Home ព័ត៌មានអន្តរជាតិ កសិករជប៉ុនសុខចិត្តរស់នៅកណ្តាលអាកាសយានដ្ឋាន បើទោះអាជ្ញាធរស្នើទិញដីក្នុងតម្លៃខ្ពស់

កសិករជប៉ុនសុខចិត្តរស់នៅកណ្តាលអាកាសយានដ្ឋាន បើទោះអាជ្ញាធរស្នើទិញដីក្នុងតម្លៃខ្ពស់

58
0

ប្រទេសជប៉ុន ៖ មនុស្សមួយចំនួនបានទទួលផ្ទះ និងដីធ្លីជាមរតកបន្សល់ទុកពីឪពុក-ម្តាយ ឬជីដូន-ជីតាចែកឱ្យ ដែលធ្វើឱ្យគេមានចិត្តស្រឡាញ់ផ្ទះមួយនេះយ៉ាងខ្លាំង និងពុំព្រមទៅរស់នៅកន្លែងផ្សេងឡើយ ។ ចុះលោកអ្នកវិញ បើមានអ្នកណាម្នាក់ចង់ទិញផ្ទះក្នុងតម្លៃខ្ពស់ តើលោកអ្នកយល់ព្រមរើទីលំនៅចេញពីទីនេះដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHibtmWCnQaEyrJVUtwmlaHGnts6EqyueH7BNa5iXmUEPnE9K1r1SNOq8fIfO_6h2UwhJVK43M6Y23-d47tfR6LxnnuO7v2rjAQ_7jOQGr1SpcvLM7hCzOba5DOt30IgvOu_urx2rJaMpRX4qD89ZmnHg8Rt-VsiH_S7LcY_pfYSrYwb_9RZo1kOHGKrAE/s1000/image_2024-08-12_13-19-27.png

លោក ថាខាអុ ឈិតុ ជាកសិកររស់នៅប្រទេសជប៉ុនបានស្រឡាញ់ផ្ទះ និងកសិដ្ឋានរបស់លោកយ៉ាងខ្លាំង រហូតដល់លោកពុំព្រមលក់ផ្ទះទៅឱ្យអ្នកផ្សេងទេ ។ ក្រុមគ្រួសាររបស់លោកបានដាំបន្លែបង្ការក្នុងកសិដ្ឋានជុំវិញផ្ទះតាំងពីជំនាន់ឪពុក-ម្តាយមកម៉្លេះ រហូតដល់ថ្ងៃមួយ ផ្ទៃដីនៅក្បែរៗបានលក់ឱ្យអាជ្ញាធរធ្វើអាកាសយានដ្ឋាន ប៉ុន្តែឪពុករបស់លោក ឈិតុ ពុំព្រមលក់ដីរបស់ខ្លួនដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsUk4PQ6UvABlKn5htSiMM2oaNRE65ypnTF09EMl_Ew8URxEK1mOBCITA3dxU0iWwc4VnkHTi_7LX48HI7lSiDpkV9QaW5cx8xxP7A2mvGF8rMeLGRDaSCdbF1qpaeI61StDdUjbnY6ptCt9sLETG1II0ZZrRA2AwyfU3IkfvEJETbLxIr_HsbF6Ll2L-h/s1024/image_2024-08-12_13-21-15.png

កាលពីមុន ផ្ទៃដីនៅបរិវេណនេះ គឺជាភូមិមួយមានកសិកររស់នៅចំនួន២៨គ្រួសារ ខណៈភូមិនៅក្បែរគ្នាមានកសិកររស់នៅ៦៦គ្រួសារទៀត ។ ក្រោយមក នៅឆ្នាំ១៩៦០ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តកសាងអាកាសយានដ្ឋានអន្តរជាតិតូក្យូថ្មី នៅទីក្រុង Sanrizuka (បច្ចុប្បន្ន គឺទីក្រុង Narita ហើយអាកាសយានដ្ឋានក៏ត្រូវបានប្តូរឈ្មោះជាអាកាសយានដ្ឋានអន្តរជាតិ Narita (ឬ Narita International Airport) ។

