចោលចូលទៅក្នុងបរិស្ថាន ដោយកាកសំណល់ទាំងនោះបានចូលរួមយ៉ាងសំខាន់ក្នុងការបំផ្លាញបរិយាកាសភពផែនដីតាមរយៈការបញ្ចេញឧស្ម័នមេតាន និងឧស្ម័នផ្ទះកញ្ចក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkpLOheuu5hEygFw_UaXDl773vYURYQEVGX8Q9qrt6YSdljB1as-HTE9-be0V8y9sgd8lkgVRSYEj9gp1L7ogi5tHNntEvEl1KHEsHZRCDjzU4JqdSj6hxYJHrcuXdSup1lON5cN939OO9m6eCgPgUVAWadXUUwvyiXrLXbulqITUCs8G1wDs8vKNbE5s_/s800/image_2024-10-29_13-38-24%20(2).png
ដើម្បីកុំឱ្យកាកសំណល់កាហ្វេអត់ប្រយោជន៍ អ្នកស្រាវជ្រាវបានធ្វើការដុតកំដៅកាកសំណល់កាហ្វេក្រោមសីតុណ្ហភាព ៣៥០ អង្សាសេ នៅក្នុងម៉ាស៊ីនបច្ចេកវិទ្យាទំនើប ដើម្បីបង្កើតឱ្យបាននូវជីវឧស្ម័ន ឬហៅថា biochar។ biochar អាចជំនួសខ្សាច់ ១៥% សម្រាប់ប្រើប្រាស់ដើម្បីបង្កើតជាបេតុង ហើយធ្វើឱ្យបេតុងកាន់តែមានភាពរឹងមាំរហូតដល់ ៣០% ដោយត្រូវការស៊ីម៉ងត៍តិចជាងមុន ១០% ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnYHVmoXpUWv-iIfZO9QIBtdimTI0bZ7iIEwPs5y-deFBicWVWfhtQ49ztwTeTbmbTZNW6DDaEWpQ27pCSFTQA3GBICvAHav71r4vGghm1JaNrkT-X36WteG5bgB6dtYgO8eQCAq-J-J2LcclrFZ6iaEoQEpd1aTQBQ0NMWaM9MRgzHz_rl84Cz24I-uCk/s3370/image_2024-10-29_13-38-25.png

ហេតុនេះកែច្នៃកាហ្វេដែលប្រើរួច ឬកាកសំណល់កាហ្វេ គឺជួយជំនួសខ្សាច់ ធ្វើឱ្យការសាងសង់ផ្លូវបេតុងរឹងមាំ និងយូរអង្វែងជាងមុន។ បន្ទាប់ពីអូស្ត្រាលីបានសាងសង់ផ្លូវបេតុងធ្វើពីកាហ្វេដំបូងគេនៅលើពិភពលោករួច សាកលវិទ្យាល័យផ្សេងៗទៀត ក៏កំពុងសម្លឹងមើលជីវឧស្ម័ន ឬ biochar និងសារធាតុជីវឧស្ម័នផ្សេងៗទៀតនៅក្នុងការបង្កើតបេតុងប្រកបដោយនិរន្តរភាពផងដែរ៕