Home ព័ត៌មានអន្តរជាតិ ពិភពលោកផ្លាស់ប្តូរអស់ហើយ! ពលរដ្ឋអាហ្វ្រិកខាងត្បូងភ្ញាក់ផ្អើលនឹងព្រិលធ្លាក់ខ្លាំង

ពិភពលោកផ្លាស់ប្តូរអស់ហើយ! ពលរដ្ឋអាហ្វ្រិកខាងត្បូងភ្ញាក់ផ្អើលនឹងព្រិលធ្លាក់ខ្លាំង

64
0

ប្រទេសអាហ្វ្រិកខាងត្បូង ៖ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា ក្រោយពីព្រិលធ្លាក់យ៉ាងខ្លាំងខុសពីធម្មតានៅតាមផ្លូវសំខាន់ៗ ដែលតភ្ជាប់រវាងទីក្រុង Johannesburg ជាមួយទីក្រុងឆ្នេរសមុទ្រ Durban បានធ្វើឱ្យពលរដ្ឋអាហ្វ្រិកខាងត្បូងភ្ញាក់ផ្អើល និងបើករថយន្តមកមើលព្រិលនៅតាមផ្លូវ រហូតដល់ស្ទះចរាចរណ៍រាប់ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjel1Q7WimkGMEMsi5jZ8Lgktck3lTQziQ0ATDE6yDqed3Dxqf9ieGJf8QjBqVMrRkntl1pu1EmseX44f3JQdiLlZqfOTc4dUV1WaHOq-YRIoExDNuSXp1sRY_DZjm3vDU4whPQwBR00scoi0zgoCqyFfw2kTblI4GN_2HaSfbq_8SMkggiSxRjPHiP_2LB/s1024/image_2024-09-24_13-47-19.png

ព្រិលធ្លាក់ខ្លាំងបានធ្វើឱ្យអ្នកដំណើរជាច្រើននាក់ជាប់នៅលើផ្លូវអស់រហូតដល់យប់ជ្រៅ ។ ពលរដ្ឋអាហ្វ្រិកពុំធ្លាប់បានឃើញព្រិលធ្លាក់ខ្លាំងបែបនេះទេ ហើយពួកគេបាននាំក្រុមគ្រួសារជិះរថយន្តពីទីក្រុង Johannesburg រហូតដល់៣ម៉ោង មកមើលព្រិល ។ នេះជាលើកដំបូងហើយដែលប្រទេសអាហ្វ្រិកខាងត្បូងមានព្រិលធ្លាក់ខ្លាំង ដោយសារអាកាសធាតុប្រែប្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7XDIVE3GNaYTJ4N3DRkMMR3oTQXaxAdUCOQjELAsEJgCU0JiC2ZyjQP0dZuoYBoBH3Es4rYDB2Y1XwzvOszQdJ8Pj9zhIAKNmrL3hioz9psmVpRGcVx6wo0fuMGtICzBuxfNAAGeVcXU7G3SNBtemA4gtC4UfkimCP4YghXm1EgL6voyOUMz_Jn3IxbAg/s1500/image_2024-09-24_13-47-20.png

សារព័ត៌មាន AFP រាយការណ៍ថា កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងមក មានព្រិលធ្លាក់ខុសពីធម្មតាពាសពេញទីក្រុង Varden ខេត្ត Free State ប្រទេសអាហ្វ្រិកខាងត្បូង ដែលបណ្តាលឱ្យស្ទះធ្វើចរាចរនៅតាមផ្លូវ ។ អ្នកដំណើរជាច្រើននាក់ដែលធ្វើដំណើរតាមផ្លូវលេខ N3 តភ្ជាប់រវាងទីក្រុង Johannesburg ជាមួយទីក្រុងឆ្នេរសមុទ្រ Durban បានជាប់ក្នុងរថយន្តពេញមួយយប់ ដោយសារសមត្ថកិច្ចបិទផ្លូវនៅតំបន់ខ្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiBe6dUJZFx9HXzmF33tM1MuSyqKbinA0Meto_PiBwK-JIC1tnOG1lrflF2Y3TpztZNKBtDrqPxIbFPlRSLrAmEgDMY1iA-1r0S2KNDjz5KVtX7Gel-_6vPZe4o-rptV5HqcXxbPfgacnICus1a52M3VwFJzJgsHWE13ej0iDda2LRLTmhgQx_qmEg_Mmr/s1024/image_2024-09-24_13-47-21%20(2).png

