Home ព័ត៌មានអន្តរជាតិ ប្រទះឃើញសាកស.ព មនុស្សនៅកន្លែងយកវ៉ាលិសរបស់អាកាសយានដ្ឋានអាមេរិក

ប្រទះឃើញសាកស.ព មនុស្សនៅកន្លែងយកវ៉ាលិសរបស់អាកាសយានដ្ឋានអាមេរិក

83
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា គេបានប្រទះឃើញសាកស.ព ស្ត្រីម្នាក់នៅកន្លែងយកវ៉ាលិសអ្នកដំណើរក្នុងអាកាសយានដ្ឋាននៅទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក ។ ប៉ុន្តែសមត្ថកិច្ចពុំអាចបញ្ជាក់ថា ហេតុអ្វីបានជានាងស្លា.ប់ទេ ពីព្រោះមុនពេលស្លាប់ នាងបានដើរចូលក្នុងបន្ទប់ដាក់វ៉ាលិសអ្នកដំណើរដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRlmg5kPeWLrEwn7JqdJ3okb2SrhIZidnrj9qJYOtsdf2m51-W6SvztiA5TujY4n4k3lvYLYIYw2GxGPiCIlPS2NmHq0H_IRzWo1g5GJ6JPys1ML3hbiKY1TqyuZJqYg7oK9u3UJZKaswBv_mgfaQ0cSFjSsTdNnWosuJvyPCvk1Ne-7f-F9Z5EM-jXtuH/s1024/image_2024-08-10_14-49-32.png

ភ្នាក់ងារពន្លត់អគ្គិភ័យក្នុងទីក្រុង Chicago រដ្ឋ Illinois និយាយថា កាលពីថ្ងៃទី៨ ខែសីហា ទទួលបានដំណឹងថា មានសាកសពស្ត្រីម្នាក់ជាប់ក្នុងម៉ាស៊ីនបញ្ជូនវ៉ាលិសឱ្យអ្នកដំណើរក្នុងអគារអ្នកដំណើរ លេខ៥ របស់អាកាសយានដ្ឋាន Chicago O’Hare International Airport ។ ហេតុការណ៍នេះធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងចង់ដឹងពីមូលហេតុការស្លាប់របស់នាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnXJ5KYxKDwoi_YrzQjm78aoaa-FNs5BLR5Tbq-nIZQnHmDUlXUvyH7CPDyxumriUYWaqh6eKbXLE8SSwG4dAMYoi_U6Wgx3HtfEUHtOs9Jfjj-Q61jNSHQgK8Xj7dj3gR8cNjdup-GSnNE4GLvx3vJ8oA-Q_RigMoeKcM3X7H2HkcfAO-JE_kE0mMD1Vk/s3072/image_2024-08-10_14-50-36.png

ចំណែកសមត្ថកិច្ចនិយាយថា ស្ត្រីរូបនេះអាយុ៥៧ឆ្នាំ ប៉ុន្តែពុំស្គាល់ឈ្មោះរបស់នាងទេ ។ រីឯបន្ទប់ដាក់វ៉ាលិសអ្នកដំណើរ គឺជាកន្លែងធ្វើការរបស់បុគ្គលិកអាកាសយានដ្ឋាន និងមិនអនុញ្ញាតឱ្យមនុស្សទូទៅចូលដាច់ខាត ។

លោក Scott Allen មន្ត្រីនាំពាក្យក្រសួងការងាររបស់អាមេរិកនិយាយថា មន្ត្រីការិយាល័យសុវត្ថិភាព និងសុខភាពការងារបានទៅកាន់កន្លែងកើតហេតុ ហើយពួកគេបញ្ជាក់ថា ស្ត្រីរូបនេះមិនមែនជាបុគ្គលិករបស់អាកាសយានដ្ឋានទេ ។ កន្លែងកើតហេតុស្ថិតនៅបរិវេណអគារអ្នកដំណើរទៅក្រៅប្រទេស និងមានកន្លែងយកវ៉ាលិសរបស់អ្នកដំណើរជាច្រើនចំណុច ហើយវ៉ាលិសទាំងនេះត្រូវឆ្លងកាត់មន្ត្រីគយផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_If8YZcAVQzuazwzhXFbINLMZW21JlAym2pOgs4S68IgxYznLpFpjVUi9AopCr8c2JjXhBXKUDkPlvZJ9o5W_DONqa-A0Qsihpd7SYF5iBVoR1jERMfLTOHLcEeyh-OuQ69kcqTfKVfMUvEmVgAuZEZLFgAhJT1PJJewh0-J_18LE7XSPWMUF3A6slYY-/s768/image_2024-08-10_14-51-07.png

បើតាមការត្រួតពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាពបង្ហាញថា ស្ត្រីរូបនេះបានដើរចូលក្នុងបន្ទប់ដាក់វ៉ាលិសអ្នកដំណើរដោយខ្លួនឯង ប៉ុន្តែកាមេរ៉ាសុវត្ថិភាពពុំបានបង្ហាញថា តើនាងបានជួបហេតុការណ៍អ្វីខ្លះទេ មុនពេលស្លាប់ ។ បន្ទាប់មក ក្រោយពេលនាងដើរចូលក្នុងបន្ទប់ដាក់វ៉ាលិសអ្នកដំណើរបានចំនួន៥ម៉ោង ស្រាប់តែគេប្រទះឃើញសាកសពរបស់នាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqlFTw1YdVhF3H_SsuSH_feRQ6sRv3VZmSrBMRdNj9I2zqg9ZaOGO-A0881ycYoOzht_c2RiTFSO08yFBWLrIHOI7YoA_LIBq1p-Z5Jlv6XJrYxyf3iSdAzLJxbRbboVX1PVs5ice8rlyarzKxpI2qj7ESL0bAdaTCkA8HyZYvV_ewBaH1gU4rJJM6BtP2/s615/image_2024-08-10_14-51-23.png

លោក Nathaniel Blackman ជាមន្ត្រីសមត្ថកិច្ចឱ្យដឹងថា គ្មានភ្នាក់ងារត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពពេលកើតហេតុការណ៍ជាក់ស្តែង ។ ដូច្នេះ សមត្ថកិច្ចពុំអាចសន្និដ្ឋានថា តើនាងស្លាប់ដោយសារមូលហេតុអ្វីឱ្យប្រាកដ ពីព្រោះប៉ូលិសផ្នែកស៊ើបអង្កេតបានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ក្រោយពេលប្រទះឃើញសាកសព ៕