ប្រទេសកូរ៉េ ៖ វេទិកាចំណេះដឹងពិភពលោកឆ្នាំ 2024 ដែលប្រារព្ធឡើងនៅ Inspire Entertainment Resort បានចាប់ផ្តើមឡើង ដោយសុន្ទរកថាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះ បានផ្ដោតលើកិច្ចពិភាក្សាផ្លាស់ប្តូរមតិយោបល់ជុំវិញប្រធានបទ «ដំណើរឆ្ពោះទៅរកការរួបរួម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhc3r9_QpVfOBvxEINKQwY-DCJIwTJWFOkpuFVGpOjrbc9TKm7UwDbH-n7sDKeAvTleG5J8V-B2VeKfGqf057houXqLQaw2phY6JsfbKDTvL_nppGIfUojHKbD_TyeWeVE3FLJ2IFs-kMbq4gyrGotKy1_eHpB4oHtlum6Gi7RXFbuy59vB3abGcvV8ajn/s1280/photo_2024-09-11_11-40-14%20(2).jpg
ក្នុងឱកាសដ៏ឱឡារិកនោះ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group ក៏បានអញ្ជើញអមដំណើរសម្តេចតេជោ រួមជាគណៈប្រតិភូកម្ពុជាជាច្រើនរូបទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកឧកញ៉ា បានចូលរួមយ៉ាងសកម្ម ក្នុងនាមជាវាគ្មិន និងជាអ្នកទទួលរង្វាន់ ពីវេទិកាចំណេះដឹងពិភពលោក ដែលរៀបចំឡើងក្នុងរយៈពេល៣ថ្ងៃមកនេះ។
វត្តមានរបស់គណៈប្រតិភូកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនេះ បានបង្ហាញពីឥទ្ធិពល និងការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងរបស់កម្ពុជាក្នុងការជំរុញភាពជាដៃគូអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹងនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_qs1G4kcaTaj-VxYQdoGMs1er0rBgIGJ9pCWeSKT3FOlcSkXE9KaowQYhP239zxI0w_WVsRw80dowo9c0imWvEAsDlwyCVvEeYdhI5L4WYgXDRFqX1bcXlnrefaoSQiYv_BbEbs1-ZwdSVKy6Aa6X0Qd1DZdDT1efkWvtOw5RXO_9ya1aXZah56AfSGWf/s1280/photo_2024-09-11_11-40-14%20(3).jpg
អ្នកឧកញ៉ា សៀ ឫទ្ធី បានចូលរួមក្នុងវគ្គសំណួរ-ចម្លើយ ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអ្នកចូលរួម ហើយអ្នកឧកញ៉ាបានចែករំលែកការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីសហគ្រិនភាពអាស៊ាន។ សម័យប្រជុំរបស់អ្នកឧកញ៉ា ក្រោមប្រធានបទថា ”សហគ្រិនអាស៊ាន” ពិភាក្សាលើប្រធានបទផ្សេងៗ រួមទាំងឱកាសសម្រាប់កំណើនក្នុងតំបន់ បច្ចេកវិទ្យានាពេលអនាគត និងការផ្លាស់ប្តូរ ដែលនាំមកដោយទិដ្ឋភាពឌីជីថល ដែលកំពុងវិវឌ្ឍន៍នៅក្នុងអាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJwrXh9pVHxdB-yN6DY7aNDmMFk1YXoJFq5VvwgA-ylKFMaZb__qzb9sAhblTYxG4eDS7ypOxqHPb5ItXWDWM_WJiQ11NMg3UwBdwocJhDYOOaChoH3E7L15UtBQOFQmY5N_vTFSlw2Z_hEA-gs8LNJV3Yo3cnVcoVdZ8-buqaLU0eunoQNPU4kkz52wo0/s1280/photo_2024-09-11_11-40-14%20(4).jpg
ជាមួយនឹងការទទួលស្គាល់នូវស្នាដៃដ៏ឆ្នើម និងការដឹកនាំរបស់ អ្នកឧកញ៉ា សៀ ឫទ្ធី បានជំរុញឲ្យអ្នកឧកញ៉ាបានទទួលពានរង្វាន់សហគ្រិនអាស៊ានលើកទី៩ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំសំណួរ-ចម្លើយនៃវេទិកាចំណេះដឹងពិភពលោក។ ពានរង្វាន់នេះជាការ ទទួលស្គាល់លើការបង្កើត និងដឹកនាំអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងថាមវន្តជាច្រើនរបស់អ្នកឧកញ៉ា សៀ ឫទ្ធីនៅក្នុងតំបន់អាស៊ាន។
លោក Kim Jae-shin អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយ ដែលមាន អ្នកឧកញ៉ា សៀ ឫទ្ធីចូលរួមជាមួយយើងនៅក្នុងវេទិកាឆ្នាំនេះ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu_TRuzCTUCqH_J7w9bVLHrw5rXrzUbwrEgvhF7KisV5ve9mMdkQu-KfA9A9eBKqai181TadjZixPx1EUIjxfGJTZAUU7kPF9NSuwuizaJeZX1gqh8Oun_9SywlL3j3b9bXGn3n8Fxa-m4TgP8fxm9NSQZzKZC1hckYiiP5H_WSRzaiHNwEK-8TveMQYxH/s1280/photo_2024-09-11_11-40-14.jpg
“ទស្សនវិស័យរបស់អ្នកឧកញ៉ា សៀ ឫទ្ធីលើការរីកចម្រើននាពេលអនាគត និរន្តរភាព និងនិន្នាការបង្ហាញពីលទ្ធភាពជាច្រើន សម្រាប់អ្នកដែលកំពុងស្វែងរកប្រតិបត្តិការនៅក្នុងតំបន់ឆ្ពោះទៅមុខ”។
គួរបញ្ជាក់ថា វេទិកាចំណេះដឹងពិភពលោក គឺជាសន្និសីទអន្តរជាតិឈានមុខគេ ដែលឧទ្ទិសដល់ការប្រែក្លាយប្រទេសកូរ៉េទៅជាប្រទេសដែលដឹកនាំដោយចំណេះដឹង។ តាមរយៈការប្រមូលផ្តុំនូវក្រុមអ្នកដឹកនាំគំនិត អ្នកជំនាញ និងអ្នកច្នៃប្រឌិតដ៏សម្បូរបែប វេទិកានេះបានក្លាយទៅជាព្រឹត្តិការណ៍ចែករំលែកចំណេះដឹង ដែលរីកលូតលាស់លឿនបំផុតមួយនៅទូទាំងពិភពលោកចាប់តាំងពីវេទិកាបើកសម្ពោធក្នុងឆ្នាំ 2000 មក ៕