Home ព័ត៌មានអន្តរជាតិ តិចអត់ដឹង នៅអាស៊ីអាគ្នេយ៍យើងនេះមានប្រទេសតែ ៤ ប៉ុណ្ណោះធ្លាប់មានសត្វដាយណូស័ររស់នៅ ក្នុងនោះក៏មានកម្ពុជាដែរ!

តិចអត់ដឹង នៅអាស៊ីអាគ្នេយ៍យើងនេះមានប្រទេសតែ ៤ ប៉ុណ្ណោះធ្លាប់មានសត្វដាយណូស័ររស់នៅ ក្នុងនោះក៏មានកម្ពុជាដែរ!

81
0

ពពួកសត្វដាយណូស័រភាគច្រើនត្រូវបានគេរកឃើញសាកសពរបស់វានៅទ្វីបអឺរ៉ុប និងទ្វីបអាហ្រ្វិក ដោយពួកវាបានស្លាប់ផុតពូជតាំងពី ៦៥ លានឆ្នាំមុនមកម្ល៉េះ ហើយសាកសពរបស់ពួកវាត្រូវបានកប់នៅក្រោមដីរហូតក្លាយជាសិលា ឬហៅថាផូស៊ីល (Fossil) ដែលផូស៊ីលនេះហើយ អាចឱ្យគេដឹងថាពួកវាធ្លាប់រស់នៅទីណាខ្លះ។ ដូច្នេះតើលោកអ្នកដឹងទេថា នៅអាស៊ីអាគ្នេយ៍យើងនេះ ធ្លាប់មានសត្វដាយណូស័ររស់នៅដែរឬទេ? ចម្លើយនោះគឺថាពិតជាមាន នេះបើយោងតាមការសិក្យាស្រាវជ្រាវផ្នែកបុរាណវិទ្យា បានឱ្យដឹងថា ផូស៊ីលដាយណូស័រត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសថៃ ឡាវ ម៉ាឡេស៊ី និងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh49Zxw3cidr4pihS9120Wqhz93XrO8w4UMzOGZX9NAKUnryLvYqn8edhUcguTYh7xABfHke3JKVahimFVde2UYPbiA0phBboGyg-1taknMwS0jwSUWtUD628MIIDlrtS1j2pb5ycWiUdh-9YKfGY1pZ7SnFJIYuJxDR52-hI6ph8c2oSSQ0jM-fmWaNiQY/s990/image_2024-08-16_13-31-22.png

ដោយការរកឃើញផូស៊ីលដាយណូស័រលើកដំបូងនៅឯស្រុកភូវៀង ខេត្តខនកេន ក្នុងឆ្នាំ១៩៧៦ នៃប្រទេសថៃ ជាផូស៊ីលដាយណូស័រ Sauropod ឬដាយណូស័រស៊ីស្លឹកឈើ ខណៈដាយណូស័រប្រភេទនេះមានកវែង ជាពពួកអម្បូរថ្មី។ ក្រៅពីនេះគេក៏បានរកឃើញធ្មេញរបស់ដាយណូស័រអម្បូរថ្មីមួយទៀត ដែលមានឈ្មោះថា ស្យាមមូសូរ៉ាស់ សុធីថននីផងដែរ (Siamosaurus Suteethorni)។ ក្រោយមករដ្ឋាភិបាលថៃក៏បានប្រកាសដាក់តំបន់ទាំងនោះជា ឧទ្យានជាតិភូវៀង (Phu Wiang Dinosaur Museum) ត្រូវបានគេចាត់ទុកថាជាឧទ្យានដាយណូស័រដំបូងគេបង្អស់ក្នុងអាស៊ីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUZVuX70aoDah62RqnQ5ItgrP9HQ7ralIL0PShI8O4R3pBDU6LWJ8TtKDFr7hZ9ZxnyiY4s5LZD0GNH_C1QlLSW4-gpgvwMXdkhRU5wW32-X8BobF7dcSys9GM6ivgVelSTvAEfJbcVUYv7f37zLjyEAFVDePhU-6S8bKE0F6OiaAS-OvziP99Yo_rEEvH/s2592/image_2024-08-16_13-31-28.png

