វត្តមានរបស់ IshowSpeed នាទីក្រុងភ្នំពេញ កាលពីម្សិលមិញនេះបានបង្កនូវមានការចាប់អារម្មណ៍ខ្លាំង ក៏ដូចជាការស្វាគមន៍ពីសំណាក់អ្នកគាំទ្រកម្ពុជាយ៉ាងច្រើនកុះករ។ ស្របពេលម្នាក់ៗប្រញ៉ាយគ្នាដើម្បីបានជួប Speed តែបើក្រឡេកទៅកាន់ក្មេងប្រុសកម្ពុជាមួយរូបនេះវិញ ហាក់មានសំណាងខ្លាំង បានធ្វើឲ្យ Speed ដើរចូលមកអង្គុយគៀកតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmh3IjeFgZyha4ULId8talnlMMfn7wWHe_jO-da094RL_nfZgtZsD5tVIoNWUgzqO7XwpsU_a0DSzuQkrk6L9_l3-H8Cr1sIIOhGU-xlRFf1I1NipHKEEl62JAPNik79UanjgclWZAHhk2VmdCvmK09TPfge-E0iWK6poNTR84BnS_G2CCzcMSpf4yJRdN/s1065/IMG_5527.JPG

កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤នេះ នៅវេលាម៉ោង ៣ រសៀល គឺមានការ Live Stream នៅលើឆាណែលយូធូបផ្លូវការរបស់ IshowSpeed ដោយលោកបានត្រឡប់មកកាន់ទឹកដីនៃប្រទេសកម្ពុជាជាលើកទី ២ ស្របតាមការសន្យា បន្ទាប់ពីទទួលបាន ៣០ លាន Subscriber លើទឹកដីអង្គរ អំឡុងព្រឹត្តិការណ៍ Gumball 3000។

តាមរយៈការ Live ម្សិលមិញនេះ Speed បានលេចវត្តមាននៅឯទីក្រុងភ្នំពេញ ហើយបានប្រព្រឹត្តិនៅសកម្មភាពគួរជាទីចាប់អារម្មណ៍ជាច្រើន ទាំងដើរចូលជួបអាជីវករ បងប្អូនប្រជាពលរដ្ឋក្នុងផ្សារទួលទំពូង, ទៅក្លឹបប្រដាល់គុនខ្មែរ, ថែមទាំងបានទៅកាន់សារមន្ទីរជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1aJ8Ssz6DVqJDWJtyBx2nOtktUgvoRDQqixiK7YAqgHeCOQWkh89Eec6aLsMc7v0Vi_B_mFktAPb60ak1Et2AUcybUMsQ01WLrUea5okodfvc5MxzZxPaK6qPqdFEVivuJGURFKFiZ7EaflfJXVBa0O9Hb3ZqLi922I3AAMb5yO9YdrW4olbowpfAnuIU/s1062/IMG_5528.JPG

បើនិយាយតែក្នុងអំឡុងពេលដែល Speed នៅឯសារមន្ទីរជាតិវិញ ក្មេងប្រុសមួយរូបហាក់ធ្វើឲ្យមហាជនច្រណែនសឹងតែគ្រប់ៗគ្នា។ នៅក្នុងអាប្បកិរិយាសុភាពរាបសារ អង្គុយយ៉ាងស្ងៀមស្ងាត់ ក្មេងប្រុសរូបនេះក៏ត្រូវបាន Speed ចាប់អារម្មណ៍ ដើរសំដៅមកអង្គុយជិត និងអង្អែលស្មារថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid_qISFY3m3IrKXJwY4NMlxIPzHr9jFWUhHsMy3K7Jtj7wmh-TcgNSv6V3sTsr61q4tV92IF-WRFgVUO_ovnBfC7GN3buAodWpHEEi59r1odwEHUWvtxk4FeyGeWSmwzTXsJkvb7bmly4wyWXAOWAA3024r-gFUoVerfRLcSAisldbP09fQBqt4UrmDmoi/s1117/Screenshot%202024-09-24%20135330.png

យ៉ាងណាមិញ បើក្រឡេកទៅកាន់អំឡុងពេលមុននេះវិញ Speed ក៏ត្រូវបានអ្នកគាំទ្រដេញប្រញ៉ាយគ្នា ដើម្បីចូលជួបនិងសុំហត្ថលេខាយ៉ាងភ្លូកទឹកភ្លូក ដែលតាមរយៈសកម្មភាពទាំងនេះបានបង្កនូវអសន្តិសុខនិងភាពចលាចលយ៉ាងខ្លាំង ទើបបណ្តាលឲ្យមានការរិះគន់ព្រោងព្រាងពេញបណ្តាញសង្គម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU8Vb3PK-9Zb4vu9ElIN2mXt-s_PxOHJ8Dce75audQpligjuRkQkHayKA_jr96g4_cPMEo50-5YzADe5irLOH-RDQgdvtbREbnP04-Kggjfdf_5KEINDdGYn0CGHMVFyK351edpjuYeTEu-9OmLeUpV2su85GnqnaB7blSBI51bwmfIIW78oJX3fYqJgKP/s1097/Screenshot%202024-09-24%20135408.png

ក្នុងនាមជាកូនខ្មែរ យើងសង្ឃឺមថាយុវជនគ្រប់រូបដែលបានជួបSpeed ត្រូវតែរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូរ របៀបវិន័យល្អ ប្រកបដោយ សុជីវធ៌ម សីលធម៌ល្អនៃការរស់នៅ និងការប្រាស្រ័យទាក់ទង ដើម្បីបង្ហាញទៅដល់ពិភពលោកទាំងមូលពីទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរឱ្យគេបានស្គាល់តាមរយៈការ livestream របស់គាត់ផងដែរ។ អ្វីកាន់តែពិសេស យើងសង្ឃឹមថានឹងមានភ្ញៀវទេសចរណ៍របស់ជាតិសាសន៍ដទៃទៀតនៅលើពិភពលោកនឹងបានស្គាល់ប្រទេសខ្មែរ ព្រមទាំងមកទស្សនាស្វែងយល់ពីប្រទេសយើងកាន់តែច្រើនឡើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEfNJd_tN8uYP4SXKG6BWSpc1FDVRw9Fk5HsAPU-84ZcVqlz1wvzfsTgwVHAdv5wNF-zUY1FOaZFbJZrXzkoypF7X9dqomSLAsxytTtQjXvfEvfYNThvgoIv3yre0Z1UfLfXC-b3beg8wbj4_RMRHiQfRHGIrYPyQth6XeLRoYf9kYwDbTyntOJgMLMDKX/s1109/Screenshot%202024-09-24%20135352.png