Home ព័ត៌មានអន្តរជាតិ កោះឆ្មាដ៏ល្បីល្បាញរបស់ជប៉ុនឈានទៅបាត់បង់ចំនួនសត្វឆ្មា

កោះឆ្មាដ៏ល្បីល្បាញរបស់ជប៉ុនឈានទៅបាត់បង់ចំនួនសត្វឆ្មា

84
0

ប្រទេសជប៉ុន ៖ ជប៉ុន គឺជាប្រទេសមួយមានឈ្មោះល្បីល្បាញលើពិភពលោករឿងកោះឆ្មា គឺជប៉ុនមានកោះតូចៗប្រមាណជា១០កោះ បានដាក់ឈ្មោះថា «កោះឆ្មា» ។ ឆ្មាជាច្រើនក្បាលដែលរស់នៅលើកោះសុទ្ធតែគ្មានម្ចាស់ ហើយពលរដ្ឋចាស់ៗរស់នៅលើកោះបានជួយថែទាំពួកវា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx484G3DxyXHONA6XjNnK6Sn5it7nFevCcIA0PR0rXu8xWt7OJCqnOdm6NhBQDkJlH0kR3Mn3eYEcA1N5dXmksxDYbdPls96F8UyOCwMUQYobANJwveq51KfxbeI77b1gLMlbNtJsDoJUQCrHEgLUMdlbNp25sxhYH5u1rfugrIg3gAIGx4zEPKQQXt9aq/s3500/image_2024-09-26_08-56-34.png

កាលពីខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា Aoshima គឺជាកោះមួយស្ថិតក្នុងចំណោមកោះឆ្មាដ៏ល្បីល្បាញបំផុតរបស់ជប៉ុន ប៉ុន្តែអាជ្ញាធរកោះនេះប្រកាសថា នារយៈពេលប៉ុន្មានឆ្នាំខាងមុខ សត្វឆ្មាទាំងអស់ដែលរស់នៅលើកោះនឹងបាត់បង់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_D5a_ZN-gjozX18Gm8SlGcffYY_KTkDQ7rEnYdBPBUlJ5nmMTdee940illJQQHH8Rdml0OmAyUhotSO_EgtS8asqIJQqGHNIWzlelv3Elvi3PWQZmgcOQNuxMUfNnmoospGiryVsB9dOw-fJnNjcVpw9tFt4N0dJDGcZomZQLUuNZAnbfCEb_x8o4Gxtz/s2000/image_2024-09-26_08-56-38.png

កាលពី៦ឆ្នាំមុន អាជ្ញាធរកោះបានចាប់ឆ្មាទាំងអស់ក្រៀវតាមការណែនាំរបស់សមាគមគ្រប់គ្រងឆ្មានៅកោះ Aoshima ដោយសារចំនួនឆ្មាកើនឡើងរហូតដល់១៣០ក្បាល ។ នេះចាត់ទុកថា គឺជាចំនួនច្រើនបំផុត បើធៀបនឹងពលរដ្ឋជប៉ុនរស់នៅលើកោះនេះត្រឹមតែ១៣នាក់ប៉ុណ្ណោះ ដែលត្រូវមើលថែទាំឆ្មា ។ ម្យ៉ាងទៀត ពលរដ្ឋរស់នៅលើកោះខ្លះ មានអាយុច្រើនរហូតដល់៧៥ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2-gSenHzcEi7CvOMSgOQ3ruZEtlaE5CYrMGb57LUTUAlyCppeeHYqWWHSTjTRVlRAT1XBSFDhsmcUWCeDSBbjCP9nSnwJS8Zry8SkFBhyZ_SzIe4WUJUsAY60cBKVS_9G993vBh5pMjMVuIvDiqbj4l6K8u9xQdIfGZsp7CA7ZxlStvlZePlmaVMK0vBD/s1920/image_2024-09-26_08-56-39.png

