តុលាការ បានសម្រេចបញ្ជូនលោក លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុន VTrust Group ដាក់ពន្ធនាគារ PJ ជាប់ពាក់ព័ន្ធចេញមូលប្បទានប័តគ្មានសាច់ប្រាក់ “សែកស្អុយ”។

លោក គុយ វ៉ាត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤កន្លងទៅ បន្ទាប់ពីជនរងគ្រោះជាច្រើននាក់បានដាក់ពាក្យប្ដឹងពីបទឆបោក និងចេញសែកស្អុយ។
គួរបញ្ជាក់ថា លោក គុយ វ៉ាត ត្រូវបានគេស្គាល់ជាទូទៅថាជា ថៅកែហាងផាកកាហ្វេ និងជាអគ្គនាយកក្រុមហ៊ុន VTrust Group ដែលចាប់ផ្តើមអាជីវកម្មនៅឆ្នាំ២០០៣ ។ លោកបានដំណើរការក្រុមហ៊ុនជាច្រើនរួមមានក្រុមហ៊ុន Atech IT Solutions ក្រុមហ៊ុនអចលនទ្រព្យ VTrust Property Co., Ltd, រោងម៉ាស៊ីនកិនថ្មនៅខេត្តកំពង់ស្ពឺ Kamhwa Stone Crushing និងក្រុមហ៊ុន Vtrust Appraisal Co., Ltd៕










