Home ព័ត៌មានអន្តរជាតិ មានតែទីក្រុងមួយនេះគត់ ទើបអាចដាំពោតវែងបំផុតលើពិភពលោក

មានតែទីក្រុងមួយនេះគត់ ទើបអាចដាំពោតវែងបំផុតលើពិភពលោក

73
0

ប្រទេសម៉ិកស៊ិក ៖ Jala គឺជាទីក្រុងតូចមួយស្ថិតនៅរដ្ឋ Nayarit ប្រទេសម៉ិកស៊ិក ដែលមានឈ្មោះល្បីល្បាញថា កសិករនៅទីនេះ អាចដាំផ្លែពាតមានទំហំធំ និងវែងបំផុតលើពិភពលោក ។ បើទោះជាពូជពោតប្រភេទនេះត្រូវបានគេយកទៅដាំដុះនៅតំបន់ផ្សេងទៀតរបស់ម៉ិកស៊ិកក្តី ប៉ុន្តែវាពុំចេញផ្លែធំវែង ដូចដាំនៅទីក្រុង Jala ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_WPCxn5v2RHmBtKcEVDrBvu9wXKC3JiTPtygZN_g2IW6442Lolvj4BKhhipTMxgAFOQAupQXfHTfVckywsez5en9Yu5cFH48FoYnyBwt_yMTjCiNpx6vYijavXfNCWj1UhYm7dgnY5Gsm2SCfH10xbOqQonKYr4hclKNKvAQoA4vnn0AAdx6vH87JWb3Q/s960/image_2024-08-20_08-29-51.png

កាលពីឆ្នាំ២០១៩ ឃេស៊ុត ណាសារីអូ ជាកសិកររស់នៅទីក្រុង Jala បានជាប់ចំណាត់ថ្នាក់ទី១ ក្នុងការប្រកួតប្រជែងផ្លែពោតប្រចាំឆ្នាំ ដែលមានទំហំធំ និងវែងបំផុតលើពិភពលោក ។ ផ្លែពោតរបស់កសិកររូបនេះ មានប្រវែងរហូតដល់៣៩.៥សង់ទីម៉ែត្រ និងវែងជាងផ្លែពោតរបស់កសិករជាប់ចំណាត់ថ្នាក់ទី២ ត្រឹមតែ០,៥សង់ទីម៉ែត្រប៉ុណ្ណោះ ខណៈផ្លែពោតរបស់អ្នកចូលរួមប្រកួតផ្សេងទៀត ក៏មានទំហំធំ និងវែង ប្រហាក់ប្រហែលគ្នាដែរ ។

ផ្លែពោតដែលពួកគេយកមកប្រកួតប្រជែងនាពេលនោះ គឺជាពូជពោតយក្សមានដើមកំណើតនៅទីក្រុង Jala ដែលគេបានស្គាល់យ៉ាងច្បាស់នៅក្នុងឧស្សាហកម្មកែច្នៃពោត កាលពីជាង១០០ឆ្នាំមុន ។ ប៉ុន្តែបច្ចុប្បន្ន ផ្លែពោតយក្សមានទំហំកាន់តែតូចទៅៗ បើធៀបនឹងផ្លែពោតដែលបានដាំដុះកាលពីមុន ។ ជាក់ស្តែង កាលពីឆ្នាំ២០១៦ ផ្លែពោតរបស់អ្នកជាប់ចំណាត់ថ្នាក់ទី១ មានប្រវែងត្រឹមតែ៤៥សង់ទីម៉ែត្រប៉ុណ្ណោះ ខណៈផ្លែពោតដាំដុះនៅឆ្នាំ១៩២៤ មានប្រវែងរហូតដល់៦០សង់ទីម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinexGtIqzbrby2MTVjkal3e0qG04mg7FHPHGZvWC6DNoja7hoQsFi778ipfQKePBPrjC_dGqQ7gvpcjG5RbYfYfNx9v-wVJdyaHTVt2JIhstwdPVGb2888oMFlgOyjK1Axn7ZnSkHHxW-SfcwS8iowYDtWdvaPVSP3_zNA9yMwrNpP0a_guM8hDNJhcwGn/s1000/image_2024-08-20_08-29-59.png

