អង់គ្លេសគឺជាប្រទេសមួយដែលមានវប្បធម៌ចំណាស់ និងមានរបៀបរស់នៅប្លែកៗខុសពីគេមួយចំនួន ដែលភ្ញៀវទេសចរមកដល់ទីនេះដំបូងៗគួរតែដឹង។ នេះបើយោងតាមអ្នកសរសេរប្លុកជនជាតិកាណាដាម្នាក់ឈ្មោះ Christina Ford បាននិយាយថា នៅពេលដែលនាងមកដល់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសជាលើកដំបូង នាងពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ និងចំណាយពេលរៀងយូរដែរដើម្បីស៊ាំនឹងមូលដ្ឋានគ្រឹះទាំងនេះ ព្រោះប្រទេសនេះគឺមានរឿងមិនធម្មតា ៤ យ៉ាងដែលភ្ញៀវទេសចរគ្រប់រូបគួរតែដឹង៖
១.ផ្លូវបំបែកនៅប្រទេសអង់គ្លេសមិនមានភ្លើងស្តុបនោះទេ៖ គ្រប់ផ្លូវបំបែកទាំងអស់ក្នុងទីក្រុងឡុងដ៍មិនមានសញ្ញាឈប់ ឬភ្លើងស្តុបឡើយ។ ដូច្នេះរថយន្តទាំងអស់គ្រាន់តែបន្ថយល្បឿន ហើយមិនតម្រូវឱ្យឈប់នៅពេលជិតដល់ផ្លូវបំបែកនោះទេ។ ទោះបីជាយ៉ាងនេះក្តីនៅចក្រភពអង់គ្លេសក៏មានភ្លើងស្តុបនៅផ្លូវប្រសព្វដែរ ប៉ុន្តែវាមានតិចតួចណាស់។
២.របៀបដែលមនុស្សឆ្លងកាត់ផ្លូវ៖ ប្រជាជនក្នុងទីក្រុងឡុងដ៍នឹងរង់ចាំរហូតដល់ផ្លូវស្ងាត់មិនមានចរាចរណ៍ ទើបពួកគេអាចដើរឆ្លងកាត់ផ្លូវបាន នេះធ្វើឱ្យខាតពេលវេលាយូរខ្លាំងណាស់។ លើសពីនេះការដើរឆ្លងកាត់ផ្លូវនៅទីក្រុងឡុងដ៍ក៏មិនមានសុវត្ថិភាពដែរ ដូច្នេះមធ្យោបាយដ៏ល្អបំផុតដើម្បីផ្លាស់ទីជុំវិញទីក្រុងឡុងដ៍គឺត្រូវធ្វើដំណើរដោយជិះរថយន្តសាធារណៈព្រោះវាមានល្បឿនលឿន និងមានសុវត្ថិភាពជាជាងការដើរ។.png)
៣.មនុស្សភាគច្រើននៅអង់គ្លេសមិនចូលចិត្តមើលបាល់ទាត់នោះទេ៖ ទោះបីជាប្រទេសអង់គ្លេសមានភាពល្បីល្បាញដោយសារកីឡាបាល់ទាត់ក៏ដោយ មិនមែនមានន័យថា មនុស្សនៅទីនេះសុទ្ធតែចូលចិត្តមើលបាល់ទាត់នោះទេ។ នេះមានន័យថា ជនជាតិអង់គ្លេសភាគច្រើនគឺមិនសូវចូលចិត្តមើលបាល់ទាត់ឡើយ។
៤.មានវប្បធម៌តម្រង់ជួរ៖ ប្រជាជនអង់គ្លេសគឺចូលចិត្តតម្រង់ជួរណាស់ មិនថាអ្នកទិញកាហ្វេ សម្លៀកបំពាក់ ឬទៅទស្សនាសារមន្ទីរ ឬទិញអ្វី មើលអ្វីនោះទេ ភាគច្រើនគឺតម្រូវឱ្យអ្នកឈរតម្រង់ជួរជាមុនសិន ប្រសិនបើអ្នកចង់បានរបស់ទាំងនោះ៕










