តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានចេញមុខបកស្រាយយ៉ាងក្តៅគគុកករណីមានការភាន់ច្រឡំដោយមានការយក Live របស់លោកជាច្រើនខែមកហើយមកលាយឡំជុំវិញរឿងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) ។ លោកថា លោកជាអ្នកចម្រៀងមិនមែនជាអ្នកនយោបាយនោះទេសូមកុំឱ្យមានការយល់ច្រឡំធ្វើឱ្យលោកមានបញ្ហា។ សម្តេចតេជោ ក៏បានកោតសរសើរដល់តារាចម្រៀងវ័យក្មេងរូបនេះដែលបានចេញបកស្រាយទាំងយប់ដើម្បីបញ្ជាក់ពីការយល់ច្រឡំលើបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiimMelu2mFSetHoZZAxRXYg7TTsYTe5G6zKX1lREKKmO4ZW7LJ_ohPGgHJtgLv95zpVNOLrigroxa8iB3gR295xxg3XJx-JFmn3J5n2S086XzlSvwgaApgb0x-3lALREaI-cAJzYS86czFOFWqpFjXh0e-pyLWrYflcN62C2NsyfQ8ihln4jtkzPEtZnkh/s1734/image_2024-08-12_10-41-11.png

នៅយប់ថ្ងៃទី១១ សីហា លីម តិចម៉េង បានចេញវីដេអូបកស្រាយជាង៦នាទីបន្ទាប់ពីមានគេយកវីដេអូចាស់លោកទៅផ្សារភ្ជាប់បញ្ហាផ្សេងៗជាពិសេសរឿងនយោបាយ។ តិចម៉េង បានបង្ហាញថាវីដេអូនោះគឺលោកបាន Live ជាយូរមកហើយហើយអត្ថន័យក្នុងវីដេអូគឺលោកចង់និយាយ៣សាច់រឿងទី១ទាក់ទងនឹងរឿងចម្រូងចម្រាសកីឡាប្រដាល់ កីឡាករណាដែលឈ្នះដណ្តើមខ្សែក្រវាត់តែងទទួលបានការគាំទ្រការស្វាគមន៍។ ចំណែកឯកីឡាករណាចាញ់តែងតែទទួលបានការជិះជាន់ដោយជនជាតិខ្មែរគ្នាឯង។ លីម តិចម៉េង បានបកស្រាយថារឿងទី២ទាក់ទងនឹងបញ្ហាដែលបានគិតថាប្រទេសថៃចម្លងប្រាសាទអង្គរវត្តពីយើងដោយមានបំណងនិយាយបែបក្នុងន័យស្ថាបនានិងរឿងទី៣និយាយទាក់ទងនឹងហ្វេនរបស់លោកផ្ទាល់ដោយឱ្យហ្វេនៗធ្វើអ្វីដែលល្អ ចេះស្រលាញ់គ្នាប្រសិនជាលោកត្រូវបានគេជេរឬហ្វេនៗឈ្លោះគ្នាឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw63LfHpKLv13nuU-M0Szal_WuNjTKhjDMqbh52mERWsXIGdrRCBdFfXQHVGF-tVcxGsA7C-xMjNjBY7VZZgtKRYZXG9ta9XpgkZG7YCWUN-qf3Zg9HF4-ERMO7MIidzhYHAVYKaZNW413rUgXeAKWA159TGSvLWNSrUs2Wbs3mwczE__RxiHQENzKCJdT/s850/452371677_2284965618507494_1329321877567032397_n.jpg

តារាចម្រៀងរូបនេះបានបន្ថែមដែរថា វីដេអូដែលលោកបានLive និយាយខាងលើនេះគឺបានលុបហើយប៉ុន្តែមានអ្នកមួយចំនួនបានថតយកកន្លែងហ្នឹងហើយបានផ្សារភ្ជាប់ទាក់ទងរឿងផ្សេងៗជាពិសេសគឺរឿងនយោបាយតែម្តងដែលវីដេអូនោះមានតាំងពីយូរមកហើយរហូតក្រោយមកផ្ទុះរឿងCLV ដែលធ្វើឱ្យមានការងឿងឆ្ងល់ច្រើនថាលោកនិយាយពាក់ព័ន្ធនឹងរឿងនេះឬយ៉ាងណា។ តិចម៉េង ថាលោកពុំបាននិយាយពាក់ព័ន្ធនឹងបញ្ហាCLVនោះទេមិនបាននិយាយទាក់ទងនឹងនយោបាយឡើយព្រោះលោកជាអ្នកចម្រៀងមិនមានជាអ្នកនយោបាយចេះដឹងអ្វីនោះទេហើយគោលបំណងរបស់លោកគឺចង់ឱ្យសាធារណជនទាំងក្នុងស្រុកក្រៅស្រុកទៅណាក៏ដោយដែលមានឈាមជាខ្មែរឱ្យចេះស្រលាញ់គ្នា កុំឱ្យមានការយល់ច្រឡំធ្វើឱ្យលោកមានបញ្ហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgABOCgbk3m5oz5DmhNCQb5zVxbPklBmkQ_u2dIGkd8eapsEWQFyPFQDtygjk-J_selEw8aqBHvK0bXwWyUbP6U5Xm1ZcE3vdA9g2Ne5_VVznGFuehnXzaScahveVAfkLw4Gbz2Ds8_XfyUWG-Y2YsA-dblo0NvzpX66VTh4VC4fN0A_ZPmLdynFYrrf79w/s1280/455014593_910036231151967_2804432933424629021_n.jpg

ជាមួយនឹងការបកស្រាយនេះដែរសម្តេចតេជោ ក៏បានលើកឡើងនៅលើបណ្តាញសង្គមដែរថា «សូមស្តាប់ការបកស្រាយរបស់តារាចម្រៀងល្បីឈ្មោះ លីម តិចម៉េងដែលពួកជ្រុលនិយមបំពុលសង្គមលួចយកវីដេអូដែលលុបចោលរាប់ខែមកហើយមកបង្ហោះសាជាថ្មីដើម្បីផ្សាភ្ជាប់ជាមួយនយោបាយរឿងCLVក្នុងគោលដៅបង្កចលាចលនិងបំផ្លាញតារាចម្រៀងដែលគួរឱ្យស្រឡាញ់រូបនេះ។ ពុកសូមកោតសរសើរនិងអរគុណកូនប្រុសដែលបានចេញមកបកស្រាយទាំងយប់ដើម្បីរួមចំណែករក្សាសន្តិភាពស្ថេរភាពនយោបាយ បញ្ចប់ការ យល់ច្រឡំនិងធ្វើឱ្យក្រុមនិយមជ្រុលបរាជ័យលើរឿងមួយនេះ។ ម្នាលក្រុមនិយមជ្រុលតើពួកអ្នកចេះត្រឹមកុហកបោកប្រាស់ហ្នឹងឬ?គួររកវិធីសាស្ត្រថ្លៃថ្នូរដើម្បីជួយដល់ជាតិ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCHYARm7RpwASHlm6HyC2EGu76zwOCAYzgBx62lMOlJ7DpRGLtGraDodMhPsmArPWWG7tAwZVHsYjQ9DKjwo2Dt8G_-bQUmycFaRmQaNpAIAg2IshLRxda_2Y1KN4DZOSKFFoB7xFUOO2DgEaA7HMSNrrA-vAepcLodxolRCBPFI32SNg2TekejafF4FQE/s2048/image_2024-08-12_10-41-13.png