Home ព័ត៌មានជាតិ ថ្វីបើលុយក្រុមហ៊ុនចិន និងក្រុមហ៊ុនកម្ពុជា តែអាកាសយានដ្ឋានថ្មី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនប្រទេសផ្សេង

ថ្វីបើលុយក្រុមហ៊ុនចិន និងក្រុមហ៊ុនកម្ពុជា តែអាកាសយានដ្ឋានថ្មី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនប្រទេសផ្សេង

119
0

បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សាងសង់រួចរាល់បាន៨២ភាគរយហើយ ដោយស្ថិតលើផ្ទៃដីទំហំប្រមាណ ២៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងនៅក្នុងស្រុកបាទី ខេត្តតាកែវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXnh1Ud0_uFJgx2Hg_mXSY_tW_2tzzg-9ccdY6yXe-BRQyV8vqf0WA_Wb3qZQ5RlHMk2fp-Ez17aV3VKe_FaqbRkZB_Vh25-JHFNAzKPEemwoRbYQvHlaEDMOyUvtkESdaFuY0-ajnsCsb6ObVYqNRd9AOngoBLz36IPCIi7d7wYeOoE_y6P3kXNuI7xbi/s1169/image_2024-08-31_09-10-59.png
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ស្ថិតក្រោមការវិនិយោគប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគរវាងក្រុមហ៊ុនOCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSseZhw2QL7N3z85bLOjKGiClB0N1hHDQQleFoWGkP9fAa1Qljwhzz8FCXWyJemid_S5a-c6o4LmcZhf8amP1oUnFWO3ROnOnxFIZjOjUaWAYejxegQZLqn0us2thy5G2wYiLK8niwHqFYTsSG4Wb0bQR6u-qI_ZcXrmVSTt_eDOQS9Pg4hpU3UMlO6veK/s1325/image_2024-08-31_09-11-05.png

ថ្វីបើថវិការទាំងនេះជារបស់ក្រុមហ៊ុន OCIC កម្ពុជា និងចិនក្តី ក៏ប៉ុន្តែសម្រាប់សិទ្ធគ្រប់គ្រងព្រលានយន្តហោះនេះ បានទៅលើក្រុមហ៊ុន VINCI របស់បារាំង នេះបើយោងតាមការចុះផ្សាយរបស់ វិទ្យុបារាំងអន្តរជាតិ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibofwVoQ0un8i-5V-FqalEjHQTJe0V3bMabonTKGVHzuhSZueRPn2-Zpm9AeBh2u1uWQ8dOWaWs31Z2QFeieUeS1nZT_lcElkYdgCN9MUDiaZjHuIUne_XGomsJiKCSaSpfFBJAV9vTBbaRB_73ObyKe1Dx1vCzEmB1p568GW_UZhFHKjjCFAPm5G0u9Xj/s1600/image_2024-08-31_09-11-10.png

បើតាម អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា ឯកឧត្តម ស៊ិន ចាន់សេរីវត្ថា បានលើកឡើងថា៖” ការសម្រេចប្រគល់សិទ្ធិឱ្យ VINCI គ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិថ្មី តេជោក្រុងតាខ្មៅ ដោយផែ្អកលើការអនុវត្តការងារជាក់ស្តែងកន្លងមក ក្រោមកិច្ចសន្យារវាងក្រុមហ៊ុន VINCI និងរដ្ឋាភិបាលកម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBEan10zd8evJakJ4fdfWhsSHH1f149kWJMVwfi7U4MgXEMtL2c5FNM6Z0okH4HVjAjN2RwW_Ud7kIaAKaJWZGu2KJsVuGwCTTcvD0EGBxLBvLECE2c4lpbr8y7Bo0E_WfXoJBBq-uuVqrFNwVNTFaH3lHOsNDQzm7o948Zx-WGQqPQXu0eK7JLPVe2m3N/s1600/image_2024-08-31_09-11-15.png

ក្រុមហ៊ុន VINCI INCI គឺជាក្រុមហ៊ុនបារាំងដ៏ធំមួយដែលបានគ្រប់គ្រងដំណើរការព្រលានយន្តហោះនៅកម្ពុជាជាង ២ទសវត្សរ៍មកហើយ ដែលបច្ចុប្បន្នក៏កំពុងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុផងដែរ៕