Home ព័ត៌មានជាតិ ស្ទឹងត្រែងគ្រោងលើកផ្លាកប៉ាណូធំៗទូទាំងខេត្ត បង្ហាញនូវការគោរពចំពោះ ជាតិ សាសនា និងព្រះមហាក្សត្រ!

ស្ទឹងត្រែងគ្រោងលើកផ្លាកប៉ាណូធំៗទូទាំងខេត្ត បង្ហាញនូវការគោរពចំពោះ ជាតិ សាសនា និងព្រះមហាក្សត្រ!

88
0

ថ្មីៗនេះ នៅលើបណ្តាញសង្គម មហាជនជាច្រើនហាក់សម្តែងនូវការគាំទ្រជាខ្លាំងចំពោះការដាក់បង្ហោះរបស់ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ដែលគ្រោងនឹងរៀបចំលើកផ្លាកប៉ាណូធំៗ នៅតាមដងផ្លូវធ្វើដំណើរ ដើម្បីជាការលើកស្ទួយនិងសម្តែងនូវការគោរពចំពោះ ជាតិ សាសនា និងព្រះមហាក្សត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG1p-7UA_h7QREntIPhLeYnAqCDhHDQVnIg2d6RRhHqJin7OA3qcq41UKhOH3S8zqoRrjOXlCl204zKFqWLEV0LD_rbbKMbsEpWU7SXPe8j1CcH0wsASjeqaXY_xaj-xQoCvtgWnAyFnljopB6tAKn6BV-VNnfZbobTTzTUxkfUKrm4fCUC7KixLp4Zlv4/s2048/457478318_510136611595538_6457662990396255286_n.jpg

យោងតាមគេហទំព័រផ្លូវការរបស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានធ្វើការដាក់បង្ហោះរូបថតប្រមាណនឹង ៦ សន្លឹក ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា«រួមគ្នាដើម្បីខេត្តស្ទឹងត្រែង ខ្ញុំគ្រោងនឹងរៀបចំបែបនេះ ពីផ្លូវចូលមកខេត្តយើង និងក្នុងក្រុងស្ទឹងត្រែង តើបងប្អូនយល់យ៉ាងណាដែរ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLo3JFPYVM3fN7S_y55YjxSM5mNEfCKbjYSPCd5bE-waEggSLkt6FW3lI-dPipDsXGliLOTE9YwlWPeIiWqoG_iyZ2uP_ZETdbFPbeC6x1dlhZGr-6vVJ2GbPII55KFCnj9Wmj9eE8PdpSzsukFdOSAhAAQXUPC4zB2O43BicH3fjjSxH3GuFjc35XdAT-/s2048/457486062_510136871595512_5873511711117883080_n.jpg

អ្វីដែលកាន់តែគួរជាទីចាប់អារម្មណ៍ខ្លាំងបំផុតនោះ ការរចនាផ្ទាំងផ្លាកប៉ាណូធំ ដោយមានដាក់តាំងបង្ហាញព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ស្ថិតនៅលើទីទួលខ្ពស់ ដែលប្រៀបបានជាការគោរពដ៏ខ្ពង់ខ្ពស់របស់ប្រជាជនខ្មែរគ្រប់ៗរូប ទៅកាន់ព្រះអង្គ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtSnpfLY0GOmaDL46LydrMxT4h-V6j6n_a26wG-rVDtevQY4HnikngX61JqkQ4hMzA0VeO6nTfOk1scSgobmNBl00Pzyexqdwu7rCI0Kyx84EoGxNI1atgAzCxZFEiMKH7TcuRQRV3oRgYDx_kcq77MX1F1INUUYW0oLXWhTpm3CC0J0mt_o_ja67Ccuhj/s2048/457503322_510136714928861_4482962881184179031_n.jpg

ការរចនាផ្លាកប៉ាណូមួយផ្ទាំងទៀត ដែលមានដាក់រូបព្រះពុទ្ធអង្គ ទ្រង់ប្រសូត្រ ត្រាស់ដឹង និងបរិនិព្វាន ដែលឆ្លុះបញ្ចាំងថា កម្ពុជាជាប្រទេសដែលប្រកាន់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2gaoK-rVU3tG2PgGDFXA3mjdMxu3zTehAvfV21PE_Vo17cC-blFevXzDWDGPX1V3lSSSLwEOfA3affnFh2qXH5LHqqpaejrbcAioxlxmiZwtCp_1GCrmo9mm-_E6lORQJqbyIDNgeBE7Dw9k_mqT_gckf07BHObOU0y6hRISaVh8Pz280XUDo80OTNdyE/s2048/457560468_510136818262184_8090581115791894731_n.jpg

បន្ថែមពីនេះ ក៏នូវមានផ្ទាំងផ្លាកប៉ាណូផ្សេងៗទៀតដែលគ្រោងនឹងដាក់តាំងបង្ហាញអំពីសក្តានុពលទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែងទាំងមូល។ ស្ទឹងត្រែងដែលជាខេត្តភាគឦសាននៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសឡាវ ជាខេត្តដែលទន្លេមេគង្គហូរកាត់ ដែលគ្របដណ្តប់ដោយព្រៃឈើ និងធនធានជលផលយ៉ាងសម្បូរបែប។ បន្ថែមពីនេះ ខេត្តមួយនេះប្រមូលផ្តុំទៅដោយរមនីយដ្ឋានប្រវត្តិសាស្រ្ត ទេសចរធម្មជាតិ ទឹកជ្រោះរាប់រយកន្លែង។ ដូច្នេះ ការលើកផ្លាំងប៉ាណូធំៗគឺជាការឲ្យប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរបានឈ្វេងយល់ខ្លះៗអំពីខេត្តដ៏មានសក្តានុពលមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh2qjocQeNcLNY4XaYG5mq-NGgXmWV8gqbiymLXshmTc8L1V6zAQcAtCGDN22c92FB-mKaraP1QxAmWI8VuVT-rfsWMVYAwQVujgYId3LYLNon-DTJsGCopOeQ_hlQz37WVnNJqB6pqBPYOzsWfGvfy1igz72MdI5SS2UCEXGPqh-gvV93O5HkV0qdlC3a/s2048/457609988_510136771595522_3631145551406721704_n.jpg

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅនេះ ខេត្តជាច្រើននៃប្រទេសកម្ពុជាបានធ្វើការរុះរើផ្លាកប៉ាណូដែលផ្សព្វផ្សាយពីគ្រឿងស្រវឹងជាបន្តបន្ទាប់ ហើយជំនួសមកវិញដោយផ្លាកប៉ាណូដែលលើកស្ទួយពីសក្តានុពលនៃខេត្តពួកគេរៀងៗខ្លួន តួយ៉ាងដូចជាខេត្តសៀមរាប បាត់ដំបង ប៉ៃលិនជាដើមផងដែរ៕