Home ព័ត៌មានអន្តរជាតិ Jack Ma បានចែករំលែកដំបូន្មានដ៏ឈ្លាសវៃរបស់លោកសម្រាប់ភាពជោគជ័យនៃអាជីវកម្ម

Jack Ma បានចែករំលែកដំបូន្មានដ៏ឈ្លាសវៃរបស់លោកសម្រាប់ភាពជោគជ័យនៃអាជីវកម្ម

47
0

ជឿថាប្រិយមិត្តប្រាកដជាបានដឹងអំពីជីវប្រវត្តិតស៊ូរបស់ Jack Ma ហើយដែលជាសហស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Alibaba។ ទោះជាយ៉ាងណាថ្ងៃនេះ យើងចង់ចែករំលែកដំបូន្មានដ៏ឈ្លាសវៃរបស់ Jack Ma សម្រាប់ភាពជោគជ័យនៃអាជីវកម្ម មុននឹងលោកទទួលបានភាពជោគជ័យមកដល់សព្វថ្ងៃនេះបុរសមានបំផុតនៅអាស៊ីតែងតែប្រកាន់ភ្ជាប់នូវទ្រឹស្តីដូចខាងក្រោម៖
ទីមួយ គឺត្រូវជួលមនុស្សដែលមានសមត្ថភាពខ្ពស់ជាងអ្នក
ទីពីរ គឺផ្តោតលើរបៀបដែលពួកគេធ្វើការជាមួយយើង និងមនុស្សជុំវិញខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiTcQ3xEGullBuDycdZbBASGt51dhJy-O7rv3Rc0acx8wIhAXURhFS7xQIFKsZ3ffXPPhDfjuB2RhcHdmPR3TxDv4-5OFD5hC_1VhNE9l7OvfUxZ5bAFCoBmTdfQHQ5Gup8cOoh_PRB_uVx_a23rVStVcHyHLiqrvzBjw4tb4DbF9Wl03ePxF8Rgf2VRYw/s3362/image_2024-09-11_09-49-33.png

នៅក្នុងបទសម្ភាសន៍មួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកថ្មីៗនេះ មហាសេដ្ឋីរូបនេះបានចែករំលែកថា៖ «គ្មានបុគ្គលណាម្នាក់ដែលមិនធ្លាប់បរាជ័យនោះទេ» ដំបូងឡើយ លោកមិនដឹងអ្វីទាំងអស់អំពីបច្ចេកវិទ្យា ហើយលោកក៏មិនបានដឹងអ្វីទាំងអស់អំពីការគ្រប់គ្រងដែរ។ ប៉ុន្តែរឿងមួយដែលអ្នកត្រូវចងចាំ ប្រសិនបើអ្នកចង់ជោគជ័យក្នុងអាជីវកម្មត្រូវតែជួលមនុស្សដែលមានទេពកោសល្យខ្ពស់ជាងអ្នក អ្នកត្រូវតែស្វែងរកមនុស្សដែលឆ្លាតជាងអ្នក ដើម្បីឱ្យគេជួយតម្រង់ទើស បង្ហាញផ្លូវប្រាប់លោកអ្នក ទោះបីជាអ្នកមានតួនាទីជាអ្នកគ្រប់គ្រង ឬមេដឹកនាំក៏ដោយ ក៏អ្នកមិនអាចមើលងាយសមត្ថភាពបុគ្គលិករបស់អ្នកបានឡើយ ជួលកាលពួកគេអាចមានសមត្ថភាពខ្លាំងជាងអ្នកទៅទៀតក៏ថាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg76f47CoKgbBGrQIonpj4neHjDNzXAP7s-24fT0-egx6uAQXUiawo-7kUJqomRRao7icml220QmaCeCNUBWRkmZ9Y72n97dwyIAqsZ35WHYFlngDisIhyphenhyphenoTElQDzdq4454dYw-_BIXodQO9Mr3upXjFfDmCtibdDpa9ogr_4qX4IlNsDSXfYQ2oewwSLu-/s2048/image_2024-09-11_09-49-36.png

ដូច្នេះត្រូវដាក់ខ្លួន និងបើកចិត្តឱ្យទូលាយរៀនពីពួកគាត់ ក៏ដូចជាត្រូវបោះបង់ភាពអាត្មានិយមរបស់អ្នកដើម្បីឱ្យអាជីវកម្មរីកចម្រើន។ Jack Ma បានបន្តថា លោកតែងតែព្យាយាមស្វែងរកមនុស្សដែលមានចំណេះដឹងខ្ពស់ជាងលោកជានិច្ច ដើម្បីឱ្យពួកគេជួយអភិវឌ្ឍការងារឱ្យកាន់តែរីកចម្រើន។ បន្ថែមពីនេះទៀត ក្នុងនាមយើងជាអ្នកគ្រប់គ្រងក៏គួរផ្តោតលើរបៀបដែលសមាជិកក្រុមនីមួយៗធ្វើការជាមួយគ្នាដែរ ព្រោះមនុស្សក្រុមណាក៏មានគំនិត និងស្ទីលការងារខុសៗគ្នា ក៏ដូចជាមានទេពកោសល្យ និងមានឥរិយាបទខ្ពស់ផ្សេងៗគ្នា។ ហេតុនេះក្នុងនាមយើងជាអ្នកដឹងនាំ ឬជាអ្នកគ្រប់គ្រងដ៏ល្អម្នាក់ត្រូវតែដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់សមាជិកក្រុមនីមួយៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG668td7E8T-W6RsJA5uE6xV74VTWZx7UMQxsb26BwZmWSpB0I4XIHXB1Q2PuQS_rq-xP8wKN0xfYod4f6bgCPh976i3cyQ3z67mFvTEVTuFqTxW-krtdVRshDV-Ckip9D1I8fAKzJ7liJ4R7-yIxpoYDoZeiYizS8PwaWD39256i-pIgHPNtzQEqRpu1f/s2000/image_2024-09-11_09-49-38.png

ដើម្បីឱ្យអាជីវកម្មដើរទៅមុខរហូត អ្នកត្រូវតែអនុវត្តទ្រឹស្តីទាំងពីរខាងលើ ទោះជាយ៉ាងណារបៀបគ្រប់គ្រងបុគ្គលិកឱ្យបានត្រឹមត្រូវ និងដឹងថានរណាម្នាក់ខ្លាំងជាយើង គឺវាមិនអាចកើតឡើងដោយធម្មជាតិនោះទេ ដោយវាទាមទារការអត់ធ្មត់ និងបញ្ញាផ្លូវចិត្តខ្ពស់ (EQ)។ ដូច្នេះហើយ ប្រសិនបើអ្នកចង់គ្រប់គ្រងក្រុមប្រកបដោយប្រសិទ្ធភាព និងជោគជ័យដូច Jack Ma អ្នកត្រូវតែបោះបង់ភាពអត្មានិយមរបស់អ្នក ដោយអ្នកមិនចាំបាច់ធ្វើខ្លួនល្អបំផុតនោះទេ ប៉ុន្តែត្រូវធ្វើជាមនុស្សដែលចេះមើលមនុស្ស និងចេះចាប់យកឱកាសបំពេញការងារជាមួយបុគ្គលិកឱ្យបានច្រើនទើបជាការល្អ៕