Home ព័ត៌មានអន្តរជាតិ ពូជមាន់អូណាកាដូរិ របស់ជប៉ុនមានកន្ទុយវែងដល់១០ម៉ែត្រប្រឈមនឹងការផុតពូជ

ពូជមាន់អូណាកាដូរិ របស់ជប៉ុនមានកន្ទុយវែងដល់១០ម៉ែត្រប្រឈមនឹងការផុតពូជ

102
0

ប្រទេសជប៉ុន ៖ អូណាកាដូរិ គឺជាសត្វមាន់កន្ទុយវែង ដែលមានពិតប្រាកដនៅលើពិភពលោក ហើយវាមិនមែនជាមាន់ក្នុងរឿងនិទានទេ ។ បើទោះជារូបរាងរបស់វាពុំខុសប្លែកពីសត្វមាន់ផ្សេងទៀត ប៉ុន្តែកន្ទុយវាវែងជាសត្វក្ងោក ខណៈអ្នកបានឃើញមាន់កន្ទុយវែងនេះ គិតថា វាគ្រាន់តែជារូបភាពកាត់តប៉ុណ្ណោះ ។

មាន់អូណាកាដូរិ គឺជាពូជកម្រលើពិភពលោក ដែលវាមានកន្ទុយវែងយ៉ាងពិសេស ហើយកន្ទុយមាន់អូណាកាដូរិ ខ្លះអាចវែងរហូតដល់១០ម៉ែត្រឯណោះ ។ មាន់ចំនួន១០ពូជត្រូវបានចាត់ទុកថា ជាសម្បត្តិជាតិរបស់ជប៉ុន ក្នុងនោះមានតែពូជមាន់អូណាកាដូរិ មួយប៉ុណ្ណោះ ដែលទទួលបានសិទ្ធិពិសេសនៅឆ្នាំ១៩៥២ ។ តាំងពីពេលនោះមក ជប៉ុនហាមនាំចេញមាន់ប្រភេទនេះ និងស៊ុតរបស់វាទៅក្រៅប្រទេស ទើបយើងពុំធ្លាប់ឃើញមាន់កន្ទុយវែងនៅប្រទេសផ្សេង ក្រៅពីជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizU8B3xvXrSlMuy30ScnyRkYOwrnYb3VhKUznF5B5cJX5OQMJadPKZiYK7YMTkjgUdckEms4hj07Cos7C6ulqK-8evBHqkVptW7DYq3DZ3lX8dcdzAo07wK1hZ6cAyIlqIAFBO056hH3SD_yZCG1tJVDutxkcPYDSxLdO29NmU4Xqx1HJSbWszWT3s8Alk/s660/image_2024-08-20_08-33-53.png

ចំណែកមូលហេតុធ្វើឱ្យមាន់នេះមានកន្ទុយវែង ដោយសារវាមិនជ្រុះរោម និងធ្វើឱ្យកន្ទុយរបស់វាវែងខ្លាំងពុំគួរឱ្យជឿ ។ បើពួកវាត្រូវបានគេចិញ្ចឹមនៅកន្លែងមានបរិយាកាសល្អ នឹងធ្វើឱ្យកន្ទុយវាកាន់តែដុះវែងខ្លាំងឡើងរហូតដល់វាងាប់ ។ ប្រវត្តិរបស់មាន់កន្ទុយវែង ត្រូវបានពលរដ្ឋជប៉ុនរៀបរាប់បន្តគ្នាតាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះ ។

ពលរដ្ឋជប៉ុនជឿថា ពូជមាន់អូណាកាដូរិ ទើបតែងបង្កើតឡើងនៅសតវត្សទី១៧ ក្នុងទីក្រុងថូសាក់ លើកោះឈីកូគុ ប្រទេសជប៉ុន ។ ប៉ុន្តែគ្មានអ្នកណាដឹងច្បាស់ថា កន្ទុយវែងរបស់វាមានដើមកំណើតមកពីណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOI5TZ1wbSGk3ziMbb-0nNCeP_Zr8c604kkKgM2xM4M2fXk7zJlpzWhI8Vkw_0SS5FxNkGOwcjM5RxryHtAyBlu6u5xguz4wokqgHZoXY_bxheWi6d6s5djEmHb6Oi2sjSHsKwJEC7FwN9DjUq_4ND575Q40KYtyb3kI3vxfRGW02pDHMXfu6cJFkoeNFy/s660/image_2024-08-20_08-34-03.png

រីឯអ្នកជំនាញជឿថា មាន់អូណាកាដូរិ មានកន្ទុយវែង ដោយសារវាមានតំណរពូជមកពីពូជមាន់កន្ទុយវែងផ្សេងទៀត ដូចជា ៖ ពូជឆូកូកុ, ថូថេនកុ និងមីណូហ៊ីគិ ។ មាន់អូណាកាដូរិ មានកន្ទុយវែងយ៉ាងស្រស់ស្អាត គឺបណ្តាលមកពីការហ្សែនដែលជួយឱ្យរោមរបស់វាមិនជ្រុះ ព្រមទាំងមានហ្សែនផ្សេងទៀតជួយឱ្យរោមដុះវែង ។

