Home ព័ត៌មានអន្តរជាតិ តិចអត់ដឹង! កោះសំរាមធំជាងគេបំផុតលើពិភពលោកស្ថិតនៅឯណា?

តិចអត់ដឹង! កោះសំរាមធំជាងគេបំផុតលើពិភពលោកស្ថិតនៅឯណា?

97
0

នៅលើពិភពលោកយើងនេះគឺមានកោះច្រើនខ្លាំងណាស់ មានទាំងស្អាត មានទាំងមិនស្អាត មានទាំងកោះធំ មានទាំងកោះតូច ហើយក៏មានកោះមួយដែលពោរពេញទៅដោយសំរាមផងដែរ។ ដោយសារមនុស្សបានចោលសំរាមផ្តេសផ្តាស់ បង្កើតបានជាចង្កោមសំរាមដ៏ធំមហិមារប្រមូលផ្តុំគ្នានៅក្បែរសមុទ្រ បង្កឱ្យមានការបំពុលយ៉ាងខ្លាំង ធ្វើឱ្យប៉ះពាលយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី។ ដូច្នេះហើយតើលោកអ្នកដឹងទេថា កោះសំរាមធំជាងគេបំផុតលើពិភពលោកស្ថិតនៅឯណា? ហើយវាមានទំហំប៉ុន្មាន? ហេតុអ្វីបានជាកោះនេះពោរពេញទៅដោយសំរាមជាងគេ? តើមានកោះសំរាមធំៗប៉ុន្មានក្នុងមហាសមុទ្រនៅលើពិភពលោកយើងនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiITDAo3qZvszuPZ2b4Bw-J4M4eygB5YSEv-SF1jgyMc8RD6hQ93342cxTtWtp2GWz7CK3jvXG1404Yyvn4HjzP1BZ3eGStin1amVua-a86rRo99b-5jEdTT1AVedZApnbc9SMDNIC4AKeyMoClXebE3gzuG23e8bvAjQe5SbtKcMdRJZyZ5OEcwD-z8cE/s710/image_2024-09-11_10-33-27.png

កោះសំរាមធំជាងគេបំផុតលើពិភពលោកគឺស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិកជាមួយទំហំ ១.៦ លានគីឡូម៉ែត្រការ៉េដែលមានទីតាំងនៅចន្លោះរដ្ឋហាវ៉ៃ និងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ មូលហេតុដែលមហាសមុទ្រប៉ាស៊ីហ្វិកមានសំរាមកកុញច្រើនជាងគេ គឺដោយសារចរន្តទឹកសមុទ្រយក្សទាញសំរាមពីកន្លែងផ្សេងៗទៅកាន់ចំណុចកណ្តាល ខណៈមហាសមុទ្រប៉ាស៊ីហ្វិកគឺស្ថិតនៅចំណុចកណ្តាល ហើយ«បង្ខាំង»វាធ្វើឱ្យមហាសមុទ្រដ៏ធំមួយនេះមានការប្រមូលផ្ដុំផ្លាស្ទិចច្រើនជាងគេបំផុតក្នុងពិភពលោក។ លើសពីនេះបើយោងតាមអង្គការបរិស្ថាន Ocean Cleanup បានប៉ាន់ប្រមាណថាមានបំណែកប្លាស្ទិកប្រហែល ១.៨ ពាន់ពាន់លាននៅក្នុងកោះសំរាមនេះដែលមានទម្ងន់ប្រហែល ៨០,០០០ តោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJQ4MZGo0swEZa4TO0HEORjvKyHmNn5b6CcVcHfI2WNofDc5AEce9oiBG5vwazi2Y_GQfyd1Bt9gHDgsYsFBs3N6nwOZlKbHO3UFerV3E1E7_mz9hI2CsrzaApm0YZzK5Zcj54n0rRYhrn3IXqhfrNaKEOT33g6VTvbYivVWsSQ73-mq7o9jtfyJz3GoDi/s1280/image_2024-09-11_10-37-56.png

ដោយភាគច្រើនមានប្រភពមកពីសកម្មភាពនេសាទ ហើយប្រហែល ១០-២០% អាចមកពីរលកយក្សស៊ូណាមិជប៉ុនឆ្នាំ ២០១១។ ទោះបីជាសមុទ្រមានការបំពុលខ្លាំងយ៉ាងណាក៏ដោយ ក៏សត្វជាច្រើនប្រភេទនៅតែអាចរស់នៅបានជាធម្មតា។ ទោះជាយ៉ាងណា បើយោងតាមការស្រាវជ្រាវ បំណះសំរាមប៉ាស៊ីហ្វិកនេះគឺមានទំហំធំជាងប្រទេសបារាំងរហូតដល់ទៅ ៣ ដងឯណោះ នេះបើតាមការស្ទង់មតិពីលើអាកាស និងអូសតាមកប៉ាល់ បន្ទាប់មកបញ្ចូលទិន្នន័យទៅក្នុងគំរូកុំព្យូទ័រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ5qqsiNrqW557g1SgbEzsXOw4bE4g_RUXQafaAZK7pyFzHKXzKE3w85pQ3_LCOcDbaZokiHT7FixcZd2qUxDGxzduuYTaYgsU4xjRp8SUc0uEA5TeWreKogNtNqA81Qe5wMYC9KsZp809o6WAX17HZDYMX7Hg4p1I53oBEJ3PmYUvAAWaUgSKSosk9s-T/s980/image_2024-09-11_10-37-57.png

ដូច្នេះហើយអស់រយៈពេល ៣៥ ឆ្នាំកន្លងមកនេះ ចរន្តមហាសមុទ្របានរុញច្រានសំរាមនៅក្នុងមហាសមុទ្រទៅជាកោះចំនួនប្រាំ គឺនៅភាគខាងជើង និងខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ក៏ដូចជាខាងត្បូងមហាសមុទ្រអាត្លង់ទិក រួមទាំងមហាសមុទ្រឥណ្ឌាផងដែរ។ អ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថា តាមអត្រាបច្ចុប្បន្ននៅឆ្នាំ ២០២៥ សមាមាត្រនៃត្រីគឺនៅតែមានច្រើនជាងសំរាម ប៉ុន្តែនៅឆ្នាំ ២០៥០ មហាសមុទ្រនឹងមានសំរាមច្រើនជាងត្រីទ្វេដង នេះបើយោងតាមការចុះផ្សាយរបស Tech Insider៕