ថ្មីៗនេះ មានរូបភាពមួយបង្ហាញពីព្រះអង្គវនវាសី ច័ន្ទមុន្នី លើកដៃសំពះ គ្រហស្ថ ដែលធ្វើឱ្យមហាជនសម្តែងការមិនចិត្ត ខណៈការធ្វើបែបនេះគឺខុសពីវិន័យសាសនា។
មនុស្សមួយចំនួនលើកឡើងថា “ព្រះអង្គវនវាសី ច័ន្ទមុន្នី ធ្វើបែបនេះមិនខុសអ្វីទេ ព្រោះជាការគោរពនិងឱ្យតម្លៃគ្នាទៅវិញទៅមកក្នុងនាមជាមនុស្សដូចគ្នា”។
តែទោះជាយ៉ាងណា នៅក្នុងវិន័យសាសនា មិនថាអ្នកជានរណានោះទេ ក៏ព្រះសង្ឃមិនអាចលើដៃទៅថ្វាយបង្គំ ឬសំពះបានឡើយ។ កាលណាធ្វើបែបនេះ ភិក្ខុអង្គនោះនឹងត្រូវអាបត្តិទៅតាមផ្លូវវិន័យសាសនា។
ព្រះសង្ឃជាឧត្តមភេទ ភេទខ្ពង់ខ្ពស់ ភេទឧត្តុង្គឧត្តម ភេទប្រសើរថ្លៃថ្លា ជាទីគោរពបូជានៃមនុស្ស និងទេវតាទាំងឡាយ ដូច្នេះព្រះសង្ឃមិនអាចលើកដៃទៅសំពះគ្រហស្ថជាហីនភេទ(ភេទតូចទាប)បានទេ។
ដោយឡែក ការដែលព្រះសង្ឃអាចលើកដៃសំពះបាន លុះត្រាជាព្រះសង្ឃដូចគ្នា តែបួសចាស់វស្សាជាង៕










