Home ព័ត៌មានអន្តរជាតិ មិនធម្មតាស្ងាត់ៗ! ប្រទេសឡាវគ្រោងបង្កើតធនាគារមាស

មិនធម្មតាស្ងាត់ៗ! ប្រទេសឡាវគ្រោងបង្កើតធនាគារមាស

89
0

ប្រទេសឡាវ៖ ប្រទេសឡាវគ្រោងបង្កើត Bullion Bank ដែលជាធនាគារមាស ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងពង្រឹងប្រាក់គីបឡាវ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
យោងតាមការចុះផ្សាយរបស់ Laotian Times បានឱ្យដឹងថា ការបង្កើតធនាគារមាសនឹងរួមចំណែកក្នុងការអភិវឌ្ឍន៍គម្រោងយុទ្ធសាស្ត្រ ក៏ដូចជាលើកកំពស់ជំហរហិរញ្ញវត្ថុរបស់ប្រទេសឡាវនៅលើឆាកពិភពលោក ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលសម្រាប់ឯករាជ្យភាព និងស្ថិរភាពសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHkO2Uj23GZe5yegSR45fOQbc26OBMWa-6LSGN2TJ31E78i0EuDIRmpINY8YzJXaLhfaUtMWqvBDEztY6z0WCwZEwalegWjUiWp570tQhhhyYaEEm8dAJEHLLsufvPG-AiF7N6Few-YAQmIEMoqVPheHSABYP8coe8odfaxAaZnberQN7XLWq23KKpKJdp/s1200/image_2024-08-12_13-14-57.png

នេះបើតាមប្រភពបានឱ្យដឹងទៀតថា ការបង្កើតធនាគារ Bullion Bank ក្នុងស្រុកក៏ជួយប្រទេសឡាវដោះស្រាយការរំខានផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជម្នះបញ្ហាប្រឈមសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន រួមទាំងសម្រួលដល់ការរៃអង្គាសថវិកា និងកែលម្អសាច់ប្រាក់ងាយស្រួលផងដែរ។ លើសពីនេះធនាគារមាសក៏នឹងរក្សាប្រភពដែលមានស្រាប់ក្នុងប្រទេស ដែលនឹងធ្វើឱ្យប្រទេសឡាវមានសេដ្ឋកិច្ចនិរន្តរភាពដោយខ្លួនឯង រួមជាមួយនឹងការអាចបំពេញតាមស្តង់ដារទីផ្សារក្នុងតំបន់ និងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6-ZqjO9eZ_5iPEqw_8SSZB4fWC_Dm_NSz4yu2qE_AwH76nFmPoP03HeuUjOCniUGRha2_-O1Gxpp2yDzAuTxu5zTtd7A1y9h389O1_CMEwWcLJ7PEusrynvW11oDl62zn4Yizl6fd3YQ1X0ZyE5SLAvHDkbAzg5ku20xm-NkVd-uDCWT-O3lenxy-pLZw/s1240/image_2024-08-12_13-15-34.png

ដូច្នេះនៅខែក្រោយនេះ ធនាគារត្រូវបានគេរំពឹងថានឹងបើកដំណើរការជាដំណាក់កាលទី ១ ហើយនៅចុងខែវិច្ឆិកាឆ្នាំនេះ ធនាគារនឹងបើកដំណើរការសេវាកម្មពេញលេញតែម្តង។ នេះបើយោងតាមលោក Chanthone Sitthixay ប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន PTL Holding Co., Ltd. ធនាគារមាស Bullion នឹងអនុញ្ញាតឱ្យទាំងបុគ្គល និងនីតិបុគ្គលដាក់ប្រាក់មាសរបស់ពួកគេ និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្សេងទៀតដែលផ្តល់ដោយធនាគារ ដោយបង្កើនតួនាទីរបស់ខ្លួនជាស្ថាប័នកណ្តាលនៅក្នុងទីផ្សារមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1d_2bvDf9TG2_EvC2HvDyInaOeNF5ueDDXWl9gGYpd9OcW0ipKV2YFD3zsK_ogAuZxkfH1vRZENfo48RvS5sp77nlP4DpyveGD06q67ax_-QF2i4C9N71DkTgG4lCMhF2dicJQ3M-aSeTPvSe24y-EU-WZDgPnAce-FCO57MWXae1hudflRXDn4C4ONX7/s1290/image_2024-08-12_13-15-45.png

បន្ថែមពីនេះធនាគារក៏នឹងធ្វើស្ដង់ដារការធ្វើពាណិជ្ជកម្ម និងការវិនិយោគមាស ដោយទាក់ទាញភាគីពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេសផងដែរ។ គួរបញ្ជាក់ដែរថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឡាវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន PTL Holding Co., Ltd. នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៤ ដើម្បីបង្កើតធនាគារមាស Bullion ក្នុងគោលបំណងបង្កើតទុនបម្រុងមាស ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងពង្រឹងប្រាក់គីបឡាវ៕