ខែភ្លៀងឈឺច្រើន ដោយសារអាកាសធាតុប្រែប្រួល អាការៈគ្រុនក្តៅ និងគ្រុនផ្តាសាយតែងតែកើតមានចំពោះមនុស្សគ្រប់វ័យ។ គ្រុនក្តៅជាទូទៅមានការកើនឡើងកម្តៅក្នុងខ្លួនលើសពី ៣៧-៣៨ អង្សាសេ ខណៈគ្រុនផ្តាសាយតែងតែកើតឡើងញឹកញាប់ជាពិសេសនៅពេលដែលអ្នកត្រូវទឹកភ្លៀង។ ជំនួសឱ្យការលេបថ្នាំ អ្នកអាចទទួលទានផ្លែឈើសុខភាពមួយចំនួនដូចខាងក្រោមនេះ ដើម្បីជួយកាត់បន្ថយអាការៈគ្រុនក្តៅ និងគ្រុនផ្តាសាយរបស់អ្នកបានយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj01D4cJl74i57939RmKvabxwF9A96JJhmWeaXFpRwulsycCWx_sb7iL8j7MlNZOsBeAG6hRoU-TQuUz5f9EzOH4vmCyhFODuCqwU5iK9eVRmdms46fYGnTlxCH7j_HFJ4EUnB-L35_hlcVbj4jnFVGkP_RSaJTNPjvtwJefncRhlgAFsJ-ozIY3Sndn6AA/s1200/image_2024-10-29_09-18-10.png

១.ផ្លែឪឡឹក៖ ឪឡឹកត្រូវបានគេចាត់ថ្នាក់ជាផ្លែឈើមួយប្រភេទដែលអាចជួយកាត់បន្ថយគ្រុនក្តៅបានយ៉ាងមានប្រសិទ្ធភាព ព្រោះឪឡឹក ៩០% គឺជាទឹក។ នៅពេលដែលមនុស្សឈឺ រាងកាយរបស់យើងទំនងជាខ្សោះជាតិទឹក ដូច្នេះការទទួលទានផ្លែឪឡឹកប្រៀបដូចជាការបន្ថែមទឹកឱ្យរាងកាយស្រស់ស្រាយ និងរស់រវើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvk7uEi2HAq9zLUOHRc975s2HDeavLwxuRAklKDjAeoDuxypysatOdFqae5dIeQqNmG6salKFQfgpJ9i73WvEpGls6fsgIcTxzjR_oup1U5sd7Qdrp0PwRBWwe40R3IyUj6Jqj8psr0lWHkbEsvweEzpMcVc3JL61SzMPC1lGj9zUHNvXJShvxavG5S1Bk/s2119/image_2024-10-29_09-18-10%20(2).png

២.ផ្លែក្រូច៖ ក្រូចជាផ្លែឈើមួយប្រភេទដែលមានបរិមាណវីតាមីន និងសារធាតុរ៉ែខ្ពស់បំផុត។ វាក៏រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការរលាកផ្សេងៗក្នុងរាងកាយ ដូច្នេះហើយដើម្បីបង្ការកុំឱ្យឈឺបានដោយងាយ អ្នកត្រូវជ្រើសរើសអាហារដែលមានសុខភាពល្អដូចជាក្រូចជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ZZdQRNtSkVk47trZrwZK2dwggIN4BIrKS0AOypuurHP-9dcrBmxAWyXRBJQ9CispX9fXihyKEsFDLvqW-Dn0Y58DJIKx3UFtg6ldiQjjhFYKQE7P5rHlphDXlmj5Y9Qjih1kXmE5SK-Z1HZdPBJ8KY-IN6rmc_Z91fC3VdJMaZ0oUdaZe4StPDJmTVyG/s1500/image_2024-10-29_09-18-12.png
៣.ផ្លែត្រសក់ស្រូវ៖ ត្រសក់ស្រូវត្រូវបានគេចាត់ទុកជាផ្លែឈើមួយប្រភេទដែលមានឥទ្ធិពលត្រជាក់ ដូចនេះអ្នកមានជំងឺគ្រុនក្តៅ សីតុណ្ហភាពរាងកាយខ្ពស់យ៉ាងណា ក៏ចុះត្រជាក់វិញបានយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEZUugxKU70_zykcR8MeV0rb59Frf9VPQ4OjUmIkN5KmWEAHgAc9FV9yWNFw6yNo_1TocS96bYS_IRLhdwPXl31dOAoO5EI-PCgeL6tsrM96YSVIQxw-HqC6PnOgxcl-kd1tKxFy9ihO5J8rE5nwXXkn4grwIyKRSWaL-C_pzDsvTpXqOYcld-lG3ka_fn/s720/image_2024-10-29_09-18-14.png

៤.ផ្លែត្របែក៖ ផ្លែត្របែកផ្តល់នូវវីតាមីន C ប្រមាណ ៣៧៧ មីលីក្រាម ហើយក៏សម្បូរទៅដោយសារធាតុរ៉ែផងដែរ ការញ៉ាំត្របែកត្រូវញ៉ាំទាំងមូលដើម្បីទទួលបាននូវសារធាតុចិញ្ចឹមពីវាទាំងស្រុង និងកាត់បន្ថយជំងឺគ្រុនក្តៅយ៉ាងមានប្រសិទ្ធភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtBngG-NfTAsuBI1hZC2AWbAH-5G7yelzMOcRw7aZk4bMszTE8ajAiXSwvDufloMdj5wkK8taC1Wd_Y5eQMw3jx2ER9vHZs9E2Z3pDH2mC45jKYq-X_qn89gnJd7IfQo6O-bkZiceP2fjYRu-_tbD-CqA8twt41ePzqNdxfqb5DLggzgcSrJ6yBMgVTjXh/s1200/image_2024-10-29_09-18-14%20(2).png

៥.ផ្លែល្ហុង៖ ផ្លែល្ហុងអាចញ៉ាំបានទាំងខ្ចីទាំងទុំ ដែលផ្តល់នៅវីតាមីន C ប្រមាណ ៦២ មីលីក្រាម នឹងជួយព្យាបាលអាការៈគ្រុនក្តៅ ព្រមទាំងជួយឱ្យមានភាពងាយស្រួលក្នុងការបន្ទោរបង់និងជួយបន្ស៊ាំភាពស៊ាំផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHmP1ml_7uad7kRRAOrJgoGBC2CnzcYBahby3eBAzT9iR3_wsdBTk3BvXi4U3obwbhgEuiDv2mVtGPYXx0TiDtTOsG9TxGUODXbiFPiceKuQV2IbOaXAwC2V5SLchZW97kZxDlqikbMkh5lJQMzRtbkze25mFSM1z3MHl_e-W3GgdSo0R8beTX1O8U7MlB/s2500/image_2024-10-29_09-18-14%20(3).png