Home ព័ត៌មានអន្តរជាតិ ពលរដ្ឋជប៉ុនភ្ញាក់ផ្អើលនឹងក្បាលមនុស្សធំដូចយក្សផុសចេញពីសួនសាធារណៈ

ពលរដ្ឋជប៉ុនភ្ញាក់ផ្អើលនឹងក្បាលមនុស្សធំដូចយក្សផុសចេញពីសួនសាធារណៈ

52
0

ប្រទេសជប៉ុន ៖ កាលពីឆ្នាំ២០២១ ពលរដ្ឋជប៉ុនភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះនៅសុខៗ ស្រាប់តែពួកគេឃើញក្បាលមនុស្សធំដូចយក្សយ៉ាងអាថ៌កំបាំងមួយផុសចេញពីសួនសាធារណៈឈ្មោះ «យ៉ូយ៉ូងិ» ក្នុងទីក្រុងតូក្យូ ។ លើសពីនេះ ក្បាលមនុស្សអាថ៌កំបាំងបានហោះកាន់តែខ្ពស់ឡើងលើខ្លាំងឡើង រហូតដល់ផុតចុងឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEGWgsNTaPrGTjjJ_SZptXSmZVhn_nfpyUBX5Rz4_fIrAs_QXJS_aGiaHtXFCAkvlGoOULCrsFS88tVHeu0sdFsYAsct72for2-GSkRtozDdqVVUDzDj2QsTKvk92yNtQBqm1cIq1EwSvcCrp0lFOp4wXhUKcE4a6axTEoJYxjRU8Hvyg_H-On5an_mhmT/s1200/image_2024-09-26_09-02-41.png

ក្បាលមនុស្សដ៏ធំនេះមានពណ៌ស-ខ្មៅ និងមានផ្ទៃមុខស្រពោន ពុំនិយាយស្តីអ្វីទាំងអស់ ដែលធ្វើឱ្យអ្នកឃើញហើយមានអារម្មណ៍ព្រឺសម្បុរ ។ ប៉ុន្តែការពិត វាជាបាឡុងក្បាលមនុស្ស ដែលជាស្នាដៃសិល្បៈគម្រោងចុងក្រោយរបស់អ្នកសិល្បៈសម័យទំនើប ដែលគម្រោងនេះឈ្មោះថា «មិ» ហើយភាសាជប៉ុន មានន័យថា «កែវភ្នែក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-hIUDqXvSYflRoHMfFmx2QmGZcDQqqNkC4fpPsyyDYxEr3PRSILTpKP4XIduCRuYwYq1_io-_A40GUwr_QrZjEeQqWO6LOdvWlAOcFJuGEz-rBnLxIL1XuZe1szwZamoCrfM8heH-t0PB-YvwrJuLvX0Iu8DS34EAj-0E6E6lsXdnE31RXShNWL6UStml/s1440/image_2024-09-26_09-02-42%20(2).png

គម្រោងនេះមានឈ្មោះពេញថា «ម៉ាសាយូមិ» ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ មកម៉្លេះ ហើយនៅទីបំផុត ពួកគេក៏ធ្វើវាបានជោគជ័យ ។ ហេតុនេះ ពួកគេក៏បង្ហាញឱ្យមនុស្សម្នាបានឃើញតាមរយៈការបង្ហោះបាឡុងយក្សក្បាលមនុស្សចេញពីសួនសាធារណៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDRx_ou-x_2OUgYXpyIj7ec4I9xxa1XeplBlw_nWyYFB6QHJSOSx1xBlstSrM2H2MpHyamWAZ6OBH186G8kMMNoo3FS1iTjDhTHJ1iiAUKLH969exLkQqbPtUrpG43FMOrm3z_xevClFQbCb_rh2XrpkKWNTjISFMY6qFxfzhegy6zH0yiprn4N9FsIXEZ/s620/image_2024-09-26_09-02-42.png

រីឯផ្ទៃមុខដែលមនុស្សគ្រប់គ្នាបានឃើញនេះ គឺបានជ្រើសរើសពីផ្ទៃមុខមនុស្សពិតប្រាកដប្រមាណ ១.៤០០នាក់ ហើយយកផ្ទៃមុខនេះមកបញ្ចូលគ្នា រហូតក្លាយជាផ្ទៃមុខដ៏ធំ ។ ការបង្ហោះបាឡុងក្បាលមនុស្ស គឺគ្មានការប្រកាសឱ្យដឹងមុនទេ ទើបធ្វើឱ្យមនុស្សម្នាក់ភ្ញាក់ផ្អើលខ្លាំង ប៉ុន្តែអ្នកខ្លះទៀតដែលធ្លាប់បានឮពីគម្រោងនេះ ពុំភ្ញាក់ផ្អើលទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfbT6bf5nJxfCirnjdakBb7UAy_731WibMwE7SBnfhN2KVK7p-vpF0xGEdapBn_hJEVeM0y8QS43Rx7f866IAzqa69e14nIce73fOeP-DeBWWwjCFvAlY-lLPcGWfsIMOtF3b5SAG6onlP02uIYA-YhSGp4lHy1-1pEdiTDGgiR3T3tvcQ_Si7bmfi4HpJ/s750/image_2024-09-26_09-02-43%20(2).png

ក្រុមអ្នកសិល្បៈដែលបានបង្កើតបាឡុងក្បាលមនុស្ស និយាយថា វាជាផ្ទៃមុខរបស់មនុស្សពិតប្រាកដ ដែលពួកគេបានប្រមូលពីអ៊ីនធើរណេត ។ ផ្ទៃមុខនេះនឹងសម្លឹងមើលមនុស្សម្នានៅខាងក្រោម ដែលពោរពេញដោយជំងឺកូវីដឆ្លងរាតត្បាត (នៅឆ្នាំ២០២១) ហើយចង់បង្ហាញថា ឱ្យពលរដ្ឋជប៉ុនចេះជួយខ្លួនឯងឱ្យរួចផុតពីជំងឺកូវីដឆ្លង រហូតដល់ពិភពលោក មានដំណោះស្រាយនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ynboynviZ6dmHhG7kZghe3IWhkIc-Y-yd50Pxz8K-j_SZWZorMkUiRytIGme_rJqLaBSjbP0SaupOxs09Np88rSqqJFBJATmuOBt5WYPXA5LbwHOsm6-YVUtEU6OJts6q1JDNY6ErJfF1z5CO8mrpGp_oGzX6GH03u8vv1eT32wI22I938icgwDNC_7A/s780/image_2024-09-26_09-02-43.png

បាឡុងមុខមនុស្សមានផ្ទៃមុខស្រពានហាក់បង្ហាញថា ពលរដ្ឋជប៉ុនកំពុងតែរងគ្រោះ និងអស់សង្ឃឹមយ៉ាងខ្លាំងក្នុងអំឡុងពេលជំងឺកូវីដឆ្លងរាតត្បាត ។ ក្រោយមក បាឡុងក្បាលមនុស្សត្រូវបានទម្លាក់ចុះក្រោមវិញ ហើយគេពុំដឹងថា វានឹងបង្ហាញម្តងទៀតនាពេលណាទេ ។ ចុះលោកអ្នកវិញគិតថា តើការបង្ហោះបាឡុងនេះមានន័យដូចម្តេច?