ចំណែកមូលហេតុធ្វើឱ្យផ្លែពោតនេះមានប្រវែងកាន់តែខ្លីជាងមុន ដោយសារចំនួនកសិករដាំពោតនៅទីក្រុង Jala កាន់តែតិចជាងមុន និងដាំវាលាយឡំជាមួយពោតផ្សេង ។ ឃេរ៉ូឡៃណា ខាណាសូ ជាអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច និងសង្គមនិយាយថា ៖ «យើងពុំគួរប្រើប្រាស់គ្រឿងម៉ាស៊ីនក្នុងចម្ការពោតនៅទីក្រុង Jala ទេ ដោយសារទំហំរបស់វា និងតម្រូវការលើទីផ្សារ ។ យើងត្រូវប្រមូលផលពោតដោយដៃ ដោយសារដើមវាមានកម្ពស់ខ្ពស់ជាងក្បាលមនុស្ស ហើយកសិករត្រូវជិះសេះកាច់ពោតក្នុងចម្ការ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRw-Q7WsbdWXoKAvN_kn_XfV-7lrSQNwHF1NALt59ToBT_lwPwmxLK6_eG6N6YFjznDF1K37vJMNxVCxN4yb26D7SEG2SkYLnSbvyX61Vx0wJxYNIPffB0aPQ3s92vsLXk8SFFuZXB5fFzcFuVieOgbte6CfsDWvJZvrF1qULWH7Q8a03ldV4-V-N_tbRy/s908/image_2024-08-20_08-30-09.png

បើទោះជាពោតយក្សមានទំហំធំខ្លាំងគួរឱ្យចាប់អារម្មណ៍ និងមានរសជាតិឆ្ងាញ់ក្តី ប៉ុន្តែពោតនេះកំពុងតែជិតផុតពូជបន្តិចម្តងៗពីទីក្រុង Jala ដោយសារកសិករនៅទីនេះឈប់ដាំដុះ ហើយពួកគេប្តូរទៅដាំពោតពូជផ្សេងវិញ ពីព្រោះងាយស្រួលថែទាំជាង ។ ម្យ៉ាងទៀត នៅតាមជ្រលងភ្នំនានា កសិករបានដាំពោតយក្សនេះលាយឡំជាមួយពោតផ្សេងៗ ទើបធ្វើឱ្យវាមានប្រវែងកាន់តែខ្លី និងធ្វើឱ្យអ្នកជំនាញបារម្ភពីការបាត់បង់ពូជពោតប្រភេទនេះ ។

អ្វីគួរឱ្យចាប់អារម្មណ៍ បើទោះជាគេបញ្ជូនពូជពោតមានដើមកំណើតនៅទីក្រុង Jala ទៅដាំនៅទីក្រុងផ្សេងៗរបស់ប្រទេសម៉ិកស៊ិក ដូចជា ៖ ដាំទីក្រុង Sinaloa និងទីក្រុង Jalisco ប៉ុន្តែវាពុំមានទំហំធំវែង ដូចដាំនៅតាមជើងភ្នំភ្លើងសេបូរ៉ូកូ នៅទីក្រុង Jala ដែលសម្បូរដោយសារធាតុរ៉ែក្នុងដីឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk8jyVL5-mIJip4opqMkE9spTX0tekiouuABYxUR4T6GA_5dUmxoB619pzM6JLdJGJHZT65FaGx5bz42K8aE3wjmQDcZ85ToD6dn66_ZX0plgRbfWRnNVvv-oXrW5gknR-so4KaNRj9CU70I9Ct20ZAn9mhzno1jxVv7Zpsv6__q94ba_V22PubA22WO3X/s850/image_2024-08-20_08-30-25.png