Home ព័ត៌មានជាតិ «ផ្លែកោន»ផ្លែឈើព្រៃ ដែលមិនសូវមានអ្នកស្គាល់ ដូចផ្លែគុយនិងផ្លែសិរមាន់ឡើយ!

«ផ្លែកោន»ផ្លែឈើព្រៃ ដែលមិនសូវមានអ្នកស្គាល់ ដូចផ្លែគុយនិងផ្លែសិរមាន់ឡើយ!

250
0

ជឿជាក់ថា មនុស្សភាគតិចណាស់ដែលបានស្គាល់«ផ្លែកោន»ជាប្រភេទផ្លែឈើព្រៃម្យ៉ាងដែលនិយមដុះតាមព្រៃជ្រៅ ជាពិសេសគឺនៅលើខ្នងភ្នំគូលែន នៃខេត្តសៀមរាប។ ផ្លែកោនឲ្យផលតាមរដូវកាលដូចគា្នទៅនឹងផ្លែគូលែន សិរមាន់ និងផ្លែគុយជាដើមដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaYLuMNTrC1u4xIL9nK_ehOIrw0aen2TIsKrxBdt1A3S3QatPIC5T_tzKF3tk-qFVccV2oPWy-zuXTtfPYH5j9nX9r-LhG4QSreikv3eJ9CeYe0NKNJQOb7iJB-UvrstYjahyphenhyphen_IzqGyY2YbUucF5lKvrtm_FBYvCYq2TiJ8YkP9s_p30R7usj6OhONW7L-/s1280/IMG_4221.JPG

កោន ដែលដើមរបស់វាជាប្រភេទរុក្ខជាតិវល្លិ៍ សណ្ឋានដើមវាស្រដៀងនឹងដើមទ្រាល តែខុសគ្នាតែស្លឹកទ្រាលតូចៗជាងស្លឹកកោន។ ផ្លែកោនតែងហុចផលជាពិសេសចន្លោះខែឧសភា ដល់ខែកញ្ញា ឬក៏ប្រែប្រួលទៅតាមអាកាសធាតុ។ ផ្លែកោនខ្លះមានទំហំប៉ុនមេដៃ មេជើង ខ្លះសឹងតែប៉ុនផ្លែចេកណាំវ៉ាចេកផងដែរ។ ផ្លែនេះមានរាងទ្រវែង សំបកគ្រើម ហើយផ្លែម្តងៗជាចង្កោមៗ។ សម្រាប់រសជាតិ ផ្លែកោន ពេលវានៅខ្ចីជាធម្មតាគឺមានរសជាតិចត់បន្តិច ប៉ុន្តែពេលវាទុំមានរសជាតិផ្អែមឆ្ងាញ់ស្រដៀងនឹងផ្លែចេក និងមានគ្រាប់ជាក្លែបៗ ប្រមាណ ៤ ទៅ ៥ គ្រាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH9bLnXFAqMBJ_MZqmKbDtBVKbCIor9QympF0CqbLD8Sso5D-sgEmf4z0ZzoLvEenhntZwPKfx-IcFk0mVjPjZtwVYWbBZdHJzKgBPUMEf_iM8Kq8G0nqMWnKvNjoTtm-S9uTd1hyAVtlJjFK6kLBciERh6p4aYJTKR40Iv1R-1qAFBm2u9GcYHHBrAvKw/s1280/IMG_4226.JPG

ផ្លែកោន ដែលតែងត្រូវបានប្រជាសហគមន៍តែងបេះយកបរិភោគប្រចាំគ្រួសារក៏ដូចជាដាក់លក់យកប្រាក់កម្រៃខ្លះៗ តែយ៉ាងណា ប្រជាពលរដ្ឋភាគច្រើនគឺមិនសូវមានអ្នកស្គាល់វានោះទេ។ នាពេលបច្ចុប្បន្ននេះ ផ្លែកោនបន្សល់តិចតួចណាស់ផងដែរ តាមតំបន់ព្រៃមួយចំនួនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin2qW5hoD2rSNAiYMmcad3BsOgPwg0vbM2uYKAl-PRp_Z8OHwWeVvvMRSHOXmKyDcrC8QvYBy74PHd5EZa9JP6TaeHzMi9bx4F8cOzh3qnj177-iVmZNXGD-IPOiMTwE-GVAx-nby7vvu5_8GU-13YtVsqi91buPrmTMHrvXFWMNZbmaJeRqFLdLy7IAzk/s1536/IMG_4229.JPG

គួរបញ្ជាក់ថា កាលពីសម័យបុរាណ ចាស់ៗជំនាន់ដើមតែងយកដើមរបស់វាទៅធ្វើជាឱសថបុរាណ ព្យាបាលជម្ងឺរោគក្រពះបានយ៉ាងមានប្រសិទ្ធភាពផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcPeMiaHMyI2vilKAjDXPB3tzsvMlHYkE7fRl0R3PeZwuywJuRnCUGOxOs4hhFlt8JmMpODJDXEHHS9Ye-lGFSVLo3hLIZOUFzjmNJTr7DUFxTclcK0pIin9TeHAbNoqByei-GG7fpStyFqaudgDQ_RGIT02YRXigsKkRwa-sVrQz5MODTjyQ0XqHhaSex/s2048/IMG_4230.JPG