Home ព័ត៌មានអន្តរជាតិ ក្រុងបាងកកប្រកាសពីកម្រិតទឹកទន្លេចៅព្រះយ៉ាកើនឡើងខ្ពស់លិចក្រុង

ក្រុងបាងកកប្រកាសពីកម្រិតទឹកទន្លេចៅព្រះយ៉ាកើនឡើងខ្ពស់លិចក្រុង

144
0

ប្រទេសថៃ ៖ ឥទ្ធិពលខ្យល់ព្យុះបានធ្វើឱ្យខេត្តមួយចំនួនរបស់ប្រទេសថៃលិចលង់ខ្លាំងដោយសារទឹកជំនន់ និងខូចខាតទ្រព្យសម្បត្តិពលរដ្ឋយ៉ាងច្រើន ហើយវាជាការលិចលង់ខ្លាំងក្នុងរយៈពេល៥០ឆ្នាំកន្លងមក ។ លើសពីនេះ សាលាក្រុងបាងកកក៏បានប្រកាសអាសន្នឱ្យអាជ្ញាធរ និងពលរដ្ឋទាំងអស់ត្រៀមខ្លួនទប់ទល់ទឹកជំនន់នាពេលឆាប់ៗផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEhn8ct2-8Y5HQIhS9hUAfX6MXKMvVVmryztyt8pJdrV_HInJRclzZauokPfcxORkGAtSvB23xoghF8pdrcWeXThe3G-Bufkldnmf-zCPoL0PB8cKa6kPyeM8S8j-HM5IVwGAOgW4tcnXueSOttvlYlzU6eAEBSJ8AZCoywUx3lyxw2dGY7Y9VlsZZc9FI/s1500/image_2024-10-08_10-16-21%20(2).png

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សាលាក្រុងបាងកកប្រកាសថា កម្រិតទឹកទន្លេចៅព្រះយ៉ាបានកើនឡើងខ្ពស់ ព្រមទាំងឱ្យពលរដ្ឋប្រុងប្រយ័ត្នទប់ទល់ស្ថានការណ៍ទឹកជំនន់នឹងមកដល់នាពេលឆាប់ៗ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។ ក្រៅពីនេះ ពលរដ្ឋរស់នៅក្បែរទន្លេនេះត្រូវប្រញាប់ប្រមូលសម្ភារៈប្រើប្រាស់ដាក់នៅលើទីខ្ពស់, ត្រួតពិនិត្យឌុយដោតភ្លើងក្នុងលំនៅឋាន និងតាមដានស្ថានការណ៍ទឹកជំនន់យ៉ាងដិតដល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9kahgCtbHL9RQLV9T8aasf6ePPSrX_srTYM3yU5FmfTEa319O0LpCx9Nt1GZ4pXO6TbbOtHfuHK_g4eaNwDHLFDleGCbKiJY_wVmdUV3uHPyeNgGjfjwDfcmaBDFSz9lWyThiAJeGU9W0CsGNikbSes5mQyrPX5mlcUjIQ2YNxDLYpEgobqh2kALitxGW/s1333/image_2024-10-08_10-16-21.png

លោក Ekwaranyu Amrapal មន្ត្រីនាំពាក្យសាលាក្រុងបាងកកលើកឡើងថា ភាគខាងជើង, ភាគកណ្តាល, ទីក្រុងបាងកក និងតំបន់ជុំវិញទីក្រុងមានអាកាសធាតុប្រែប្រួល គឺមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ជាបន្តបន្ទាប់ ហើយកម្រិតទឹកទន្លេចៅព្រះយ៉ាកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4zp6gdKLwGO7Jg_uL7GC4ZJhu3grWRelMHxHjGLSHfIDCdfSkI5mpoTjeGj1aDb16A6RhRotoDd3ufL57GHBcp21bfTOZOjWGsxhCwrytMiOjRbjOZCU2alSc830GTpJYBLeYfk15pfxi2usxPg4GiZVzgpuFPof3x8wsX6IpI-Pn0jKOYKckeRiF_4_C/s2000/image_2024-10-08_10-16-22.png

លោក Ekwaranyu Amrapal បន្តទៀតថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវត្រៀមខ្លួនទប់ទល់ស្ថានការណ៍ទឹកជំនន់ និងប្រកាសឱ្យពលរដ្ឋរស់នៅតាមមាត់ទន្លេចៅព្រះយ៉ាប្រញាប់ប្រមូលសម្ភារៈដាក់លើទីខ្ពស់ជាបន្ទាន់ ។ ក្រៅពីនេះ អាជ្ញាធរត្រូវរៀបចំបាវខ្សាច់, ស្ពានឈើ និងថ្នាំពេទ្យចាំបាច់ទុកចែកចាយឱ្យពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ9N5PvXwRjABRAv_mbpmTRfbo7S_gjbbKBdTVu5WoNpecfRd-CmAhaHK1pJ1c9mE2Etb3bZKkbvbejoeX_M4vt_LPCj5LHAknCNaI6QivQ4uL3BXszbdBQ1QYGtjM_-0Pj3-vFD0gdi7CPIpIxN74cIBFJ0mN_IR1UXQTcxD53UqraC2k7ro_xOFL7KYm/s960/image_2024-10-08_10-16-23.png

រីឯលោក Chatchart Sitthiphan អភិបាលក្រុងបាងកកនិយាយថា បណ្តាខេត្តមួយចំនួនរបស់ប្រទេសថៃមានទឹកជំនន់លិចលង់ខ្លាំង ជាពិសេស ខេត្តនៅភាគខាងជើង ដោយសារអាកាសធាតុប្រែប្រួល ។ ក្រៅពីនេះ លោកក៏បានបញ្ជាឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រៀមទប់ទល់ស្ថានការណ៍ទឹកជំនន់ និងជួយសង្គ្រោះពលរដ្ឋរស់នៅតាមមាត់ទន្លេចៅព្រះយ៉ា ដោយសារកម្រិតទឹកទន្លេកើនឡើងយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8AUKq7NoL612F3WfnLPnZgqK7c5M5p0PblHIpYCj5CLkXyQW07wqi5tbMIOFnrTR6RxWrTOTgqh_RHFqPjgfSbz6z8WoEerMAsud4zcjZDe1o4gwnC-5Wss5uK596rnmj1VvAgY5aHw17HusJcnsMGJQyNHgCQzZ_W3VfDJ1OD0d2DnFIZknlXyqnhXr1/s2364/image_2024-10-08_10-16-24.png

លោកអភិបាលក្រុងបន្តថា អាជ្ញាធរត្រូវត្រៀមកម្លាំង និងឧបករណ៍ផ្សេងៗសម្រាប់ជួយសង្គ្រោះពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ ដោយលោកអភិបាលក្រុងបាងកកបានបញ្ជាឱ្យសាលាខណ្ឌបញ្ជូនបាវខ្សាច់ទៅកាន់តំបន់គោលដៅនានា ។ ក្រៅពីនេះ បើពលរដ្ឋណាត្រូវការឧបករណ៍ ឬម៉ាស៊ីនបូមទឹក ឬមានបញ្ហាផ្សេងៗ សូមផ្តល់ដំណឹងមកកាន់មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ តាមរយៈលេខទូរស័ព្ទ២៤ម៉ោងលើ២៤ម៉ោង ៕