Home ព័ត៌មានអន្តរជាតិ កុំភ្លេចតាមដានទាំងអស់គ្នា! បាតុភូតដ៏អស្ចារ្យបំផុតនៃផ្កាយដុះកន្ទុយ ៨ ម៉ឺនឆ្នាំមានម្តងនឹងលេចឡើងនៅចុងសប្តាហ៍នេះ!

កុំភ្លេចតាមដានទាំងអស់គ្នា! បាតុភូតដ៏អស្ចារ្យបំផុតនៃផ្កាយដុះកន្ទុយ ៨ ម៉ឺនឆ្នាំមានម្តងនឹងលេចឡើងនៅចុងសប្តាហ៍នេះ!

925
0

តើលោកអ្នកត្រៀមខ្លួនហើយឬនៅ? សម្រាប់ការទស្សនាបាតុភូតដ៏អស្ចារ្យបំផុតនៃផ្កាយដុះកន្ទុយ Tsuchinshan-Atlas (C/2023 A3) ដែលជាផ្កាយដ៏កម្របំផុតមួយនឹងហោះកាត់ផែនដីនៅថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQOCi2mG6F0D8qGf0AKH1lyFOlO3Bg95Nj7t7RXp9CrkMxi7u0YamQWb4WE89ZNc6yrIonzkWZ1_1I8_TEsefkPnSZtohmpGfZlbZ8pZW6afM0aE9SCcl38nReKSptGJdERvH7jHhmvrI_8yEY_N9Lz8XouqEpkjcEttp4svcE53olpTsTfENyo2Euibmw/s1200/image_2024-10-08_08-56-02.png

Tsuchinshan-Atlas (C/2023 A3) គឺជាផ្កាយដុះកន្ទុយដែលត្រូវបានគេរកឃើញកាលពីឆ្នាំមុន ហើយអ្នកវិទ្យសាស្ត្រសន្មត់ថាវាបានវិលជុំវិញព្រះអាទិត្យរៀងរាល់ ៨ ម៉ឺនឆ្នាំម្តង ដូច្នេះប្រសិនបើអ្នកខកខានមើលបាតុភូតដ៏អស្ចារ្យនេះ ៨ ម៉ឺនឆ្នាំខាងមុខទៀតទើបអ្នកអាចទស្សនាវាម្តងទៀតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkGDjZ-ZVjMP4EhrBzm_qOdmgXOLZCbkdwhf-JcyGy5pOQW38WHGsyuEyVKJjuRRtnk7xR5QDdL7GZsN2_4SrYdnasVaYkkwcog353cd8IZMtkBovtV_hPo4GEA2X2VasRn8hJyhtV74ITUI3qys8xsPSE1hj4sIvCP67xJmOatW-ZSHKW3IcgyVrWbtgk/s1080/image_2024-10-08_08-56-03.png

យោងតាមគេហទំព័របរទេស Theguardian ផ្កាយដុះកន្ទុយអាចមើលដោយភ្នែកទទេរបាន ដែលនេះត្រូវបានគេចាត់ទុកថាជារឿងដ៏កម្រមួយ ខណៈបាតុភូតលើអាកាសផ្សេងៗសុទ្ធតែតម្រូវឱ្យពាក់វែនតាការពារភ្នែក ឬពាក់ឧបករណ៍បច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។ ដូច្នេះប្រទេសទាំងអស់នៅទូទាំងពិភពលោកគឺអាចទស្សនាមើលបាតុភូតដ៏អស្ចារ្យបំផុតនៃផ្កាយដុះកន្ទុយ Tsuchinshan-Atlas (C/2023 A3) ដោយភ្នែកទទេរបានចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVRxE3iBhOW_wnqpzx0nMTOBaIgVBd_6_19XZB_VOa0pHvXlYXVqaNRknfAxzVifFlbmAQNxk7Encak2pVMoS-HXdj9AJf0-0Oq8AvfvvaHKB2AaTa-jwxdRy22eJEcKu3OdJAQ1YCPEFVqnHvgruTaYFd1jxRri2c3CGjOkXDTUrcY-izx7AsqzUoJrlR/s1200/image_2024-10-08_08-56-03%20(2).png

យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា ដើម្បីទស្សនាបាតុភូតដ៏កម្រ ៨ ម៉ឺនឆ្នាំមានម្តងនេះបាន លោកអ្នកត្រូវតែមើលទៅទិសខាងកើតនៅពេលព្រឹកព្រលឹម មុនពេលថ្ងៃរះ ឆ្ពោះទៅក្រុមតារានិករ Sextans។ ទោះជាយ៉ាងណាឱកាសល្អបំផុតគឺនៅថ្ងៃទី១៤ ខែតុលា ដោយសារផ្កាយនឹងហោះកាត់ផែនដីនៅពេលល្ងាចបន្ទាប់ពីថ្ងៃលិច ដោយលោកអ្នកត្រូវមើលទៅខាងលិចឆ្ពោះទៅក្រុមតារានិករ Boötes។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrbNUXhT08uO0TmVPB3f9eLZxcLo8VkcnmlT-slCRUSgXGUSCszXEfKTd1XXQydEtBum9rxh0_BzvVc-vtlfwJNt3NeK7JsKGtYTM5RoZlF4x8sLv7z4MQV_2wkVlpUogbnFbgt_XSlq7tMlSoBS_ecYN7EmYHCGEh4u2eQDsAyBOVJ0IXxrITQw-NaKea/s1024/image_2024-10-08_08-56-04.png

អ្នកវិទ្យាសាស្ត្រ Gregory Brown បាននិយាយថា ផ្កាយដុះកន្ទុយ Tsuchinshan-Atlas (C/2023 A3) គឺមានពន្លឺភ្លឺខ្លាំង និងមានទំហំធំល្មមដែលលោកអ្នកអាចមើលឃើញដោយភ្នែកទទេរបានយ៉ាងច្បាស់ ដូច្នេះកុំភ្លេចចូលរួមទស្សនាមើលផ្កាយដុះកន្ទុយទាំងអស់គ្នានៅថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ៕