នៅកម្ពុជា ផ្លាកលេខមានដល់ទៅ៩ប្រភេទ ដែលក្នុងនោះមានមួយប្រភេទពណ៌លឿងទុំ ខុសប្លែកពីគេបន្តិច ដែលសម្រាប់សម្គាល់យានជំនិះនាំចូលបណ្តោះអាសន្ន។
ផ្លាកលេខយានជំនិះ AT គឺមានទម្រង់ ផ្ទៃពណ៌លឿងទុំ អក្សរ និងលេខពណ៌ស សម្រាប់សម្គាល់យានជំនិះនាំចូលបណ្តោះអាសន្នតាមរបបព្យួរពន្ធ ឬក្រោមរបបគយនាំចូលបណ្តោះអាសន្ន។
ផ្លាកលេខសម្គាល់យានជំនិះប្រភេទនេះ មានសុពលភាពប្រើប្រាស់តែមួយឆ្នាំគត់ ដោយបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំ។ ហើយការបន្តសុពលភាពផ្លាកលេខយានជំនិះ AT ដែលមិនហួស ថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំ មិនមានការពិន័យឡើយ ប៉ុន្តែការបន្តសុពលភាព ផ្លាកលេខយានជំនិះ AT ដែលហួស ថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំ ឡើងទៅនឹងមានការពិន័យក្នុងមួយថ្ងៃ 2000៛ ។
លើសពីនេះទៅទៀត យានជំនិះដែលបំពាក់ផ្លាកលេខប្រភេទនេះ មិនអាចប្រកបអាជីវកម្មខុសពីមុខសញ្ញាអនុគ្រោះឡើយ៕
 
		
	









