Home ព័ត៌មានអន្តរជាតិ បើអាចឆ្លៀតបាន កុំភ្លេចទៅអង្គុយលំហែរតាមឆ្នេរសមុទ្រ ផ្តល់អត្ថប្រយោជន៍មហាសាលហួសការស្មាន!

បើអាចឆ្លៀតបាន កុំភ្លេចទៅអង្គុយលំហែរតាមឆ្នេរសមុទ្រ ផ្តល់អត្ថប្រយោជន៍មហាសាលហួសការស្មាន!

48
0

មនុស្សភាគច្រើនចូលចិត្តទៅកម្សាន្តនៅមាត់សមុទ្រច្រើនជាងកន្លែងផ្សេងទៀត ប៉ុន្តែយើងធ្លាប់ឆ្ងល់ទេថា តើការទៅលេងមាត់សមុទ្រផ្តល់ផលល្អបែបណាខ្លះ? អ្នកជំនាញមកពីសាកលវិទ្យាល័យមីឈីហ្គេន បានស្រាវជ្រាវដោយការប្រៀបធៀបផ្លូវចិត្តរបស់ពលរដ្ឋរស់នៅទីក្រុងវេលីនតាន់ អាចមើលឃើញសមុទ្រដ៏ស្រស់ស្អាត និងពលរដ្ឋរស់នៅទីក្រុងគ្មានសមុទ្រ ហើយវាយតម្លៃពីស្ថានភាពហិរញ្ញវត្ថុ, អាយុ និងឥទ្ធិពលបរិស្ថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf_ABU8XIwsHsYF6n07Lqv_wP6SF2MgDNifYFmrgLXAAODVO1Wkv0NhOIyJK35eiBTbWBVbKthHmy535BMU3E8xLfu5FofLE4tG-BOEt5wlHUAELypQM1oqdw-kSnqgPoxLb9MPPFFaRl9NPGcDL36Z8p7dUFsZqYrUUnJj0axMHhp5cuShUXTVfOlP9Ty/s1920/image_2024-08-31_13-37-48.png
លទ្ធផលការស្រាវជ្រាវនេះបញ្ជាក់ថា ការសម្លឹងមើលផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយបានធ្វើឱ្យសុខភាពផ្លូវចិត្តរបស់យើងល្អប្រសើរឡើង ហើយអ្នកស្រាវជ្រាវហៅថា គឺជាការមើលឃើញតំបន់ពណ៌ខៀវ ។ វាជាការពិសោធន៍ថា ការសម្លឹងមើលផ្ទៃសមុទ្រពណ៌ខៀវនឹងធ្វើឱ្យយើងមានអារម្មណ៍ល្អជាងមុន ។

លោកស្រី ម៉េលិសា វ៉ៃបឺក មកពីស្ថាប័នចិត្តវិទ្យានៅសាកលវិទ្យាល័យឌីគីត គឺជាអ្នកជំនាញម្នាក់ទៀតដែលបានស្រាវជ្រាវពីរឿងនេះ ។ លោកស្រីនិយាយថា ការសម្រាកនៅមាត់សមុទ្រនឹងជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត ហើយបើតាមវិទ្យាសាស្ត្រលើកឡើងថា មនុស្សមានសេចក្តីសុខបំផុតស្មើនឹង៨០% ប៉ុន្តែដោយសារកត្តាបរិយាកាសនឹងធ្វើឱ្យភាគរយនេះកើនឡើង ឬធ្លាក់ចុះ ប៉ុន្តែវាគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpzwpjAAFiN3xKALifpaA3cqbVmJ17oS9OKot1JvUqi6rXqw19NIwth3YJ7ytiecqleyQSfwBfD9U5WqIRFbLh1HVUsb2wPY83btjXlkAboKHMFs8iiHVGCxIQaFq_WoZvY2qlStZoVbOTmqz2mEQp2Rf-WMS5aXnHOMHB7Q419XOHdAoiUQFtHGGlH1_J/s1000/image_2024-08-31_13-37-58.png

លោកស្រីបន្តថា បើទោះជាការទៅលេងសមុទ្របានប៉ះពាល់ដល់អារម្មណ៍បណ្តោះអាសន្នក្តី ប៉ុន្តែវាអាចធ្វើឱ្យអ្វីម្យ៉ាងកើតឡើង ដូចជា ៖ ការមើលពិភពលោកក្នុងផ្លូវវិជ្ជមាន ហើយវានឹងជួយបង្កើនសេចក្តីសុខ ។ យើងអាចសាកល្បងគិតពីតំបន់ទេសចរណ៍ណាមួយដែលខ្លួនចូលចិត្ត គឺឆ្នេរសមុទ្រ ដែលយើងអាចសម្លឹងមើលបានឆ្ងាយបំផុតរហូតដល់ជើងមេឃ គឺវានឹងធ្វើឱ្យខួរក្បាលយើងដំណើរការបានល្អ និងជួយឱ្យយើងមានគំនិតច្នៃប្រឌិតទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh_MlEUeUbOLRusxHyYBa3nHNNcrUPsIwJMSMvwOI2UDk6bstvUK3S8jFfSC-FBM2HoMhlYBs9oElRJJHkOzS7eykncKG6cOP3JjKZN2BvC7-TGp6P7fhKBJKaAMZAO4pzd7TLv2yVfoKYnmuQ1qIMK_W7gdFHO9RQZvQ7XCY9spojGVQxrhRk49nYoGbx/s1280/image_2024-08-31_13-38-04.png

សរុបមក ការអង្គុយមើលផ្ទៃសមុទ្រស្រូបខ្យល់អាកាសបរិសុទ្ធនឹងជួយកាត់បន្ថយភាពតានតឹនផ្លូវចិត្ត និងផ្លាស់ប្តូរការគិតរបស់យើង ។ ប៉ុន្តែបើយើងទៅដើរលេងក្នុងព្រៃ ដែលពោរពេញទៅដោយពណ៌បៃតង តើវានឹងផ្តល់ផលល្អដែរឬទេ? ចម្លើយ គឺការទៅលេងព្រៃក៏ផ្តល់ផលល្អដល់ខួរក្បាលដែរ ប៉ុន្តែពុំស្មើការទៅលេងសមុទ្រទេ បើទោះព្រៃមានពណ៌បៃតងក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJceJI8qA_xIm_jhG26944iU-vUdacK_aJe5nIUdYPrSfjqDVRoY3PQbY2IKacLX9xsqlwt-PXMn9964ygu7zqG5O4zwQpk2W6iRmFyPdS1W_HDfN-7AvICXYRXTJvMOK5TSvQeFQO33xjxJkQfxmj6pjE019LzfDMOdUmR5gv9OGuFf3uoAoi093ZUQEG/s1200/image_2024-08-31_13-38-18.png

ទោះយ៉ាងណា វាអាស្រ័យលើមនុស្សម្នាក់ៗថា តើពួកគេចូលចិត្តទៅលេងសមុទ្រ, ព្រៃ, ទឹកជ្រោះ ឬតំបន់ភ្នំ? ពីព្រោះមានតែយើងទេដែលដឹងថា តើការទៅលេងកន្លែងណាមួយល្អជាងគេ និងអាចជួយដល់ខួរក្បាលខ្លាំងបំផុត ៕