តើអ្នកណាខ្លះកំពុងប្រឈមនឹងបញ្ហានោមញឹកញាប់នៅពេលយប់? អស់បារម្ភហើយវិធីទាំងនេះនឹងជួយកាត់បន្ថយការនោមញឹកញាប់នៅពេលយប់បានយ៉ាងមានប្រសិទ្ធភាព។ ជាទូទៅមនុស្សពេញវ័យ មិននោមច្រើនជាងម្ដងឡើយ នៅអំឡុងពេលគេងរយៈពេលប្រហែល ៦ ទៅ ៨ ម៉ោង។ ដូចនេះការនោមញឹកញាប់នៅពេលយប់ អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនដូចជា៖ ជំងឺខ្សោយបេះដូង, ខ្សោយតម្រង់នោម, ជំងឺទឹកនោមផ្អែម, ក្រពេញប្រូស្តាតរីកធំ, សម្ពាធឈាមខ្ពស់, ការប្រើប្រាស់ថ្នាំមួយចំនួន, គេងមិនដកដង្ហើម, ជំងឺផ្លូវចិត្ត ក៏ដូចជាជំងឺធ្លាក់ទឹកចិត្ត ឬការថប់បារម្មជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrgnJlSXxb80fWUtiZ3wSWX1GQISnpbOqK38IC9wp2a6awcNez3iGNrxn3Q8fXuU77GFxvIQWm69x63vPybemeGn8Mi5ri2jDX8_d4fJyusw6uDbyrlG0aZnScMy5pseCShzZ7j3oJC7vaxq-TUvn_UmDJL9caKK1MiQE6w1wbqyrQjAhFpXxOj0hegIIF/s3107/image_2024-08-10_14-03-39.png

ហេតុនេះការនោមញឹកញាប់នៅពេលយប់គឺពិតជារំខានដល់ដំណេក និងធ្វើឱ្យសុខភាពរាងកាយរបស់អ្នកចុះខ្សោយ ទោះជាយ៉ាងណាប្រសិនបើអ្នកអនុវត្តវិធី ៦ យ៉ាងខាងក្រោមនេះនឹងជួយកាត់បន្ថយការនោមញឹកញាប់នៅពេលយប់បានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែប្រសិនបើអ្នកនៅតែប្រឈមនឹងបញ្ហានេះ អ្នកគួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីកំណត់ពីមូលហេតុច្បាស់លាស់ និងព្យាបាលឱ្យបានត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDZR0Vmb5VNAciUfJBlw-FH2r5UWv1S22_9TL1-dWjJXIV_Lua99yHVxrDSkIs0DNB_eUIqLrXJBPQRzR-enw1JTjhwbCdlHfiWSMYwYOWy_8m6B0lu_eilUc2WijBtaQHtGVCEpJyUjLknonz0Wi39MifQ2CQH-lDXl7DIET_iyjAI51o93586IwtrhOT/s5887/image_2024-08-10_14-03-56.png

ខាងក្រោមនេះគឺជាវិធីទាំង ៦ ដើម្បីកាត់បន្ថយបញ្ហានៃការនោមញឹកញាប់នៅពេលយប់រួមមាន៖
១.ជៀសវាងការទទួលទានទឹក ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬអាល់កុលមុនពេលចូលគេង
២.គ្រប់គ្រងទម្ងន់ខ្លួនក្នុងកម្រិតធម្មតា
៣.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
៤.ទៅបន្ទប់ទឹកមុនពេលចូលគេង
៥.គេងឱ្យបានគ្រប់គ្រាន់
៦.ថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8LKNJto2bJClgMzADXN1ApLsIwRYiPXMmChEvDEVusgkHNo1DmGeQpid8K3lknYDdXXgbAH4jbKA1c5IYhBSWcaCocCygReKHe416QY-EKuDZzyKx5VwBv8m8V73tmhYrCqeSB9wfi0QyPRbB28XtoRF6GmFmS-gQ0kw8WaJsL-gx2zVdnU50g32OYzgL/s1024/image_2024-08-10_14-04-20.png