Home ព័ត៌មានអន្តរជាតិ អ្នកក្រោយច្បាស់លាស់! ប្រកាសស្នេហ៍ជាសាធារណៈ៤ខែ រឿន ណាត ត្រូវ លាវ វេងហួរ សុំរៀបការនៅមុខប្រាសាទអង្គរវត្ត

អ្នកក្រោយច្បាស់លាស់! ប្រកាសស្នេហ៍ជាសាធារណៈ៤ខែ រឿន ណាត ត្រូវ លាវ វេងហួរ សុំរៀបការនៅមុខប្រាសាទអង្គរវត្ត

97
0

ទស្សនិកជនជាអ្នកគាំទ្ររបស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ រឿន ណាត និងបុរសឯកកម្ពុជា លាវ វេងហួរ មានការភ្ញាក់ផ្អើលជាមួយនឹងអារម្មណ៍រីករាយក្រោយពីគូស្នេហ៍ថ្មីថ្មោងនេះបានសុំគ្នារៀបការនៅមុខប្រាសាទអង្គរវត្តយ៉ាងផ្អែមល្អែម។ អ្នកទាំងពីរបានប្រកាសចំណងស្នេហ៍ជាសាធារណៈចេញពីមាត់តែម្តងកាលពីខែមិថុនា ខណៈផ្ទុះពាក្យចចាមអារ៉ាមស្នេហានៅខែមីនា ក្នុងឆ្នាំ២០២៤នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2GksjWEOA8xcI00jJtptgTy0JkZMyGg5GWfC-bl0J8Z39u99XAtLZj0xZZiwNMX84izGwyfwmqOkhA4pgCpvYmG2j0lUjkVKNkZVeVsXyFqmZlE3S47GyZ0Nt421fQdGq7AtqrRIKykXNkJNeowrEVI9il-sVTHce3aoxeodB8rniy9t4G3c_Fkom-HZ0/s1440/image_2024-10-14_09-02-50.png

កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លាវ វេងហួរ Mister Friendship International2023 បានបង្ហោះរូបភាពសុំ រឿន ណាត Miss universe Cambodia 2018 ជាមិត្តស្រីរៀបការនៅមុខប្រាសាទអង្គរវត្តហើយចំថ្ងៃខួបកំណើតរបស់លោកផងដែរ។ លាវ វេងហួរ បានសរសេរថា « ថ្ងៃកំណើតដ៏សែនពិសេស អរគុណអូនដែលបានចូលមកជីវិតបង ដែលបានធ្វើឱ្យជីវិតបងមានសម្រស់និងមានន័យ បងសន្យាថាបងនឹងការពារបេះដូងអូនអស់មួយជីវិត»។ ការសុំគ្នារៀបការនេះខាង រឿន ណាត បានឆ្លើយយល់ព្រមចំពោះសំណើររបស់មិត្តប្រុសនឹងដឹកដៃចូលរោងការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7_12U2lMmUKljoVYlMK7mYoEFlV4aqJj4EsxTRVYBqXD9Em6RpUgwQtl68Qx8_B01GUeLJ1Zoh8QTke2C8sjO4l4ishOAyP9-JurvCb8giURVbx9t4Hq88kq9CUJX6uFuIsDYU918zXSJbqgTklp5b-ZZUquHOKOB9FljdRUQp3-fjFTH8olYwxu51uo0/s1440/image_2024-10-14_09-02-47%20(2).png

ចំណែកឯចិញ្ចៀនដែល លាវ វេងហួរ សុំស្រីស្អាត រឿន ណាត ត្រូវបានគេដឹងមានតួលេខខ្ទង់ជាង២ម៉ឺនដុល្លារឯណោះ។ ដំណឹងល្អអ្នកទាំងពីរអ្នកគាំទ្រជាច្រើនរួមទាំងអ្នកក្នុងចង្កោមសិល្បៈបានចូលរួមសម្តែងនូវក្តីត្រេកអរចំពោះអ្នកទាំងពីរទោះបីជាមានទំនាក់ទំនងគ្នាមិនយូរឆ្នាំក្តីប៉ុន្តែបង្ហាញពីភាពច្បាស់លាស់ចំពោះគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3G7jaodlkUT4oUCRKF1GmhwrNAJFhiV5IZLWU7ozG8X31X73Gl_mzr9MNJBx37ogtRAGn8npIoR_OLWhhEDte-unuxVtp8K8ZqXjL-nRO5LSUmjrp6NIcRLROcMpMORZzo_Vy0GdyT8z6ouoTZ_JKkH_8gwJKTjGRt8tNXbhVnIBhyIFNO8wR3vS8KyvW/s1440/image_2024-10-14_09-02-47.png

គួរបញ្ជាក់ថា ស្នេហាប្រុសសង្ហា លាវ វេងហួរ និងស្រីស្អាត រឿន ណាត កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យអ្នកគាំទ្រច្រណែនមិនស្ទើរនោះទេសូម្បីតែឃ្លាតគ្នាមួយថ្ងៃក៏បង្ហោះសារនឹករលឹកគ្នាទៅហើយ។ អ្នកទាំងពីរបានធ្វើឱ្យមានពាក្យចចាមអារ៉ាមស្នេហាកាលពីខែមីនា ខណៈនៅខែមេសា វេងហួរ កាន់តែធ្វើឱ្យអ្នកគាំទ្រកាន់តែច្បាស់ពីទំនាក់ទំនងអ្នកទាំងពីរបន្ទាប់ពីលោកហៅ រឿន ណាតថាជា My Girlfriend ក្នុងពេលណែនាំនាងទៅកាន់បុរសឯកវៀតណាម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiULZ6H2rAnzyZbI-h_9WTM_rr3zH_q3EIHN6pDvBIt6b6PLI-QVV5mRV1oPX5-IKY5AGBBs-MZix38zQ9kdfnUNPesJ3NVhE8SwJRMxqkvn55xu7mtXJtwXtEj8XQsJcy3uM1fe39B_GIabP2z42edu2H4y2yniTpd3IkaSS4q66Udt4xAykQC91X6HXm3/s1800/image_2024-10-14_09-02-51.png

អ្នកទាំងពីរក៏បានលាតត្រដាងទំនាក់ទំនងនិងប្រកាសពេញមាត់ៗតែម្តងថាជាគូស្នេហ៍នៅពេលអ្នកទាំងពីរបានចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីកម្សាន្ត 3Fun កាលពីខែមិថុនា និងបានបង្ហើបដែរថាទំនាក់ទំនងបានចាប់ផ្តើមនៅពេលអ្នកទាំងពីរមានឱកាសសម្តែងខ្សែភាពយន្តខ្នាតធំជាមួយគ្នា៕