អាជ្ញាធរអាហ្វ្រិកខាងត្បូងបានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នពេលធ្វើដំណើរ និងគួរធ្វើដំណើរនៅតាមផ្លូវផ្សេងដែលគ្មានព្រិលដើម្បីសុវត្ថិភាព ដោយសារតំបន់ជាច្រើនបានគ្របដណ្តប់ដោយអាកាសធាតុត្រជាក់ខ្លាំង គឺមានសីតុណ្ហភាពចាប់ពី១អង្សារសេ ទៅ៤អង្សារសេ ។ អាជ្ញាធរសន្និដ្ឋានថា អាកាសធាតុត្រជាក់ខ្លាំងនឹងគ្របដណ្តប់អាហ្វ្រិកខាងត្បូងជាច្រើនថ្ងៃទៀត ។ ក្រៅពីនេះ ក៏មានភ្នាក់ងារសង្គ្រោះបន្ទាន់ផងដែរ ក្នុងករណីកើតហេតុការណ៍បន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB4u33v5CVJ7v8YziNGeaQ8IbqISujoT5qAkSIcl18oJwQIM7JV5jeyR_jo_V_7_gJRVb4MXUXMSwZ5orqQjwuIDLCHIzKnO3mfSZjXY_SN-z5j0-NkNh902L6AJzEX1PP41OtkUU1da6CiJqNpmXDdkUm4eTPywQDSRPIBRt4rmInpCMJI2MLXGtFwJvY/s994/image_2024-09-24_13-47-21.png
គួរបញ្ជាក់ថា នៅទីក្រុងជាច្រើនរបស់អាហ្វ្រិកខាងត្បូងធ្លាប់មានព្រិលធ្លាក់ ដូចជា ៖ ទីក្រុងនៅជួរភ្នំ Drakensberg ខេត្ត Eastern Cape, តំបន់ខ្លះនៅខេត្ត Free State និងតំបន់ខ្ពស់នៅខេត្ត KwaZulu-Natal មានព្រិលធ្លាក់ខ្លាំងនៅរដូវរងា (ចាប់ពីខែមិថុនា ដល់ខែសីហា) ។ រីឯនៅតំបន់ខ្ពស់អាចមានព្រិលធ្លាក់ជាច្រើនលើកក្នុង១ឆ្នាំ ខណៈតំបន់ទំនាបកម្រមានព្រិលធ្លាក់ណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjypEHuSAkgBMavnp_eip6-wvjNMQu2v2fhCpGPxolkVlKW6iuT3Ol1BMjuPdFpEYYGefjgOZHnTSBTsjodiWSvHvj1d_Q5jn9rPS8Jb0k0tGq8Nm3s6lDhsG8-CHgyASuwmuEeKXp_Yr3TzCaJ49oeXYlAEN2fv8HkfiEPMU80gIhVi0ahyphenhyphenHCmdf4Phhfq/s1200/image_2024-09-24_13-47-22.png

កាលពីខែកក្កដា ឆ្នាំ២០២៣ សារព័ត៌មាន Xinhua រាយការណ៍ថា ទីក្រុង Johannesburg របស់ប្រទេសអាហ្វ្រិកខាងត្បូងមានព្រិលធ្លាក់លើកដំបូងក្នុងរយៈពេលជាង១០ឆ្នាំ ។ ទីក្រុងនេះធ្លាប់មានព្រិលធ្លាក់នៅឆ្នាំ១៩៩៦ និងឆ្នាំ២០១២ ៕