Home ព័ត៌មានអន្តរជាតិ តើកត្តាអ្វីទើបពលរដ្ឋនូវែលសេឡង់ធ្វើចំណាកស្រុកកាន់តែច្រើន?

តើកត្តាអ្វីទើបពលរដ្ឋនូវែលសេឡង់ធ្វើចំណាកស្រុកកាន់តែច្រើន?

51
0

ប្រទេសនូវែលសេឡង់ ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ទិន្នន័យការធ្វើចំណាកស្រុករបស់ពលរដ្ឋនូវែលសេឡង់បានកើនឡើងខ្ពស់ បើធៀបនឹងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ មូលហេតុសំខាន់នៃការធ្វើចំណាកស្រុកនេះ គឺបណ្តាលមកពីកត្តាជាច្រើនដែលរដ្ឋាភិបាលត្រូវដោះស្រាយ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_dWSNPcVxGIpuqC8t7VWe-tcs69V8ei5seo4BdP8LPpD61Pct5QUwSf8sLJu3jfWGTJ_B1KNKqRBIQU4b1aJKBN1cduuloyM2iunB14Ytdqhs_RUrNBaT534OVeCNxIdZYTY9rSUIuvZ2orwPXGtL-UfdCwbWwOdaFeyL8Q32bRmHpbBuR5vdPRb6dv24/s990/photo_2024-08-14_14-29-04.jpg

    ការិយាល័យស្ថិតិជាតិនូវែលសេឡង់រាយការណ៍ថា ក្នុងរយៈពេល១២ខែចុងក្រោយ (គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤) ពលរដ្ឋនូវែលសេឡង់ចំនួន១៣១.២០០នាក់ បានធ្វើចំណាកស្រុកទៅរស់នៅប្រទេសផ្សេង ។ នេះជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ក្នុងនោះពលរដ្ឋម្នាក់ក្នុងចំណោម៣នាក់ បានសម្រេចចិត្តទៅរស់នៅប្រទេសអូស្ត្រាលី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXvyqzjsNAdf_fJm9PVJ2wGjOtCAbE8EQ3Ze2sYB70HMGiH_mPZNXyC1WUYssjeNzDvRiNzyUhjGuwFGFIPejI3tQoN1IEyJl7VKKXy0mXtw-ibD4IugnUbc_r1-kF6Pdw6kqCLjqSMYz8vO1AMgE2edu7dw7Jti_MtbPAzMqdSa1mOUD71uyPbVPbFxHM/s800/photo_2024-08-14_14-29-04%20(2).jpg

    ចំនួនពលរដ្ឋនូវែលសេឡង់ដែលបានធ្វើចំណាកស្រុកក្នុងរយៈពេល១២ខែចុងក្រោយនេះ គឺបានកើនឡើងទ្វេដង បើធៀបនឹងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ ការសម្រេចចិត្តធ្វើចំណាកស្រុកទៅរស់នៅក្រៅប្រទេស ដោយសារស្ថានភាពសេដ្ឋកិច្ចនូវែលសេឡង់ ពុំទាន់ល្អប្រសើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr5C6yfZT_TzZ_GsyPcG2VW5_8EPudkEGtXS8lDfwhiuPUZmt5d2vFnYF5-sTt4K6ZPt3plfaAp_WV3dIo8SY322wL7FXQuAUe331tI6ZbA_Ze1DlqwTYJmnvD9a81Fbbunwbkkk74qW01VKEcb-JG6vigdDEzhMcqo67sVO_KFov569qTvYptEW4A3_7D/s1024/image_2024-08-16_13-20-46.png

    ប្រទេសអូស្ត្រាលី គឺជាជម្រើសដ៏ល្អសម្រាប់អ្នកធ្វើចំណាកស្រុកទាំងនេះ ដោយសារពួកគេពុំចាំបាច់ស្នើសុំទិដ្ឋាការធ្វើការ ខណៈរដ្ឋាភិបាលនៅទីក្រុង Canberra របស់អូស្ត្រាលី បានចេញគោលនយោបាយទាក់ទាញជនបរទេសមានជំនាញខ្ពស់មកធ្វើការ ដែលជាកត្តាអំណោយផលយ៉ាងខ្លាំងសម្រាប់ពលរដ្ឋនូវែលសេឡង់ ។ ក្រៅពីអូស្ត្រាលី ពលរដ្ឋនូវែលសេឡង់ភាគច្រើនបានទៅរស់នៅប្រទេសអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjs1vyrX0xUGGWbi79YZFhYEps1oXlNLHW0yBrnFDN6rBdHrs0vRtgQHahU_cnyWjd3GLntlhGCPzWGr1Sh0Vqeals8Ym7mGnftRw06pAn_g9hWeC74btFpHYrOTi57r1qI1uq5TOPw3Gmk5ug-JsI5K16FPCqkWYczEz3us9WPkf02sGB4xBK-bXOPw8X/s1024/image_2024-08-16_13-20-40.png

    គួរបញ្ជាក់ថា សេដ្ឋកិច្ចនូវែលសេឡង់បានកើនឡើងត្រឹមតែ០,២% ប៉ុណ្ណោះ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ ខណៈអតិផរណានៅតែខ្ពស់ក្នុងកម្រិត៣,៣% ។ រីឯអត្រាគ្មានការងារធ្វើរបស់ពលរដ្ឋបានកើនឡើងខ្ពស់រហូតដល់៤,៧% នៅត្រីមាសទី២ ឆ្នាំ២០២៤ ។ ក្រៅពីនេះ រដ្ឋាភិបាលនូវែលសេឡង់បានកាត់បន្ថយចំនួនមន្ត្រីរាជការជាច្រើនកន្លែង ដែលវាជាការកាត់បន្ថយឱកាសរកការងារធ្វើរបស់ពលរដ្ឋ ៕