លោកយាយរស់នៅលើកោះម្នាក់អាយុ៧៣ឆ្នាំ ត្រូវបានគេដាក់ឈ្មោះថា «លោកយាយ ខេតម៉ាម៉ា» ។ លោកយាយជាមនុស្សសំខាន់ម្នាក់ដែលបានថែទាំឆ្មាលើកោះ ដោយលោកយាយរង់ចាំសម្អាតអាចម៍ឆ្មានៅតាមផ្លូវទាំងអស់ ដើម្បីធ្វើឱ្យកោះនេះស្អាតសម្រាប់ភ្នែកភ្ញៀវទេសចរបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidtHqKato6SN5lxMmqlJhAcJ-I2DVpKRDyFZULD92hleRm0rTx4kK6gtQ2elGeU8OOfCCxlasfrx5YMEQP9kpCCc1xeGsi62qWW6HPeYdtY1KGMzqk94xBpcnTS-A95w4PZltG8Bc7Q67-MofZ0OZ8TzvlyIUq8FU_iUKg1hjLjMo9raNQLbjxTJZLURW-/s2592/image_2024-09-26_08-56-41.png

ភ្ញៀវទេសចរមកកម្សាន្តនៅកោះ Aoshima ចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារអាកាសធាតុអាក្រក់ ខណៈឆ្មាក៏ខ្វះខាតចំណីស៊ី ។ ហេតុនេះ លោកយាយ ខេតម៉ាម៉ា បានសន្សំសំចៃចំណីឆ្មាដើម្បីឱ្យវាស៊ីបាន១ឆ្នាំ ។ លោកយាយ ខេតម៉ាម៉ា និយាយថា លោកយាយអាយុកាន់តែច្រើន ពិបាកថែទាំឆ្មាទាំងនេះណាស់ ហើយបើលោកយាយស្លាប់នោះ នឹងគ្មានអ្នកណាមើលថែឆ្មាបន្តទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBS32j_7t5zvvsaB3Yb2pP8jFmT1LaD_FuabKHFNEgdO87Dm5g1GLibNAgb9gVkW_v2ynzm_xXWDTzwkyUgKZbhFVxNMoIFjMfhI5b5lnWXqqQUjVGeL5ptj0ag25dMLsbG9TyDazIIy6mg2mfETHUMYmaWzcHigEbdMxQqlQ1nYsB0BLrIxtxWvkt4zJH/s1280/image_2024-09-26_08-56-44.png

អាជ្ញាធរកោះនិយាយថា កោះឆ្មានេះនៅសល់រយៈពេលតែ២ឆ្នាំទៀតប៉ុណ្ណោះ បន្ទាប់មក នឹងគ្មានឆ្មាច្រើនទៀតទេ ដោយសារពលរដ្ឋជប៉ុនរស់នៅលើកោះមានអាយុកាន់តែច្រើន ហើយឆ្មាលើកោះក៏មានអាយុច្រើនដូចគ្នាដែរ ។ បច្ចុប្បន្ន ឆ្មាគ្រប់ក្បាលមានអាយុជាង៧ឆ្នាំហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivj6wb0rTgGuKFsiRRP8hCrGjGqdIX5nAEzc7k0XS_N9yknIX9XiYk1C3ZSoSeiVy6sv-wxnZu07N7RYWNU3dGXK1i-EzO84nPq99JLFwGm9uHvTj3g6n114vOE2rd2bVBE113f6til8mg_gtF01Q8AvBqE-0uM7KPewVDhvUMjTRTnpN1HBCzg1h4ntAa/s2531/image_2024-09-26_08-56-30.png

បរិវេណកោះ Aoshima មានភាពខុសប្លែកពីពេលមុនខ្លាំងណាស់ ហើយកាលពីឆ្នាំ១៩៦០ កោះនេះធ្លាប់មានមនុស្សរស់នៅរហូតដល់ ៦៥៥នាក់ ។ ប៉ុន្តែជាច្រើនឆ្នាំកន្លងមក អ្នករស់នៅលើកោះបានផ្លាស់ប្តូរទីលំនៅ ដោយបោះបង់ផ្ទះសម្បែងរបស់ពួកគេ និងទុកឆ្មាចោលលើកោះ ។ បច្ចុប្បន្ន មានមនុស្សរស់នៅលើកោះជាង១០នាក់ប៉ុណ្ណោះ ដែលជាចំនួនតិចតួចបំផុត ហើយចំនួនឆ្មាក៏បានធ្លាក់ចុះខ្លាំងដែរ ៕