ប្រទេសថៃ ៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ផ្ទុះការរិះគ.ន់ យ៉ាងខ្លាំងក្លាពីសំណាក់មហាជនលើយុវជនឥណ្ឌាម្នាក់ ក្រោយពីបង្ហោះវីដេអូបង្ហាញការខ្ពើ.ម អាហារថៃក្នុងបណ្តាញសង្គម ។ អ្នកប្រើប្រាស់បណ្តាញសង្គមថៃភាគច្រើននិយាយថា អាហារឥណ្ឌាគ្មានអនាម័យបំផុត ហេតុអ្វីមករិះគ.ន់ អាហារថៃទៅវិញ?.jpg)
វាបានក្លាយជាប្រធានក្តៅគគុករវាងអ្នកប្រើប្រាស់បណ្តាញសង្គមនៅប្រទេសថៃ និងយុវជនឥណ្ឌា ក្រោយពីយុវជនរូបនេះបង្ហោះវីដេអូខ្លីមានរយៈពេលប្រមាណជាង១នាទី កាលពីថ្ងៃទី១០ ខែសីហា កន្លងមក ។ ក្នុងវីដេអូនេះ យុវជនឥណ្ឌាបានបង្ហោះអាហារថៃ និងចិន ប៉ុន្តែបែរជាបង្ហាញអាកប្បកិរិយាខ្ពើម និងចង់ក្អួត ក្រោយពីមើលអាហារថៃរួច ។.jpg)
យុវជនឥណ្ឌាជាម្ចាស់ហ្វេសប៊ុកផេកឈ្មោះថា «Paku Zone» ដែលមានចំនួនអ្នកតាមដានត្រឹមតែជាង២ម៉ឺននាក់ប៉ុណ្ណោះ ។ ក្រោយពីវីដេអូខាងលើបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមថៃយ៉ាងច្រើនចូលទៅបញ្ចេញមតិរិះគន់យុវជននេះ ។ ការបញ្ចេញមតិភាគច្រើនបានលើកឡើងពីអាហារឥណ្ឌាគ្មានអនាម័យបំផុត និងគ្មានប្រទេសណាកខ្វក់ដូចឥណ្ឌាទេ ។
អ្នកប្រើប្រាស់បណ្តាញសង្គមថៃម្នាក់និយាយថា ៖ «ហ៊ានធ្វើវីដេអូរិះគន់អាហារប្រទេសគេផង ហេតុអ្វីមិនមើលអាហារប្រទេសខ្លួនឯង» ។ ដូចគ្នានេះ ជនជាតិថៃម្នាក់ទៀតនិយាយថា ៖ «អាហាររបស់ឥណ្ឌាយ៉ាប់ជាងនេះទៅទៀត» ។
ជនជាតិថៃផ្សេងទៀតនិយាយថា ៖ «អាហារឥណ្ឌាគួរឱ្យចង់បរិភោគចង់ស្លាប់ ហើយវិធីចម្អិនវិញក៏ស្មោគគ្រោក និងមានក្លិនខ្លាំង ។ មុននឹងមើលងាយអាហារអ្នកដទៃ តើអាហាររបស់ខ្លួនឆ្ងាញ់កម្រិតណាទៅ…» ។
ជនជាតិថៃម្នាក់ទៀតថា ៖ «អាហារឥណ្ឌាកខ្វក់បំផុតនៅលើពិភពលោក» ។ រីឯជនជាតិថៃម្នាក់ទៀតថា ៖ «អ្នកគ្មានសិទ្ធិមើលងាយអាហារអ្នកដទៃទេ ខណៈអាហាររបស់ខ្លួនគ្មានអនាម័យបំផុត ។ តើធ្លាប់មើលវីដេអូធ្វើម្ហូបឥណ្ឌាក្នុងបណ្តាញសង្គមដែរឬទេ?» ។.jpg)
គួរបញ្ជាក់ថា កន្លងមក ក៏មានជនជាតិឥណ្ឌាធ្លាប់រិះគន់អាហារថៃដែរ គឺបុរសឥណ្ឌាម្នាក់បានបង្ហោះវីដេអូក្នុងបណ្តាញសង្គមរិះគន់ស៊ុតចៀនថៃថា ពុំគួរឱ្យបរិភោគ និងមានខ្លាញ់ច្រើនពេក ។ បុរសឥណ្ឌារូបនេះថែមទាំងបានយកដៃច្របាច់ស៊ុតចៀនថៃ ដូចច្របាច់ខ្ទះដូងទៀតផង ហើយធ្វើឱ្យមហាជនថៃមិនពេញចិត្តម្តងហើយ ៕










