Home ព័ត៌មានអន្តរជាតិ តើស្ថានភាពនយោបាយរបស់ប្រទេសថៃនឹងទៅជាយ៉ាងណា ក្រោយតុលាការធម្មនុញ្ញដកតំណែងនាយករដ្ឋមន្ត្រី?

តើស្ថានភាពនយោបាយរបស់ប្រទេសថៃនឹងទៅជាយ៉ាងណា ក្រោយតុលាការធម្មនុញ្ញដកតំណែងនាយករដ្ឋមន្ត្រី?

75
0

ប្រទេសថៃ ៖ ពេលតុលាការធម្មនុញ្ញប្រទេសថៃសម្រេចចិត្តដកតំណែងនាយករដ្ឋមន្ត្រី លោក ស្រេតថា ថាវីស៊ីន បាននិយាយពីអារម្មណ៍ផ្ទាល់ខ្លួនថា លោកគោរពការសម្រេចចិត្តរបស់តុលាការ ។ រយៈពេលជាង១ឆ្នាំដែលលោកបានធ្វើជានាយករដ្ឋមន្ត្រី លោកប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ជានិច្ច ហើយលោកពុំដឹងថា មានកំហុសឆ្គងត្រង់ចំណុចណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBhT3iat6ytOBs7oGeGMSlh5l2dgc2L2hOu3tFUM806qpIKda0M6YabAgeR0BElAM04ibzyQjDx7l_kJt4t0LxUOrTED43NrhAdkXRIPC41zNQ1yvvNaNePHbZbnr8eEZZot0J-YvMCeRddPBB-DMYUTqEuErTStE8vI_fas5pyCq4A2oxzqV7hx6wbdLA/s2560/image_2024-08-16_13-25-09.png

ក្រោយតុលាការធម្មនុញ្ញសម្រេចចិត្តដកហូតតំណែងនាយករដ្ឋមន្ត្រី ករណីលោក ស្រេតថា ថាវីស៊ីន បានប្រព្រឹត្តខុសក្រមសីលធម៌ធ្ងន់ធ្ងរ និងតែងតាំងលោក ពិឈិត ឈឺនបាន ជារដ្ឋមន្ត្រីប្រចាំការិយាល័យនាយករដ្ឋមន្ត្រី លោក ស្រេតថា ថាវីស៊ីន បាននិយាយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាលថា លោកសោកស្តាយណាស់ ដែលត្រូវបានតុលាការធម្មនុញ្ញដកហូតតំណែងនាយករដ្ឋមន្ត្រីពីលោក ដោយសារចោទប្រកាន់ថា លោកគ្មានក្រមសីលធម៌ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi39NAUkXxxFklWy-uwEiKMk_EXChNF2ALrW6p7XGA5cu6nWrhlahNuqZHmbiSUPEG31_WC07uKpP0rPbDi27Di0YUI-aOI4lX8XBMM-j9CPDT3RbBPlska7zLuRocYoHlXW_R1gnwaAS6SkuKJuzAZ24q0eJ5QuIQU_ZnehizMAPagbpDAuKB-QIFBTZ3/s1200/image_2024-08-16_13-25-46.png

    • លោកបញ្ជាក់ថា សូមកុំមើលលោកក្នុងផ្លូវអវិជ្ជមានបែបនេះ ពីព្រោះលោកមិនមែនជាមនុស្សបែបនេះឡើយ ហើយលោកក៏មិនបន្ទោសអ្នកណាម្នាក់ដែរ ។ លោកសូមអរគុណ តុលាការធម្មនុញ្ញដែលអនុញ្ញាតឱ្យភាគីទាំងអស់បញ្ចេញមតិ ហើយលោកគោរពតាមការសម្រេចចិត្តរបស់តុលាការនេះ ។ រយៈពេលជាង១ឆ្នាំកន្លងមក លោកបានធ្វើការប្រកាន់នូវភាពស្មោះត្រង់ជានិច្ច ហើយលោកពុំជ្រាបថា មានកំហុសឆ្គងត្រង់ចំណុចណាទេ ។

