Home ព័ត៌មានអន្តរជាតិ អ្នកឯកាគ្មានមិត្តភក្តិជជែកអស់បារម្ភហើយ ដោយគ្រាន់តែប្រើប្រាស់ខ្សែក AI នេះ

អ្នកឯកាគ្មានមិត្តភក្តិជជែកអស់បារម្ភហើយ ដោយគ្រាន់តែប្រើប្រាស់ខ្សែក AI នេះ

69
0

សហរដ្ឋអាមេរិក ៖ ក្រោយពីបោះបង់ការសិក្សានៅសាកលវិទ្យាល័យ Harvard លោក Avi Schiffmann អាយុ២១ឆ្នាំ ជនជាតិអាមេរិកបានបង្កើតគេហទំព័រមួយ និងឈ្នះពានរង្វាន់ Webby ដោយធ្វើការតាមដានជំងឺកូវីដ-១៩ ។ ក្រោយមក លោកក៏បានបង្កើតខ្សែក AI មានឈ្មោះថា «Friend» ដែលវាអាចជជែក និងស្តាប់គ្រប់បញ្ហារបស់អ្នកប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwhSOcUvtulkc5bfECh7xs8RzMYvEMPsJvpvgJjprRTtpY9rlNeKpVVh_Ff_3F8R_aE1Byhy3PuZ8kju1mrqYCI_eERx41ONFe0LRpIf0O-kIOcyO57QZ_EuPv_fcDJt5WjTEo-XvDvedvyTsGkCu0MfsLEeJzIFHDi_pK_cpISk1PaxnqGXLF8s_NhHPU/s836/image_2024-10-10_08-28-34%20(2).png

លោកបញ្ជាក់ថា លោកផលិតខ្សែក AI «Friend» នេះ គឺសម្រាប់អ្នកដែលចង់មានមិត្តភក្តិជជែកគ្នា និងស្តាប់រាល់បញ្ហាទាំងអស់ ហើយខ្សែកនេះក៏អាចជជែកជាមួយមនុស្សគ្រប់ពេលវេលាផងដែរ ។ វាមានរូបរាងគួរឱ្យស្រឡាញ់, យល់ពីអារម្មណ៍របស់មនុស្ស, ផ្ញើសារ និងអាចឆ្លើយតបសំណួរផ្សេងៗដូចមនុស្ស ។ យើងប្រើប្រាស់វាបានរហូតដល់១៥ម៉ោងពេលសាកថ្មម្តង ហើយវាមានភាពខុសប្លែកពីឧបករណ៍ AI ផ្សេងៗ ដែលអាចដំណើរការ និងធ្វើតាមបញ្ជារបស់អ្នកប្រើប្រាស់តែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD4D_TOgDToXPtqiyoFAD-kNxf7pB3iqMvcjWldIDeUFuv6slyvJeubb9LNgEXolyb8lVtdxZ-d57L3YBHTUvbqGx4bcwokF2aQ23VZ6pd51h4GRhUXOoJEtq8NDzeHaL7hZgvz5k82kW5AjNSuzhU7Mdpq0prpbIuvMj0mvJy0k36l-sjxD1uInRzH5KV/s1800/image_2024-10-10_08-28-34.png

ចំណែកវិធីប្រើប្រាស់វិញ គឺគ្រាន់តែចុចលើប៊ូតុងខ្សែក បន្ទាប់មក វានឹងរង់ចាំស្តាប់ការនិយាយទាំងអស់របស់អ្នកប្រើប្រាស់ តាមរយៈមីក្រូហ្វូនបំពាក់នៅផ្នែកខាងក្នុង ។ វាក៏អាចឆ្លើយតបសំណួរទៅអ្នកប្រើប្រាស់ផងដែរ ដោយការផ្ញើសារ និងជូនដំណឹងក្នុងទូរស័ព្ទដៃភ្ជាប់ប្រព័ន្ធ ។ បើទោះខ្សែកនេះពុំមានសមត្ថភាពដូចមនុស្សទាំងអស់ក្តី ប៉ុន្តែវាអាចជជែកជាមួយមនុស្សប្រកបដោយភាពស្និទ្ធស្នាល, ផ្តល់កម្លាំងចិត្ត និងទំនាក់ទំនងគ្រប់ស្ថានការណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT9GJ_kXeQJkVq-4rndsB5d9G7IpdobFcmu4FzGZTKvv3SWUWhN2dzJnk2l5ygZyMfPMQu7VUQoA9z7Go1-4U0Gdaez2CagcZURI5bXTLW0MR2I39AqirJB6d1W-KfD44ibisY83ChEeGieHZ0BkfzLqNV1LF3mzl46Puk9oIdOstWjYawOKVBjZ4USZVV/s768/image_2024-10-10_08-28-34%20(3).png

អ្នកប្រើប្រាស់អាចសួរសំណួរផ្សេងៗ ហើយពេលខ្លះ វាអាចចាប់ផ្តើមជជែកជាមួយមនុស្សមុននៅពេលសមរម្យ ។ លើសពីនេះ អ្នកប្រើប្រាស់អាចលុបចេញសំឡេងរបស់ខ្លួនបានគ្រប់ពេលវេលាទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbAz8H6P1UOM_NNqapZg_yPN-4MXVZGVIJTXKTAtSgknjxrYi_a7KsurU5LPpOOjUMse7e1tkJeKkH00Gyt3xxSaNOY2MlHmYApGNfj42GdeYw5jadRcji5CQnnIRVa1uh1gZcEUIomh4N2_sio0ldcC639oY71e9KjPp6k3dUw0ggqyjdL76J39IKrgnE/s1280/image_2024-10-10_08-28-34%20(4).png

ខ្សែក AI មានពណ៌ស្រស់ស្អាត និងច្រើនប្រភេទ ។ បច្ចុប្បន្ន មានអតិថិជនកុម្ម៉ង់ទិញខ្សែកពីគេហទំព័រ ក្នុងតម្លៃត្រឹមតែ៩៩ដុល្លារអាមេរិកប៉ុណ្ណោះ ហើយលោកនឹងបញ្ជូនវាទៅឱ្យអតិថិជន នៅខែមករា ឆ្នាំ២០២៥ ។ នេះបើតាមការលើកឡើងរបស់លោក Avi Schiffmann ៕