Home ព័ត៌មានអន្តរជាតិ ស្ត្រីភូមា ជាស្ត្រីដែលមានកវែងជាងគេក្នុងលោក!

ស្ត្រីភូមា ជាស្ត្រីដែលមានកវែងជាងគេក្នុងលោក!

65
0

យើងគ្រប់គ្នាប្រាកដជាបានឃើញនូវវីដេអូជាច្រើនទាក់ទងនឹងរបៀបរស់នៅរបស់ប្រជាជនកុលសម្ព័ន្ធ Kayan Lahwi ហើយមែនទេ? លោកអ្នកប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីបានជាកុលសម្ព័ន្ធមួយក្រុមនេះចូលចិត្តពាក់ខ្សែកច្រើនជាន់ ដែលបណ្តាលឱ្យ ក របស់ពួកគេម្នាក់ៗវែងខុសពីមនុស្សទូទៅ។ ជាការពិតណាស់ពាក្យថាកុលសម្ព័ន្ធគឺជាក្រុមមនុស្សដែលចូលចិត្តរស់នៅក្នុងព្រៃ មានទំនៀមទំលាប់ប្លែកៗ និងអាកប្បកិរិយាចម្លែកៗទៀតផង។ ដូច្នេះក្នុងអត្ថបទនេះយើងនឹងនាំប្រិយមិត្តមកដឹងពីមូលហេតុដែលកុលសម្ព័ន្ធ Kayan Lahwi របស់មីយ៉ាន់ម៉ាចូលចិត្តពាក់ខ្សែកច្រើនជាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSTelmy-0uop4ML0LzamMPrmR5o7ordGMOPfEZtIuJMLMWnKh7uNC20_KmIZ6NOKwmuOYQTHXwkTIFBg1eCHVnU2xoQoyS6DgHTuu9pRa8xCJZmhG0FaSSYs4HzKExWqCw1Mr85zoHgU6qkq39xzMl1BY9Up5MaF_y3lx765YXydU11W6BZNnjmF9oSl_1/s936/image_2024-09-16_15-54-00.png

កុលសម្ព័ន្ធ Kayan Lahwi មានដើមកំណើតមកពីប្រទេសមីយ៉ាន់ម៉ា ចូលចិត្តតាំងលំនៅដ្ឋានលើភ្នំតាមព្រំដែនឆ្លងកាត់ពីភាគខាងជើងប្រទេសថៃ។ កុលសម្ព័ន្ធនេះគឺជាក្រុមរងនៃជនជាតិ Karenni ដែលជាក្រុមជនជាតិភាគតិចទីបេ-ភូមានៃប្រទេសមីយ៉ាន់ម៉ា។ ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៨០ ប្រជាជន Kayan ជាច្រើនបានភៀសខ្លួននៅភាគខាងជើងប្រទេសថៃ ខណៈដែលពួកគេបានគេចចេញពីជម្លោះរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងឧទ្ទាម។ ដូច្នេះបច្ចុប្បន្នកុលសម្ព័ន្ធ Kayan គឺអាចរកឃើញទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ហើយស្ត្រីត្រូវបានគេទទួលស្គាល់ច្រើនបំផុតសម្រាប់ការតុបតែងខ្លួននៅជុំវិញ ក របស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidCYrfTVu8sEkKrXfry7hzmuuO9V_0O3LP5K6fV21m6TaPUjdcLm5yC3pbMQfGMohXc9Jo01xH9CscdC11qcNCqCCLBB3Hg425UIvxHO1IGSYD_Qjcj1a8pPk6pqTvvliIH8EosdLOXEXtOu7PkYgG4vicFqMG3mGY41cN_x2mPdd4zmCDj00nNMvAemIa/s900/image_2024-09-16_15-54-02.png

ស្ត្រីនៃកុលសម្ព័ន្ធ Kayan តែងពាក់ស្ពាន់នៅជុំវិញ ក របស់ពួកគេជាមួយទម្ងន់ ២០ គីឡូក្រាម ដោយពួកគេចាប់ផ្តើមពាក់ខ្សែទាំងនេះចាប់ពីអាយុ ៥ ឬ ៦ ឆ្នាំមកម្លេះ ហើយបន្តពាក់ខ្សែកស្ពាន់ជាបន្តបន្ទាប់។ មូលហេតុដែលពួកគេធ្វើបែបនេះគឺដោយសារពួកគេជឿថា ការពាក់ខ្សែកច្រើនជាន់ ឬហៅថា Dzilla គឺជានិមិត្តរូបនៃភាពស្រស់ស្អាត ខ្លាំងក្លា មានអំណាច អាចការពារពួកគេពីការវាយប្រហាររបស់ខ្លា ឈ្នះអស់មារសត្រូវ និងជានិមិត្តរូបនៃទ្រព្យសម្បត្តិ។ លើសពីនេះពួកគេក៏ជឿថា ទំនៀមទំលាប់ពាក់ខ្សែកច្រើនជាន់ ក៏ទាក់ទងនឹងពពួកអាទិទេពដែលមានពណ៌នាក្នុងសាសនាកាន់ក្វាន់ និងរឿងព្រេងភូមាផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirDivRlbVqzCER8SPTXAA_NcWnuh5YzZCLMsjUmb-Xx_E4mm0dqV6en8T5zd3-V5KrwvLH7654-YzQRYNXQOw_5Gakyk5XSfZ7BNumiUyZlApJ8IZSP4lv6xFcH-l3JOkW6XjKrRbr3Zz2Q_khkEMQ19VsoDJ8jWb_qWa4aAhk230t5gm-RHZzTF-shhGf/s801/image_2024-09-16_15-54-01.png

ការពាក់ Dzilla មានប្រវត្តិតាំងពីយូរយារណាស់មកហើយ ដោយបន្តរហូតមកដល់បច្ចុប្បន្ននេះ បានកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជុំវិញពិភពលោក។ ទោះជាយ៉ាងណា វប្បធម៌នេះហាក់ធ្លាក់ចុះបន្តិចម្តងៗដោយសារសម័យជឿនលឿន ពួកគេក៏ចាប់ផ្តើមផ្លាស់ប្តូររបៀបរស់នៅឱ្យទាន់នឹងសង្គមផងដែរ៕