Home ព័ត៌មានអន្តរជាតិ តុលាការកាត់ទោ.ស អ្នកថែទាំសត្វឱ្យជាប់ពន្ធា.គារ១០ឆ្នាំ ដោយសាររឿងនេះ

តុលាការកាត់ទោ.ស អ្នកថែទាំសត្វឱ្យជាប់ពន្ធា.គារ១០ឆ្នាំ ដោយសាររឿងនេះ

71
0

ប្រទេសអូស្ត្រាលី ៖ តុលាការអូស្ត្រាលីបានកាត់ទោ.ស បុរសអង់គ្លេសម្នាក់ដែលធ្វើការជាអ្នកជំនាញផ្នែកសត្វក្រពើ ឱ្យជាប់ពន្ធនា.គារ រយៈពេលជាង១០ឆ្នាំ ដោយសារបុរសរូបនេះដេកជាមួយឆ្កែរហូតដល់ជាង៤០ក្បាល និងថតវីដេអូ បន្ទាប់មក ក៏ចាប់ឆ្កែទាំងអស់យកទៅសម្លា.ប់ ។ ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើលពេញពិភពលោក និងក្លាយជាព័ត៌មានអាស្រូវសម្រាប់អ្នកជំនាញផ្នែកសត្វ ប៉ុន្តែបែរជាធ្វើបា.ប សត្វ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJRSRFGoM2TVaz756V3EVvm83Y4LFqzjeRhmwZj7IfYAaLyYAo06kIC1FQzVFJ4gtohmdQeYCbs5PbLhyug6aQmOKjX0Ie525S_X83XPoXqES3FUiQXjBBCRqwMD6B652FLNzSchx21JypAVUMe23N2-7ANVMm3f9KLlKn8j13kHY9zO140srq84NmfzTu/s690/image_2024-08-09_15-39-01.png
សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ថា លោក Adam Britton អាយុ៥៣ឆ្នាំ មកពីប្រទេសអង់គ្លេស និងជាអ្នកជំនាញផ្នែកសត្វក្រពើដ៏ល្បីឈ្មោះ បានសារភាពនៅចំពោះមុខតុលាការថា លោកបានដេកជាមួយសត្វជាច្រើនក្បាល, ធ្វើទារុណកម្មសត្វ និងផ្សព្វផ្សាយរូបភាពអាសអាភៀសផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT5CmslQqwS0ljW3EFdoudBqi0muRWySVJkVw7_h9ieMZEV-4hi6K22qBJSeFJdcXA_Yka0wB5hyApgVTXayi4V3Dax4KPEC1QEqD836iulycPJwXHAfOfdR4pv_0bmyAYFJsKhA-Jh0lDqz0yROyUg7uot2fQcDdwdob1s8wZcQC3vwKFNv0kP8ylX33O/s1280/photo_2024-08-09_15-12-34.jpg

លោក Michael Grant ជាប្រធានតុលាការអូស្ត្រាលីបាននិយាយថា ៖ «វាពិតជាអំពើអាក្រក់យ៉ាងខ្លាំង និងគួរឱ្យស្អប់ខ្ពើមបំផុត» ។ បើតាមរបាយការណ៍របស់ ABC News Australia បញ្ជាក់ថា លោក Adam Britton បានទិញឆ្កែចំនួន៤២ក្បាលតាមអនឡាញ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ហើយលោកបានសន្យាជាមួយម្ចាស់ឆ្កែថា នឹងចិញ្ចឹមពួកវាឱ្យល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1eJ-CGYU6pJMzdzyGBaGJ9mQc-H0PRoWvrsJdj51DpO0ZOcxsfQtHvyMGh6Gac12lmiKBGV5H_c4MbimBvpwl6yZF6rEEKUUU0fFbGFWjDz5TS29UFqtQ3SS_QFnqovExDB-hPXJyylQn0VOsjLdL-MbwijiTt2YG-FMGwfrQ1mFlUZs2II_XKP4GL_qh/s1280/photo_2024-08-09_15-12-33.jpg

ប៉ុន្តែលោក Adam Britton បែរជាថតវីដេអូក្នុងអំឡុងពេលលោកធ្វើទារុណកម្មសត្វជាច្រើនក្បាល ដែលភាគច្រើនលោកដេកឆ្កែ និងចាប់ឆ្កែយកទៅសម្លាប់ក្នុងទូរកុងតឺន័រនៅផ្ទះរបស់ខ្លួនក្នុងទីក្រុង Darwin ។ បន្ទាប់មក លោកក៏ចែកចាយវីដេអូទាំងនេះក្នុងអ៊ីនធើរណេត ដោយការប្រើប្រាស់ឈ្មោះក្លែងក្លាយដើម្បីកុំឱ្យគេស្គាល់ពីអត្តសញ្ញាណពិតរបស់លោក ។ លោកបានធ្វើបាបសត្វបែបនេះអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់មានការសង្ស័យ និងត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០២២ ។

លោក Adam Britton បានសារភាពប្រាប់តុលាការអូស្ត្រាលីថា លោកបានដេកជាមួយឆ្កែរហូតដល់៤២ក្បាល នៅមជ្ឈមណ្ឌលសុខុមាលភាពសត្វក្នុងប្រទេសអូស្ត្រាលី ក្នុងនោះឆ្កែ២ក្បាល គឺលោកបានចិញ្ចឹមដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifmFqA9h3hfqz6MVJ2FfmtJU9aJnJ2PEW9O12SSEPVq-ehvCWwnKWnWvBoEtW7oSW1XY2zLJQ2gp0g9-gQOxwhBo5V8N5kLljPYcXXT1UsSIcMmN54lgqUq3QEPTNxmjzC9z9Hyf2q3L1qL5Sepc_jujTC8lCoGxQbgLzbC_LgpmRf7_mfYPrER639x8gn/s1200/image_2024-08-09_15-38-52.png

ជនល្មើសបានកើតនៅប្រទេសអង់គ្លេស ប៉ុន្តែមកធ្វើការជាអ្នកជំនាញផ្នែកសត្វក្រពើដ៏ល្បីនៅប្រទេសអូស្ត្រាលី ។ លើសពីនេះ ជនល្មើសធ្លាប់បានចូលរួមធ្វើការជាមួយសារព័ត៌មាន BBC និង National Geographic ជាច្រើនលើកទៀតផង ។ តុលាការបញ្ជាក់ថា ជនល្មើសមានសិទ្ធិទទួលបានការព្យួរទោសនៅខែមេសា ឆ្នាំ២០២៨ ប៉ុន្តែគ្មានសិទ្ធិចិញ្ចឹមសត្វដែលចិញ្ចឹមកូនដោយទឹកដោះ រហូតអស់មួយជីវិត ៕