ៀតណាម៖ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ឥទ្ធិពលព្យុះយ៉ាហ្គីបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងប្រទេសវៀតណាម ធ្វើឱ្យប្រទេសនេះខាតបង់ប្រាក់រហូតដល់ ១.៦ ពាន់លានដុល្លារអាមេរិកឯណោះក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។
យោងតាមការចុះផ្សាយរបស់ Reuter ព្យុះទីហ្វុង Yagi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតរបស់អាស៊ី បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសវៀតណាមក្នុងឆ្នាំ ២០២៤ ធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងការព្យាករណ៍ពីមុន ដោយប្រទេសនេះបានខាតបង់ប្រាក់រហូតដល់ ១.៦ ពាន់លានដុល្លារអាមេរិកឯណោះក្នុងរយៈពេលមួយសប្តាហ៍។
យោងតាមរបាយការណ៍បានឱ្យដឹងទៀតថា ក្នុងចំណោមវិស័យដែលរងគ្រោះខ្លាំងជាងគេនៃឥទ្ធិពលព្យុះយ៉ាហ្គីគឺ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកំណើនអាចថយចុះ ០.៣៣% ចំណែកឧស្សាហកម្ម និងសំណង់ក៏អាចឃើញផលប៉ះពាល់តិចតួចផងដែរ។ ដូច្នេះគិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះព្យុះទីហ្វុងយ៉ាហ្គីគឺបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩២ នាក់ និងបាត់ខ្លួន ៣៨ នាក់។
គួរបញ្ជាក់ដែរថា គ្រោះទឹកជំនន់បានជន់លិចផ្ទៃដីស្រែចំនួន ១៩០,០០០ ហិកតា ដំណាំសាច់ប្រាក់ចំនួន ៤៨,០០០ ហិកតា ដូចជាពោត និងដំឡូងមី និងខូចខាតផ្ទះជិត ២៣២,០០០ នៅភាគខាងជើងប្រទេសវៀតណាម។ ហើយទីក្រុង Haiphong ដែលជាកន្លែងសម្រាប់សួនឧស្សាហកម្មជាច្រើនបានកត់ត្រាការខាតបង់ និងការខូចខាតប្រហែល ១១ ពាន់ពាន់លានដុង (ប្រមាណ ៤៤៨.៤៣ លានដុល្លារអាមេរិក) ពីព្យុះទីហ្វុងផងដែរ។ ទោះជាយ៉ាងណារដ្ឋាភិបាលវៀតណាមបានកំពុងខិតខំគ្រប់គ្រងអតិផរណាឱ្យនៅថេរ ទោះបីជាមានការវាយលុកពីព្យុះទីហ្វុង Yagi ធ្ងន់ធ្ងរក៏ដោយ៕










