Home ព័ត៌មានអន្តរជាតិ អំពូលភ្លើងកង់ AI នឹងជួយផ្តល់សុវត្ថិភាពដល់អ្នកជិះកង់នៅអាមេរិក

អំពូលភ្លើងកង់ AI នឹងជួយផ្តល់សុវត្ថិភាពដល់អ្នកជិះកង់នៅអាមេរិក

29
0

សហរដ្ឋអាមេរិក ៖ អ្នកចូលចិត្តជិះកង់នឹងយល់ច្បាស់ថា ពួកគេប្រឈមនឹងយានជំនិះនៅខាងក្រោយបុក ហើយពិបាកការពារខ្លួនណាស់ ដោយសារកង់គ្មានឧបករណ៍គ្រប់គ្រាន់ដូចយានជំនិះផ្សេង ។ ហេតុនេះ ក្រុមហ៊ុនមួយរបស់អាមេរិកបានផលិតអំពូលភ្លើងកង់ក្រោយឆ្លាតវៃឈ្មោះ «Survue» ដែលបំពាក់បច្ចេកវិទ្យា AI ដើម្បីពិនិត្យមើលយានជំនិះខាងក្រោយ និងជូនដំណឹងទៅអ្នកជិះកង់ឱ្យប្រយ័ត្នខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrftsfX3WHbT3daM7vXdyKiwGJjnCC9KvPvnjDl15BSy5EkCYh6zeLJq4H7_-7wuEQxx7QZjFCS2KZu_0ee0yX0I30cismlvV6JHI3YHQ1CRvoiyA3M8DX8kXXFcSXUO0tD_QyhmHhDrqGkTFhPbu1ADgrEQX9uP5DS-pDcZE8HGaoS57rt7b7F1Lopxkq/s1620/image_2024-09-13_08-29-05.png

អំពូលភ្លើងឆ្លាតវៃ «Survue» បានបំពាក់កាមេរ៉ា និងបច្ចេកវិទ្យា AI ដើម្បីពិនិត្យមើល និងបញ្ជាក់ពីប្រភេទយានជំនិះដែលបើកបរនៅខាងក្រោយ ឬក្បែរកង់ ។ លើសពីនេះ វានឹងអាចវាស់កម្រិតល្បឿន និងប្រាប់ទីតាំងយានជំនិះទាំងអស់ដើម្បីប្រមូលទិន្នន័យមកវិភាគពីគ្រោះថ្នាក់ ដោយសារយានជំនិះតែងតែបើកបុកអ្នកជិះកង់តាមផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib6jF_shdMrJ2MhQ1ufqV1f5Lt3CluPBE-si4c4ZhYWy9FeMuc94H-oAj_-hlU4-Sl6L6K0UDuqwngkbQxs15a2Lt-Ogi6lMbcJ1RPNxKJmjSmSVfEd5UvqjSA1HVSO-u3gymZMOKWegL93AmBqAzedaCefgJ5xTPxVP1Aoxqf-YWehKPCsisM9sQB84-h/s1280/image_2024-09-13_08-29-06%20(2).png

អំពូលភ្លើងឆ្លាតវៃនេះមានទម្ងន់១២៥ក្រាម និងអាចប្រើប្រាស់បានរយៈពេល៦ម៉ោងសម្រាប់ការសាកថ្មម្តង ។ វានឹងជូនដំណឹងពីគ្រោះថ្នាក់ទៅកាន់អ្នកជិះកង់ ព្រមទាំងផ្ញើសារដាស់តឿនតាមទូរស័ព្ទស្មាតហ្វូនផងដែរ ដែលអាចដំណើរការជាមួយប្រព័ន្ធ iOS និង Android ។ វានឹងបញ្ជាក់ពីកម្រិតល្បឿនបើកបរ និងទីតាំងយានជំនិះនៅក្បែរកង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPbv4DkGfsptR0sAy7YTextQeH7yxKE6gQtiCEwHobPrSys7Sn8nLLtFmNe2z1rjlnnEgcMVkfIbUd_pNnUWN-QjJuXZbcvJ4DS0XM3h4Yb2hIgei8bS2t3uCOpCxkJwkjL-VfxRvgt2yMga61J_0MxJeullo0ugXy5OoUqT2V4KvZHv_aNvrzCW6pzIOl/s1200/image_2024-09-13_08-29-06.png

លើសពីនេះ អំពូលភ្លើងឆ្លាតវៃនឹងថតវីដេអូយានជំនិះផ្សេងៗដោយស្វ័យប្រវត្តិ ពេលយានជំនិះទាំងនេះបើកបរមកក្បែរអ្នកជិះកង់សម្រាប់ប្រើប្រាស់ជាប្រយោជន៍ថ្ងៃក្រោយ ករណីមានរឿងក្តីដល់តុលាការ ។ អំពូលភ្លើងនឹងលោតភ្លើងបង្ហាញទៅអ្នកជិះកង់ខាងក្រោយផងដែរ ឱ្យប្រុងប្រយ័ត្នជាមួយអ្នកជិះកង់ខាងមុខ ហើយវាអាចថតយានជំនិះនៅឆ្ងាយពីកង់ រហូតដល់១១០ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXHuIS_DJ-eG_mcXRk8KuAOrbpCn4hpr_s77_5DPtsbWpHASXSOwrBsK_ZBAWb3q-mLlKUHsjcBNZfQMXUCyBWhIyzRaMGW71THzyiaRLKP4kR7-Yja3oMyFlzpmuvL28xKNQUeYfiaWrzh-ELB8H6nAy73D86NcsXdNU9tjP3DgrdW4Wjzvxsz-7M-khS/s1800/image_2024-09-13_08-29-07%20(2).png

អ្នកបង្កើតអំពូលភ្លើងឆ្លាតវៃរបស់ក្រុមហ៊ុនអាមេរិកនិយាយថា លោកបង្កើតអំពូលភ្លើងនេះឡើង ដោយសារលោកបារម្ភពីសុវត្ថិភាព ពេលឃើញកូនៗរបស់លោកជិះកង់នៅតាមផ្លូវ ។ ហេតុនេះ លោកក៏ចាប់ផ្តើមផលិតវាដើម្បីឱ្យការជិះកង់មានសុវត្ថិភាព ហើយក្រុមហ៊ុនគ្រោងលក់ក្នុងតម្លៃ៣២៩ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtxVHOAGWXWLH6URDuSOIMCQlGgUAsErJjwiMOtCuTjSeLnriL0wEY27GrtUIeOuJKD5nCO_GqtYv5_TDglYjbyXSfCqMT6d3kk8vWVQAxqzp5wKOHjuvm4A807OsfzFXUto1TKThwb25wE-cIO0EjSViHgzjLQSk5rRdE6hnrieup0iuWQn9WFkBHmhcL/s750/image_2024-09-13_08-29-07.png

លោកបញ្ជាក់ថា សុវត្ថិភាពនៃការធ្វើដំណើរនៅតាមផ្លូវពិតជាសំខាន់ខ្លាំងណាស់ ហើយអំពូលភ្លើង AI នេះនឹងអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិត ខណៈយានជំនិះធំៗពុំសូវចាប់អារម្មណ៍ជាមួយអ្នកជិះកង់ទេ ៕