អ្វីគួរឱ្យចាប់អារម្មណ៍ គឺកន្ទុយមាន់អូណាកាដូរិ មិនជ្រុះពីខ្លួននេះ កើតឡើងតែលើមាន់ឈ្មោលប៉ុណ្ណោះ ប៉ុន្តែរោមនៅផ្នែកផ្សេងទៀតនឹងជ្រុះក្នុងរយៈពេល៣ឆ្នាំម្តង ។ នេះជាមូលហេតុដែលអ្នកបង្កាត់ពូជមាន់នៅអឺរ៉ុបពុំចូលចិត្តមាន់នេះទេ ដោយសារកន្ទុយវែងរបស់វានឹងនៅជាប់ខ្លួនរយៈពេលយូរ ។ ក្រៅពីនេះ មាន់អូណាកាដូរិ ពិបាករស់នៅតំបន់អឺរ៉ុប ព្រោះតែអាកាសធាតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg97HfBt8G7hyphenhyphen8Gr0dzpaEj3y4DBFMUiGrW0xDtMxqrL03nc-Ct_479axF2O-xTJ_7vSBo2z7hV9hLjzWCJEg3XPZzehc6PKyWdCzeD6sOQbeANNu7Sfop8Nz4qFXXJzykVJ14C7KMRbCUbHxow3ANTIBqVTzZdcHXMowcRFaZkmTLFN8cIcdJwSBIZoP3U/s864/image_2024-08-20_08-34-23.png

ហេតុនេះ អ្នកបង្កាត់ពូជមាន់នៅអឺរ៉ុបបានយកពូជមាន់អូណាកាដូរិ ទៅបង្កាត់ពូជជាមួយមាន់អឺរ៉ុប ដើម្បីឱ្យវាអាចរស់នៅតំបន់អឺរ៉ុបបាន ។ ក្រោយពេលបង្កាត់ពូជរួច ពួកគេក៏ទទួលបានពូជមាន់ថ្មីឈ្មោះ «យឺរ៉ាម៉ាន់ ហ្វីនិក» ដែលមានលក្ខណៈស្រដៀងនឹងមាន់អូណាកាដូរិយ៉ាងខ្លាំង ប៉ុន្តែវាជ្រុះរោមញឹកញាប់ ។

ពូជមាន់អូណាកាដូរិ សុទ្ធនឹងមានកន្ទុយវែងយ៉ាងហោចណាស់១ម៉ែត្រកន្លះ ហើយបើគេចិញ្ចឹមវានៅកន្លែងមានបរិយាកាសល្អ កន្ទុយរបស់វានឹងដុះវែងជិត១ម៉ែត្រក្នុង១ឆ្នាំ ។ ហេតុនេះ មាន់អូណាកាដូរិ កន្ទុយវែងបានក្លាយជារឿងធម្មតានៅជប៉ុន ខណៈទិន្នន័យមាន់មានកន្ទុយវែងបំផុត គឺស្មើនឹង១១.៣ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbnoAR3-I4PY0_Sqz5O-bfKlcBoa6OhazbqCrksduZFh0TQwoLCxqWQPMgjVutfyvwN99dIAomgTC5yeOkhbO8iock5TZm5KfB_U1TqWoI3IAxHhAwTvEbGC1v4bbpsxc8laLP1ae-Ggxp3df3iokxmBsOUHGQzgA5ZZyWbs7Dmu5bo9pFHPKiwSswz0SF/s700/image_2024-08-20_08-35-18.png

ក្រៅពីមាន់អូណាកាដូរិ មានកន្ទុយវែងហើយ វានឹងមានតម្លៃខ្ពស់តាមចំនួនរោមពិសេសនៅលើកន្ទុយ ដែលរោមនេះហៅថា «Kawaro-Honge» គឺមានរោមចាប់ពី១ ទៅ៤រោមលើកន្ទុយ ។ បើមាន់ណាមានរោម Kawaro-Honge ចំនួន៤ វានឹងក្លាយជាតម្រូវការរបស់អ្នកបង្កាត់ពូជមាន់ និងមានតម្លៃខ្ពស់ ។

បច្ចុប្បន្ន មាន់អូណាកាដូរិ ត្រូវបានចាត់ទុកថា ជាសត្វប្រឈមនឹងការជិតផុតពូជ ហើយនៅសល់ត្រឹមតែ២៥០ក្បាលប៉ុណ្ណោះ ។ មូលហេតុមួយក្នុងចំណោមមូលហេតុធ្វើឱ្យវាជិតផុតពូជ គឺដោយសារវាពងត្រឹមតែ២៥ ប៉ុណ្ណោះក្នុង១ឆ្នាំ ៕