លោក ណាវ៉ាត់ អ៊ីតសារាក្រៃស៊ីល តែងតែពោលក្តែងៗថាខ្លួនធ្វើការប្រកបដោយវិជ្ជាជីវៈ Professional ប៉ុន្តែទង្វើរបស់ម្ចាស់ស្ថាបនិក MGI នេះក្បត់គោលការណ៍របស់ខ្លួនឯងទាំងពាក្យស្លោកកម្មវិធី បញ្ឈប់សង្គ្រាមអំពើហិង្សា តែមានទាំងអស់នៅក្នុងខ្លួន ខណៈបានយកការខឹងសម្បារខ្លួនឯងដាក់បន្ទុកទៅលើ ពេជ្រ វត្តីសារ៉ាវឌ្ឍី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoqgxxID64Ix8QoVxTALn8Qth_HLEuum0jUdAbtGrFsPVpzhfyToeGTHJJQqIgNFNtb__4e184UcfJ5qpQEEmu9ePptXzJnmgnncJBLJ2W35xNchsO-aigjFrF7psUfAqhOsbWvU175skVGWPXdlcw9b7IlnWyPd7sy2CfHXpntnK5GGOmhIIvaPH9YFtc/s1440/image_2024-10-11_09-04-53.png

នៅយប់ថ្ងៃទី១០ ខែតុលា លោក ណាវ៉ាត់ ដែលមានអាយុ៥១ឆ្នាំទៅហើយ ប៉ុន្តែបែរពោលពាក្យប្រកបដោយគ្មានវិជ្ជាជីវៈនៅក្នុងខ្លួនផ្តាំផ្ញើមកកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅមុខអ្នកកាសែត ដោយនិយាយថា ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនបាច់មកថៃ ឬទាក់ទងមកទៀតទេ នៅខ្មែរហ្នឹងហើយ ព្រមទាំងឱ្យក្រុមការងារ MGI ទាំងអស់ Unfollow នាងថែមទៀត។ ការលើកឡើងរបស់ស្ថាបនិក MGI ត្រូវបានអ្នកគាំទ្រជឿថា ប្រហែលជាលោក ណាវ៉ាត់ ខឹងសម្បារនាងដោយសារតែនាងបានទៅចូលរួមសន្និសីទកាសែតរបស់ លោកស្រី អ៊ឹម សុគន្ធា និង ប៊ី សុធារី អង្គុយរួមតុជាមួយគ្នាដែលកំពុងបរិភោគពងក្រួច និងសណ្តែកដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgrGnMDpJJmoGCTsylklwgv-wj7ruSNOzpc1XXghLVCdnrDDujcFbAgSN6gwEhwObOOOmuXGSInW0uDjaht5eHce_ebZr0h4y4ICUx3NjAkPHurMrKmKYso5oat8SjGL94t5ZjdoFVWJRaYvSM0p3_1Rc8MetfzJFy9yHCYRSREjL2D_QvhshRDVduJYiv/s2048/image_2024-10-11_09-04-56.png

អ្នកគាំទ្រជាច្រើនបានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់ លោក ណាវ៉ាត់ អ៊ីតសារាក្រៃស៊ីល ជាមនុស្សចាស់ពោលក្តែងៗធ្វើការបែប Professional ប៉ុន្តែទង្វើរបស់លោកនេះគឺជាមនុស្សធ្វើការបែប Unprofessional ទៅវិញទេ។ អ្នកមួយចំនួនក៏បានលើកឡើងដែរថា នេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនចេញមុខនិយាយអ្វីផង គ្រាន់តែអង្គុយជិតក្រុមការងាររងសម្ពាធត្រូវការអ្នកលួងលោម ត្រូវមនុស្សដូចលោក ណាវ៉ាត់ ធ្វើបែបនេះទៅហើយទម្រាំតែចេញមុខមកនិយាយទៀតមិនដឹងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវជួបនូវហេតុការណ៍អ្វីទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr-uQ9EqVmNukbYyNxA3FYzg4arELRRLnrn9WhohaB-xgqO82QVRj6tnP-ZaGycLtSWv3LJUVhyujtlgo2KBTVqx4Ips4_JQq8sABcae_LuWJcQzc5xoyn1cfO4Qyld13Jk4gLu1mJd5pmKovtHHcWKjfg7xke7Ul0OLFWsiE4VyqdoATvVpOlOwXacRT-/s2048/image_2024-10-11_09-04-58.png
ការលើកឡើងរបស់លោក ណាវ៉ាត់ ទៅកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ឈប់ឱ្យទាក់ទងទៅនិងមិនចាំបាច់មកថៃនេះ គីមគីម បានលើកឡើងថា វត្តី លះបង់អស់ហើយ ដើម្បីតួនាទីនិងមុខតំណែង តែបើគេមិនឃើញពីតម្លៃទេល្មមដល់ពេលហើយ បណ្តោយតាមហ្នឹងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWWTk-JX8IkE7Vl0-ablluQPSI8A4pKyboVasGEqRK1_pvDHSUe2LV1QiLG1MvJSsDjgamGdRbclW6SwYh9GcFgBVoyiqECTwG26ef6QfOSCKCXjK_pJRRyQOCI4MA41kgLE07jaSGMre9LcfqJtZDJPKc2xCpzQTsKF3wngwScVqkpKEZD8LD3Pxy7V1m/s1794/image_2024-10-11_09-05-00.png

គួរឱ្យដឹងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជាប់លំដាប់រងទី៥ Miss Grand International 2022 ប៉ុន្តែស្ថាប័ននៅបន្តកុងត្រាជាមួយនាងដដែលមិនទាន់បញ្ចប់នោះទេ។ ស្ថិតក្នុងដំណាក់កាលនេះ អ្នកគាំទ្រជាច្រើនរួមទាំងអ្នកនៅក្នុងចង្កោមសិល្បៈផងមានតែពាក្យលើកទឹកចិត្តដល់នាងឱ្យតស៊ូបន្តទៀត៕