Home ព័ត៌មានជាតិ សម្រាប់អ្នកចូលចិត្តផ្លែម្នាស់! ផលិតផលកែច្នៃពីផ្លែនេះអាចនឹងលេចរូបរាងឆាប់ៗ ក្នុងការបន្តលើកស្ទួយកសិផលក្នុងស្រុក

សម្រាប់អ្នកចូលចិត្តផ្លែម្នាស់! ផលិតផលកែច្នៃពីផ្លែនេះអាចនឹងលេចរូបរាងឆាប់ៗ ក្នុងការបន្តលើកស្ទួយកសិផលក្នុងស្រុក

85
0

កូនខ្មែរមួយរូបដែលទទួលបាននូវការសារទរយ៉ាងពេញទំហឹងកាលពីពេលកន្លងទៅ ក្នុងការកែច្នៃស្ពៃក្រញ៉ាញ់ដាំដោយកសិករខ្មែរ ឲ្យក្លាយទៅជាសាប៊ូស្ពៃក្រញ៉ាញ់ក្រោមស្នាកយីហោកូនខ្មែរប្រកបដោយគុណភាពខ្ពស់។ យ៉ាងណាមិញ ថ្មីៗនេះ កូនខ្មែរដដែលរូបនេះបានបង្ហើបទៀតថា ផលិតផលថ្មីពីផ្លែម្នាស់អាចនឹងលេចរូបរាងឡើង ដែលបន្ថែមពីការលើកស្ទួយកសិផលក្នុងស្រុកហើយ អ្នកទាំងអស់គ្នាក៏អាចរកប្រាក់ចំណូលតាមរយៈការលក់ផលិតផលខ្មែរ ក៏ដូចជាប្រើប្រាស់វាបានយ៉ាងមានទំនុកចិត្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXcjBI9UjwP_VbSQ-dqcWA9fwSVFE4odfMYldFNaCL31_EPZJ_0cx_-e3dcfOxOY1rhmMlpRUl_JovXT9Br-F8iJrM9RYpSjqcEZhbQZTopSS_LICtJDlmkvGJtZLOvqESWf9fjoVo-G95Cm7wmRdod5MYTMJ1txs60THSXiLLGx3mdP3_JM8lZCHFgSvq/s1200/IMG_4209.JPG

កាលពីថ្ងៃទី២៨ ខែសីហា យោងតាមការបង្ហោះនៅគេហទំព័រផ្លូវការរបស់អ្នកនាង នុត សម្ផស្ស ដែលជាស្ថាបនិករោងចក្រសាប៊ូអូកា បានគូសបញ្ជាក់ថា «ម្នាស់បាត់ដំបង ក្លិនក្រអូប ផ្អែមឈ្ងុយ! បើនាងខ្ញុំជាអ្នកកែច្នៃកសិផល ហើយបងប្អូនជាអ្នកលក់ និងប្រើប្រាស់ តើបងប្អូនយល់ព្រមទេ? ជាការចូលរួមចំណែកលើកស្ទួយកសិផលក្នុងស្រុកយើង និងបង្កើនចំណូលសម្រាប់បងប្អូនកសិករ នាងខ្ញុំអាចជួយកែច្នៃរាល់សំណល់កសិផល (កសិផលដែលទីផ្សារមិនត្រូវការ តូចៗ រូបរាងមិនស្អាត ហួសអាយុ ។ល។)។ តើបងប្អូនយល់ឃើញយ៉ាងណាដែរ? សូមអរគុណបងប្អូនកសិករខាងបាត់ដំបង ដែលបានផ្ញើម្នាស់មកឲ្យនាងខ្ញុំសាកល្បងកែច្នៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLDhpd1ypnTW9mVDSye1SOZbyYwWanuiYoyP1wZbmZadWsZZBk9NZMFsonzK3tzNSKMsREFVB5U1xwH1Uu1vQEw7BrIHQLJsEVaQluuzOFcfjbMzwt7yJqHtcxPtn_hyphenhyphenz0RlspAqtvoC49-sOuZ1IHS9Jr1E5bf-sSND1RNwoWA94tE1gkjOuOmZXVIM1F/s1200/IMG_4211.JPG

ទោះជាយ៉ាងណា ស្ថាបនិករូបនេះមិនទាន់បញ្ជាក់នោះទេថានឹងយកផ្លែម្នាស់ទៅកែច្នៃជាផលិតផលអ្វី ដោយគ្រាន់តែបង្ហើបថាក្រុមការងាររបស់អ្នកនាងកំពុងតែរៀបចំដំណើរធ្វើតេស្តសាកល្បង នឹងចាំអ៊ុតមើលដំណឹងល្អក្នុងពេលឆាប់ៗ។ យ៉ាងណាមិញ បង្ហើបតែប៉ុណ្ណេះ ផលិតផលផ្លែម្នាស់ក៏ទទួលសន្ទុះនៃការគាំទ្រយ៉ាងច្រើនផុសផុលក្នុងចំណោមមហាជនខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivviMJHa4vQaxf74QEnSMB3PZXyViu0ASLaKi37SfwIR4KFzaf6nUvuj_C4tahnFkTFW7MpeYj6n4ow3P-4dvQMW1s0JhLVMAHgSPmFilvxMSu9FLaloTlkzBYTG8aa5CG9g_cNwpmsmnHrCk8-M4kIv3aXs491YtwDgxTqGc08NS8rQmm4CxkMSf-Vqwr/s1350/IMG_4215.JPG

ដោយសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ប្រជាជនខ្មែរយើងភាគច្រើនបានងាកមកចាប់អារម្មណ៍ផលិតផលក្នុងស្រុកជាជាងការនាំចូលពីបរទេស និងគាំទ្រឲ្យមានការផលិតជាបន្តបន្ទាប់ទៀត រហូតដល់សំណូមពរជាមតិក្នុងការកែច្នៃទិន្នផលក្នុងស្រុកផ្សេងៗដូចជា ប្រទាលកន្ទុយក្រពើ ស្រូវ ដំឡូងមី ស្វាយជាដើមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV4HD0uj3XsWzTp0GIyfpv97psfFSW9Urm5ciZ9B6C0dH2gaq-mj8yQvvbl5_nn54lMlXAq4vcLYwVbbTBB6XQjN71XbwRgrN-wQrxd9Dtp4-__UW6Wd8KzcL97Dy7EdXgB2I0_4hoVZ6Ed1Pbfb8YKzDSYy93wZ6aB03-hk8ENg4Z_LpetNAbFmN2ST66/s2532/IMG_4216.PNG