តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាយនៅក្នុងកម្មវិធីសម្ភាសន៍ ស ខ្មៅ ថាអំឡុងពេលស្ថិតនៅក្នុងផលិតកម្មធំមួយនាងសឹងតែបោះបង់អាជីពសិល្បៈហើយជាពេលវេលាដ៏លំបាកខ្លាំងបំផុតក្នុងជីវិត។ ការចង់បោះបង់អាជីពនេះ ទេព បូព្រឹក្ស ថានាងទទួលបានមតិរិះគន់មិនថាធ្វើអ្វីក៏ដោយ ចំណែកឯអ្នកផ្សេងធ្វើស្រដៀងគ្នាមិនមានបញ្ហាមានតែនាងទទួលការរិះគន់ប្រមាថគ្រប់រូបភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnfzG83sqaKkiPCUaue6B9BfHXlr9INA2XAwRqCee6e2m8hYzU0O6MligbM5aTWccW8E_R5Kbn9vCpJBZd1g3YgpynYHJHTDrQztItq6TIupvcvIW8KrLa9P6YvYMCIugL55bEIEXDrQxE8hokav18y0eKR140Y01HWqJcxB4wK0g8-j5bNsY-s7Jb33zF/s2048/449318675_1019740779515718_658631602411236786_n.jpg

កាលពីយប់ថ្ងៃទី៨ ខែសីហា ក្នុងកម្មវិធីសខ្មៅ តារាចម្រៀង ទេព បូព្រឹក្ស បានចូលរួមផ្តល់បទសម្ភាសន៍ទាក់ទងនឹងរឿងរ៉ាវជាច្រើនទាំងជីវិតផ្ទាល់ខ្លួននិងការងារសិល្បៈ។ ទេព បូព្រឹក្ស ក៏បាននិយាយទាំងអួលដើមកនៅពេលរម្លឹកពីភាពលំបាករបស់ខ្លួនក្នុងវិស័យសិល្បៈទម្រាំទទួលបានភាពជោគជ័យបច្ចុប្បន្ននេះនាងស្ទើរតែបញ្ចប់អាជីពសិល្បៈរបស់ខ្លួនទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrjjDmlXzFrXMaxpc0ptIsEf0bvZYz5COiNndFI-HKTCflJOzRwOk1SAPS8E5bvyqSKS9t-Ay0i_p_rakP55P9BYPIjzGCxLA0m_acP8AK2sITPiaHik7kEFZZW3kUY4NTA2N_VR-n-A5ve7kmkmDraj8pcVu5Xegyvwfmo5jGHwuKBHHVh-cVPQwHYdYS/s2048/449969053_1024799362343193_8082054462282264591_n.jpg

ទេព បូព្រឹក្ស បាននិយាយថា ដំបូងឡើយនាងស្ថិតនៅក្រុមចម្រៀង TV Band បន្ទាប់មកក៏មានឱកាសក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មធំមួយហើយនាងពិតជាសប្បាយចិត្តខ្លាំង ប៉ុន្តែក្នុងកំឡុងពេលនឹងហើយនាងពិតជាពិបាកខ្លាំងបំផុត។ តារាចម្រៀងរូបនេះបានបន្ថែមដែរថា អាចពេលនោះនាងនៅក្មេងខ្ចីខ្លាំងមិនទាន់យល់ពីវិស័យនេះច្បាស់ មានមតិរិះគន់ច្រើននាងក៏ភ្ញាក់ផ្អើលដូចគ្នាព្រោះតែមិនដែលជួប ទាំងរឿងខ្លះនាងមិនបានធ្វើផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmHxEYd8BNVsqDuzPd8EDN2EBQIHt8yv5pCz8Y8cWL8y2hV6c90VOuF2OBq529tTrsdyaD8Q4xXdTuhvpqGx4BKTjVdUyG__tMq6f1aqsqYMIYmaScYzQEWYUoN5tl9zRwnuOQAolkmysqVQtExevpiVOUasXZbw3kyzs7SH0xq_KXq_dtiihgh9-v_8-M/s2048/453262508_1038586297631166_5664653707414029934_n.jpg

ម្ចាស់បទ «ទេវរាជ» បានបង្ហើបទៀតថា ពេលនោះនាងពិតជាយំខ្លាំងមែនទែនពិតជាចង់ឈប់ពីវិស័យសិល្បៈព្រោះតស៊ូមិនបានទេនាងមិនដែលជួបប្រទះបែបនេះរឿងខ្លះមិនមែនជាការពិត បែរជាគេយកទៅនិយាយបែបនេះបែបនោះរហូតលេចជាចម្ងល់ថា ហេតុអ្វីបានជាគេស្អប់នាង។ ដោយសារតែនៅជាប់កុងត្រា ទេព បូព្រឹក្ស បានសម្រេចចិត្តប្រាប់អ្នកផ្ទះអំពីទុក្ខលំបាករបស់ខ្លួនហើយមានតែមនុស្សម្នាក់គត់ដែលលើកទឹកចិត្តនាងនោះគឺ ម៉ាក់យាយរបស់នាងផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfXRpcZMCLpa7tAU46cDX8f1sroudmom9nPgMHrY3QZUr3vzCtS2xmxwhF53P_F1FOKqFyYMg9-MNItwc98Kilr2GK1mp2Z598NxMOSZWTwhBNCSvYAF30qriSjQj6Eqfs8ISrP4ZM3DQv2B5iBS1A77CHlAB4Dw8FyUp8AminQ_eX7UwQOg3yw0yYP1wy/s2048/453377742_1039244997565296_655327738666621657_n.jpg

និយាយដោយទឹកភ្នែក ទេព បូព្រឹក្ស បានទម្លាយថាជីដូនរបស់ខ្លួនបានលើកទឹកចិត្តដោយឱ្យនាងកាន់នូវសច្ចៈធម៌ ភាពល្អនៅក្នុងខ្លួននឹងឈ្នះគ្រប់សព្វបែបយ៉ាងគង់តែថ្ងៃណាមួយគេមើលឃើញនាងនឹងជោគជ័យ។ ក្នុងនោះដែរ ទេព បូព្រឹក្ស បានរំលេចដែរថា ពេលចូលឆ្នាំអ្នកផ្សេងធ្វើបទសប្បាយមិនអីប៉ុន្តែនៅពេលនាង និង ជី ដេវីត ធ្វើបទសប្បាយៗគេនិយាយថាបែកស្លុយរហូត។ ជាពិសេសនៅពេលធ្វើបទបែបសហសម័យ ទេព បូព្រឹក្ស បានទម្លាយថាពេលនោះមានខម្មិនជេរនាងទាំងអស់ថានាងបំផ្លាញវប្បធម៌។

ទោះយ៉ាងណា ឆ្លងកាត់ទុក្ខលំបាកជាផ្ទាំងស៊ិបត្រូវគេរិះគន់ទក់សាច់រាប់មិនអស់ពេលនេះ ទាំងជី ដេវីត និង ទេព បូព្រឹក្ស សាងភាពជោគជ័យលើអាជីពសិល្បៈមានហ្វេនៗពេញប្រទេស៕