ពេលនោះហើយ គឺមានជម្លោះកើតឡើងយ៉ាងខ្លាំងរវាងពលរដ្ឋ និងរដ្ឋាភិបាលជប៉ុន រហូតដល់គេដាក់ឈ្មោះថា «ជម្លោះនៅ Sanrizuka» ហើយមានពលរដ្ឋជំទាស់នឹងការសាងសង់អាកាសយានដ្ឋាន រហូតដល់១៧.៥០០នាក់ ។ វាបណ្តាលឱ្យមានហេតុការណ៍ចលាចលកើតឡើងយ៉ាងច្រើន និងមានការប៉ះទង្គិចគ្នាដោយអំពើហិង្សារហូតដល់អាកាសយានដ្ឋានត្រូវបានបំផ្លាញ១០លើក តាំងពីពេលបើកដំណើរការអាកាសយានដ្ឋាន រហូតដល់បច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB42dU2m32rk6B_C6G6ispYEwDK9ZcJXnqgmwYiawU4OGIjOe-oSxCmb9qgdX5gX4A_xSSi_VhsP7h37unsALmy_t1i5kaFKPKWG4XCLqcC9wyXOWdRr9o9x9SqkAVyAFsolKsxGWT89xLAY3x8PaliVFvbPIHsQf1AweqWQe0-JYGT28ssuSspm493gWo/s2048/image_2024-08-12_13-20-08.png

ទោះជារដ្ឋាភិបាលព្យាយាមចៀសវាងការដកហូតដីធ្លី ប៉ុន្តែរដ្ឋាភិបាលបានប្រើប្រាស់វិធីផ្សេងៗដើម្បីយកដីជាច្រើនពីពលរដ្ឋ ។ រីឯពលរដ្ឋរស់នៅភូមិរបស់លោក ឈិតុ បាននាំគ្នាជម្លៀសចេញពីភូមិជាបន្តបន្ទាប់ និងទទួលយកប្រាក់យ៉ាងច្រើនពីអាជ្ញាធរ លើកលែងតែឪពុករបស់លោក ឈិតុ បដិសេធពុំទទួលយកប្រាក់ចំនួន១៨០លានយេន ខណៈប្រាក់នេះមានតម្លៃខ្ពស់ស្មើនឹងការដាំបន្លែលក់ក្នុងកសិដ្នាន រហូតដល់១៥០ឆ្នាំឯណោះ ។ សមាជិកគ្រួសារនេះពុំចាប់អារម្មណ៍នឹងប្រាក់ឡើយ ប៉ុន្តែពួកគេត្រូវការដាំបន្លែក្នុងកសិដ្ឋានបន្តទៀត ។

ក្រោយពីឪពុករបស់លោក ឈិតុ បានស្លាប់ពេលអាយុ៨៤ឆ្នាំ លោក ឈិតុ ក៏បានលាឈប់ពីការងារក្នុងភោជនីយដ្ឋាន ដើម្បីមកថែទាំកសិដ្ឋានបន្លែរបស់គ្រួសារ ។ លោកនិយាយថា ៖ «ដីនៅទីនេះមានគុណភាពល្អ ហើយគ្រួសារលោកបានប្រមូលផលកសិកម្មលើដីនេះអស់ជាង១០០ឆ្នាំហើយ តាំងពីជំនាន់ឪពុកលោក ។ ការដាំបន្លែ, ការប្រមូលផល និងដឹកជញ្ជូនទិន្នផលកសិកម្មមានគុណភាពល្អធ្វើឱ្យអតិថិជនពេញចិត្ត ហើយធ្វើឱ្យខ្ញុំមានក្តីសុខ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCm4HRui8GZjWdFrO3-HC7cbPc8S2pL30QvxCP_BvTwp4QFYHoyMDSoBkMKTeoCKkrliZkhgUYeRBqq7iPxB-PWgW9c-Yu_a3hONigwa0w738LbbCTMo9gaHzGtaZzNiK7ADBjDJtJhrvJjUbjIaMoVgzqX28lbGyinkjA5O6j5GzwufhuUlyUXW8Pkp0U/s2048/image_2024-08-12_13-19-54.png