រីឯប្រទេសឡាវវិញអ្នកស្រាវជ្រាវបានរកឃើញផូស៊ីលដាយណូស័រ Grès Supérieurs Formation ទាំងអស់នៅក្នុងខេត្ត Savannakhet ក្នុងឆ្នាំ ១៩៩៩ ដោយប្រទេសនេះក៏ត្រូវបានគេចាត់ទុកថាមានពពួកដាយណូស័ររស់នៅច្រើនកាលពីអតីតកាលផងដែរ។ ចំណែកប្រទេសម៉ាឡេស៊ីវិញ ក្រុមអ្នកស្រាវជ្រាវក៏បានប្រទះឃើញផូស៊ីលដាយណូស័រ Jurassic-Cretaceous ដែលផូស៊ីលនេះរួមបញ្ចូលទាំងធ្មេញ និងឆ្អឹងត្រូវបានរកឃើញនៅក្នុងស្រុក Terengganu ក្នុងឆ្នាំ ២០១៤ ដោយក្រុមមកពីនាយកដ្ឋានរ៉ែ និងភូមិសាស្ត្រម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwQqLV1wvRTSdg2tSxFD_R4HQqnSfce7elKXFOO23OOTQpRDDVu9e1D-4zZCRDsbD3uzggOyPg8bkm-dkw_wlMmVBVLAOyL7LLK591SEgDz6UdK0jAttaw_9IhyLlrzUW1nZhmHJ0XEVfQXuuqBwx0omYXNOKRUHnPB1ur39phKvW3cKJNLUNKxQRWAKxz/s1600/image_2024-08-16_13-31-46.png

ចំពោះប្រទេសកម្ពុជាយើងវិញផូស៊ីលឆ្អឹងដាយណូស័រ ត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិកោះប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានប្រកាសជាសាធារណៈដោយក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ។ នេះបើតាមរយៈក្រសួងបរិស្ថានបានឱ្យដឹងថា ផូស៊ីលនេះគឺជាឆ្អឹងស្មងជើងខាងឆ្វេងរបស់ដាយណូស័រមួយប្រភេទ មានប្រវែងប្រមាណ ៧០ ស.ម និងទទឹង ២០ ស.ម ស្ថិតក្នុងអម្បូរពពួក Sauropod Dinosaur ដែលនេះគឺជាផូស៊ីលឆ្អឹងសត្វដំបូងគេដែលរកឃើញនៅប្រទេសកម្ពុជា។

តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនង នឹងសត្វដែលរស់នៅក្នុងពេលដាយណូស័រនៅមានជីវិត។ គួររំលឹកផងដែរថា ផូស៊ីលឆ្អឹងដែលត្រូវរកឃើញនៅតំបន់ការពារធម្មជាតិរបស់កម្ពុជា កោះប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង គឺជាផូស៊ីលឆ្អឹងដាយណូស័រ ខណៈក្រុមជំនាញមកពីបរទេស និងកម្ពុជាបានចុះទៅពិនិត្យ និងសិក្សាដើម្បីប្រមូលព័ត៌មានបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe3jnwCLvJHyONNUYRbKctA9viniEEtlss7QiqDEswcNiHd1VEDEaWa8dp2Ff-jSfB0D-qpvyhgJRex_Scqb1Ufzo53bTIKCY_red22bDtROeqecdfIdmQohoh01tWd_lWIB7YW0iJyvbMa36IXj5O19OTWgqWd3_Bb8qVUj2F7E-CcQaKCOcGlWi93pnP/s1000/image_2024-08-16_13-31-51.png

ផូស៊ីលឆ្អឹងដាយណូស័រ គឺត្រូវបានគេរកឃើញតាំងពីចុងឆ្នាំ ២០២១ មកម្លេះ ជាមួយគ្នានេះដែរសម្រាប់រកឃើញផូស៊ីលឆ្អឹងដាយណូស័រនេះ វានឹងផ្តល់នូវព័ត៌មាន ជាច្រើនជាពិសេសទាក់ទងនឹងប្រវត្តិនៃការកកើតទឹកដី ប្រភពនៃតំបន់ដែលពាក់ព័ន្ធនឹងប្រវត្តិសត្វដាយណូស័រ ដែលបានផុតពូជរាប់លានឆ្នាំ៕