Home ព័ត៌មានជាតិ ភ្ញៀវទេសចររអ៊ូថ្លៃ ខណៈអភិបាលខេត្តកែបថាតម្លៃទទួលយកបាន

ភ្ញៀវទេសចររអ៊ូថ្លៃ ខណៈអភិបាលខេត្តកែបថាតម្លៃទទួលយកបាន

71
0

នាមួយរយៈចុងក្រោយ ជាពិសេសនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ខេត្តកែប ហាក់ទទួលបានរិះគន់ជាខ្លាំងលើតម្លៃម្ហូបថ្លៃហួសហេតុ ដែលបរិមាណម្ហូប និងតម្លៃមិនសមាមាត្រគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo_kjxx_IObIbvncouecRhdIPHA3e4iPVO4wKcxouLxgMWMFG_3Fv9Yx_zos1iXu0JvzClrtSwFrVcN52Uo6OXi-f9wdfeqridCFN-j-Rn63zwewau3mUJhKBlySFM4glZEla6KtjtN_5rcu2bFpjf6bHtBh059CY4Kckq3IitUF5JdM6Ym7nqIAi4Szdk/s2048/image_2024-10-08_09-39-15.png
ជុំវិញករណីនេះ អភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ បានបន្លំខ្លួនចូលទៅកាន់ផ្សារក្តាមខេត្តកែប ដោយបានធ្វើការសួរតម្លៃពីអាជីវករ។ ជាលិទ្ធផល ឯកឧត្តម ថាតម្លៃសមរម្យអាចទទួលយកបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8EK0ZsLsbVadnXlxzgXQs-HnOeqRTv5lmewxKOznj6IvAyf8yt5MiZz2pPfTpHYatdtPhfIkmjrzjDjlz_eGl_9KaSYKGbVxqF_uYlHTmV1Wf4n08fF3QQqL0-gR64DGzFozSxKPSzDnBMu3fb4klbXHIuwAMKW6Ud4thZy4xZHEooHRvvM5eQr4IzWVN/s1416/image_2024-10-08_09-39-04.png
តែយ៉ាងណាមិញ អភិបាលខេត្តកែបរូបនេះ ក៏យល់ព្រមទទួលការរិះគន់ពាក់ព័ន្ធទៅនឹងតម្លៃម្ហូបអាហារ ដែលភ្ញៀវទេសចរបានជួបប្រទះបញ្ហាមុន និងក្រោយពិធីបុណ្យភ្ជុំ ដោយប្តេជ្ញាដោះស្រាយចំណុចខ្វះខាត និងបានដាក់លេខទំនាក់ទំនងក្នុងករណីមានភាពមិនប្រក្រតី ជាពិសេស បញ្ហាតម្លៃម្ហូបអាហារ មកកាន់រដ្ឋបាលខេត្តផងដែរ – 012 821 411 – 088 432 0034 – 099 549 789។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA2aPL4mGUZOgKTJ_kXnLr37dCnPqCYRuYi2QqrGt7ZO2NEV3Wlo1__GEF7J_wTm_56XB1vFiMXNqhH1BcaYSMDtP86XpZZc9PTCAxkO3FJHN9X9VwHqT3EOocvPo7MZdFJBI8Fvlg3f08B3WZyXpJ5rzQCF8zglbCbsKKXjRkT4R-HbfmxBWyAcPQtOw8/s1280/image_2024-10-08_09-30-50.pngខេត្តកែបហាក់ទទួលបានការរិះគន់ជារឿយៗពីតម្លៃម្ហូប ជាពិសេសតម្លៃបាយឆា៦មុឺនរៀល ដែលអាជីវករអះអាងថាហូបបានពី៦-៨នាក់ ខណៈមហាជនវាយតម្លៃថាបរិមាណម្ហូប មិនសមនឹងតម្លៃ។

គួរបញ្ជាក់ផងដែរ ក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខេត្តកែប មានចំនួនភ្ញៀវទេសចរមកកម្សាន្តជិត៨ម៉ឺននាក់ កើនឡើង ២៦,១១%បេីប្រៀបធៀបនឹងឆ្នាំ២០២៣៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf30ASIgZborpBoFgKkLHHDe7opHltYgubkQcUeo64LmsgjmA8c8IRDOmpR9A591PMjMoE0yAHSRxZx0GJE66CfEjs7l6bFWn9mUTuivj6i9Q1m1jyTnPA-XC4phOO4JbNSlpM-IMxoscEymxZMSa4dxKd1dwZv8810pNKtzGR5Mb7aK67cvBN1JlIqsCW/s1280/image_2024-10-08_09-30-59.png