Home ព័ត៌មានជាតិ មិនបានទស្សានាផ្ទាល់ពិតជាគួរឱ្យស្តាយហើយ ! ពិធីដង្ហែក្បួនព្រះមហាក្សត្រខ្មែរពីសម័យអង្គរ នឹងប្រារព្ធធ្វើឡើងនៅខេត្តសៀមរាបក្នុងខែតុលានេះ

មិនបានទស្សានាផ្ទាល់ពិតជាគួរឱ្យស្តាយហើយ ! ពិធីដង្ហែក្បួនព្រះមហាក្សត្រខ្មែរពីសម័យអង្គរ នឹងប្រារព្ធធ្វើឡើងនៅខេត្តសៀមរាបក្នុងខែតុលានេះ

87
0

នាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅលើទឹកដីនៃខេត្តសៀមរាប នឹងមានការរៀបចំជាមួយនឹងមហាព្រឹត្តិការណ៍អង្គរ ស្នាមញញឹមនៃកម្ពុជាលើកទី២ ដែលនឹងឆ្លុះបញ្ចាំងឲ្យកូនខ្មែរក៏ដូចជាពិភពលោកទាំងមូលបានឃើញអំពីទស្សនីយភាពដ៏អស្ចារ្យប្រៀបដូចកំពុងស្ថិតនៅក្នុងសម័យអតីតកាល គឺសម័យអាណាចក្រអង្គរដ៏រុងរឿងរបស់ខ្មែរអ៊ីចឹង!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieLmOPbYHt5URKnqq-y4qZjqPl0exbj7ovU-C0jNkOHyKcstJiT7yLDtWtrSnPIzJQ5C10GOz74odX1_oAISNslY1UgS6_7fb9MM64pZUpkjYHwGn7TjDkwrsta-4aNv_3n1eUaqx73l7GI-YZRmTaEaBcOG5Brt5D0fkJy_-zHaFbcEqowNEkAD_Q_6jB/s1080/462384010_859202816359295_8904432626735655678_n.jpg

យោងតាមការចុះផ្សាយរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានគូសបញ្ជាក់ថា«ត្រៀម! ត្រៀម! ជាមួយមហាព្រឹត្តិការណ៍អង្គរ ស្នាមញញឹមនៃកម្ពុជាលើកទី២ ដែលនឹងមានផ្ទាំងមហាទស្សនីយភាពយ៉ាងអស្ចារ្យល្អឯក រំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ប្រចាំទ្វីបអាស៊ី និងក្បួនទ័ព ក្បួនដង្ហែពីក្រុមនាថការី ក្រុមសិល្បៈល្បីៗជាង ៥០០នាក់ នៅខាងក្នុងប្រាសាទអង្គរជាព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្រ្តដែលខ្មែរយើងមិនបានប្រារព្ធឡើងតាំងពីបុរាណកាលមក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWX2j-zE6Id9-bHVF3_vB2DSHU6Zd2_HM-XlvDhrmz6zsCXFbqm_1CBGMcxxHdTgHVmTYMYAspsFZZY3H3CAJEMFTqYlQIuAhFORDHkdDIk-GT4KOf18Jy_tw_H4vmC8vu-TZMxuSsil1PlGxdFLYtAV5pl55nhdG8CXLApIBWzE4qrOjIwF6ORFynj2ve/s1080/462529184_859202576359319_7460272134862619198_n.jpg

«លើសពីនោះក៏មានការដាក់តាំងបង្ហាញពិព័រណ៍ម្ហូបខ្មែរ សំលៀកបំពាក់ខ្មែរ រួមទាំងវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរថែមទៀតផង។ ដូច្នេះផ្ទាំងមហាទស្សនីយភាពនេះ ជាមហាព្រឹត្តិការណ៍ដ៏មានការភ្ញាក់ផ្អើល រំភើប រួមទាំងមានមោទនភាពនូវអ្វីដែលខ្មែរមាន ហើយបានកប់ទុកយ៉ាងជ្រៅ។ កុំភ្លេចកក់ថ្ងៃចូលរួមជាដាច់ខាត ព្រោះនេះគឺជាលើកទី១នៃក្បួនដង្ហែមហាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រចាំប្រទេសកម្ពុជាយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcBuC3oV_87pmHdJhUljo3ywl9moyQUasNF7iPjYWo-t-0AYcFKeI9F4XqDLO-YNdms4SfW5DEEh0xSDvb_D-ghJSyJNYWtQnfD7lNDz608kH8M8gzZhKTOj4JHSyBJXydfy8xLbfT8wVaQMvSJJA1Zvg6WbyuXy2V12Qj4SMMBMkmZNmxOwXQidwZ2hsb/s1080/462609760_859202856359291_5175700486123861864_n.jpg

បន្ថែមពីនេះ នៅក្នុងពិធីទាំង២ថ្ងៃនេះ ក៏រួមមានការកម្សាន្តជាមួយនឹងសិល្បៈ ចម្រៀងចម្រុះ ល្បែងប្រជាប្រិយ របាំប្រពៃណីខ្មែរ និងការប្រកួតទីងមោងផងដែរ។ ហើយសម្រាប់ពិធីដង្ហែក្បួនព្រះមហាក្សត្រខ្មែរ នាសម័យអាណាចក្រអង្គរ នឹងប្រារព្ធឡើងនៅវេលាម៉ោង៤ រសៀលថ្ងៃទី ២៩ ខែតុលា នៅក្នុងបរិវេណប្រាសាទអង្គរតូចយ៉ាងមហាឡារិកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhBYbYqUa9nthyphenhyphenmyMeIzVciWLZBllE8uRcG1BaJTfNyIUqaZnw34RMlnZau-Z7-KZUPgDtB-YiaCcNTJMiDpxqEGYi730_Vs1MoGkdlGEoUqLnV2UlVWJovRiQd7PwXf4I_nN6BeGAJCVSMFLugr0lCof7DPBZtT-u0bOPH7_mBxAqQMMN9PAc2N4IgrUZ/s1280/462450367_859202536359323_2099665223176266645_n.jpg

គួរបញ្ជាក់ថា ចំពោះភ្ញៀវជាតិ ដែលស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ និងភ្ញៀវទេសចរបរទេសដែលចូលរួម នឹងទទួលបានការពិសាអាហារ និងភេសជ្ជៈដោយឥតគិតថ្លៃ៕