លោកបន្តថា លោកពុំចង់មើលវាក្នុងផ្លូវអវិជ្ជមាន បើទោះជាការសម្រេចរបស់តុលាការធម្មនុញ្ញពុំដូចនឹងការរំពឹងទុករបស់លោកក្តី ។ វាជាតួនាទីរបស់សភា ដែលត្រូវរកនាយករដ្ឋមន្ត្រីថ្មីមកកាន់តំណែងជំនួសលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrDdqGVJa87Q2SmT_6wlNBP2K8GyeHuMDYtwBvuqwGU55Anl6ulmN7-ayH9s4P4eFpCyKBjYML0mlTvfa4BBQAoWOwcqUstylMeFRpGow5QcRsKGSQT6gav7qqhdJrRc2aikc-u967Ez78nqcZ4daKvAd_LARbaF_dqUdBRa3Pj4e6lVhDE6q9-k6D-gfH/s1480/image_2024-08-16_13-25-51.png

ស្ថានីយទូរទស្សន៍ CNN រាយការណ៍ថា ការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញប្រទេសថៃ គឺហួសពីការរំពឹងទុករបស់អ្នកវិភាគនយោបាយជាច្រើនរូប ។ ការសម្រេចរបស់តុលាការនឹងធ្វើឱ្យស្ថានភាពនយោបាយថៃកាន់តែមានភាពមិនប្រាកដប្រជាខ្លាំងឡើង ពីព្រោះនាពេលថ្មីៗនេះ តុលាការក៏ទើបតែសម្រេចរំលាយគណបក្សកាវក្លៃ និងពុំអនុញ្ញាតឱ្យថ្នាក់ដឹកនាំគណបក្សកាវក្លៃប្រឡូកក្នុងនយោបាយ រយៈពេល១០ឆ្នាំ ។

រីឯសារព័ត៌មាន The Straits Times រាយការណ៍ថា លោក ស្រេតថា ថាវីស៊ីន ជាសេដ្ឋីអចលនទ្រព្យនៅប្រទេសថៃ និងបានកាន់តំណែងជានាយករដ្ឋមន្ត្រីទី៤ ក្នុងរយៈពេល១៦ឆ្នាំ ដែលត្រូវបានតុលាការធម្មនុញ្ញដកហូតពីតំណែង ខណៈលោក ស្រេតថា ថាវីស៊ីន បានធ្វើជានាយករដ្ឋមន្ត្រីមិនដល់១ឆ្នាំផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsgUM3rS9xr5tUdBKNEnkc0xO4q7Mqpl3Jw_OM6mVsln6i3POxdEjeJ6zz6vjn4hj-mpU4JvUEX-qNZEYIf7cyLMvdHo7y2EIyuZsc4t_v83cGv0hr_WkHkWFtwTGm08uwsCbgncAjDt3e31LcZztTSkRCzwvKyPfHYhgHUD4I5vt70Frpmt1HD07kRZhe/s600/image_2024-08-16_13-26-03.png

សារព័ត៌មាននេះរាយការណ៍ទៀតថា ជំហានបន្ទាប់ រដ្ឋសភាថៃនឹងត្រូវជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ស្របពេលស្ថានភាពនយោបាយថៃមិនប្រាកដប្រជាអស់រយៈពេលជាង២០ឆ្នាំ ដោយសារការធ្វើរដ្ឋប្រហារ រហូតដល់តុលាការសម្រេចរំលាយរដ្ឋាភិបាល និងរំលាយគណបក្សនយោបាយនានា ។ ការសម្រេចចិត្តដកនាយករដ្ឋមន្ត្រីចេញពីតំណែងនេះ គឺជាការបង្ហាញយ៉ាងច្បាស់ថា តុលាការនេះមានអំណាចយ៉ាងខ្លាំងអាចសម្រេចចិត្តគ្រប់បែបយ៉ាង ៕