លោកបន្តថា ៖ «រៀងរាល់ឆ្នាំ ពួកយើងបានដាំការ៉ុត, ខ្ទឹមបារាំង, ខ្ទឹមស និងស្លឹកខ្ទឹម បើសរុប គឺយើងដាំបន្លែតាមធម្មជាតិជាង១០ប្រភេទ ។ ការដាំបន្លែជាការងារធ្ងន់មួយ រហូតដល់ខ្ញុំមិនសូវមានពេលទំនេរច្រើន តែខ្ញុំឆ្លៀតពេលទៅច្រៀងខារ៉ាអូខេ និងហូបអីខ្លះៗ» ។

ចំណែកផលប៉ះពាល់ពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត លោកនិយាយថា វាគ្មានផលប៉ះពាល់ទេ សូម្បីតែបន្តិច ប៉ុន្តែខ្យល់អាកាសកាន់តែបរិសុទ្ធ ។ ផ្ទះរបស់លោកក៏ស្ងប់ស្ងាត់ជាងមុន ពីព្រោះមានការធ្វើចរាចរលើអាកាសតិចតួច ។ ប៉ុន្តែក្តីសុខរបស់លោក និងគ្រួសារមិនស្ថិតស្ថេរទេ ពីព្រោះកាលពីខែធ្នូ ឆ្នាំ២០១៨ តុលាការខេត្តស៊ីប៉ាក់ បានសម្រេចឱ្យគេយកដីរបស់លោកធ្វើជា Runway ទី២ របស់អាកាសយានដ្ឋាន Narita ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLX1jjlXDEA0v1AUfEUamQ-xmqxv7dWcrVPf0IQh_TC_QM0-4TfbBZ7Bb3Oh3JwA_pIj5GGyk1CwK8JCOs5WIeeEgS9XHYS2n438Y5WHyLJZIpAP9W6jrDN9mtA0ffAaoQpncizUvnA6pDD95p6ni3Iu_Xcs7prhVRpHoECQg6R1zNDAh4wIAAPVmTsjdV/s1276/image_2024-08-12_13-19-42.png

ក្រោយមក តុលាការក្នុងតំបន់មួយទៀតបានសម្រេចឱ្យផ្អាកការសាងសង់ Runway និងរង់ចាំការកាត់ក្តីរបស់តុលាការឧទ្ទរណ៍នៅទីក្រុងតូក្យូ នាឆ្នាំបន្ទាប់ ។ បច្ចុប្បន្ន លោក និងគ្រួសារបានក្លាយជាអ្នកតំណាងផ្នែកតស៊ូមតិដើម្បីសិទ្ធិពលរដ្ឋ ដោយមានអ្នកស្ម័គ្រចិត្ត និងសកម្មជនជាច្រើនគាំទ្រលោកជានិច្ច ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ។

លោក និងគ្រួសារបានបន្តរស់នៅកណ្តាលអាកាសយានដ្ឋាន Narita និងមានយន្តហោះ ហោះលើដំបូលផ្ទះរបស់លោក ២៤ម៉ោង ។ វិធីមួយដើម្បីឱ្យលោកអាចចេញ-ចូលក្នុងកសិដ្ឋានដាំបន្លែបាន គឺត្រូវឆ្លងកាត់ផ្លូវរូងក្រោមដី ។ បើទោះជាលំបាកក្តី ប៉ុន្តែលោកបានរស់នៅលើទឹកដីកំណើតយ៉ាងមានក្តីសុខ ៕