Home ព័ត៌មានអន្តរជាតិ សង្ខារមិនទៀង! ព្រះសង្ឃ Shaolin រូបសង្ហារធ្លាប់និមន្តមកកម្ពុជា បានសុគ.តព្រោះតែឧប.ទ្ទវហេតុដែលមិននឹកស្មានដល់

សង្ខារមិនទៀង! ព្រះសង្ឃ Shaolin រូបសង្ហារធ្លាប់និមន្តមកកម្ពុជា បានសុគ.តព្រោះតែឧប.ទ្ទវហេតុដែលមិននឹកស្មានដល់

249
0

ព្រះសង្ឃ Shaolin រូបសង្ហារមួយរូប ដែលធ្លាប់និមន្តមកទស្សនាប្រាសាទអង្គរវត្តខ្មែរកាលពីប៉ុន្មានខែមុននេះ បានសុគ.តហើយក្នុងព្រះជន្ម ២១ វស្សា ស្របពេលដែលមហាជនទូទាំងពិភពលោកបានសម្តែងនូវការសោ.កស្តា.យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBEFQf9IiBlvxkIvAHYNB_dN_mQtnRYm3SSOy3BqzULLHjEDhC3_FyvaziGONHkpFcDYd008pH0tAp1uy7HFl56OpzM0McCu28363_cEqGizUnJiFV9AQxGbxZu2WQc2vQEbl4SizNdbqw6Pw_MpL3xEPRyCvoMts6Oo6EIFOKX0HZCgN5HoCzO7wOMzki/s2007/451321650_1045378603828039_2964096575364061115_n.jpg

Qiufeng ដែលមានព្រះនាមពិតថា Yanheng ក្នុងព្រះជន្ម ២១ វស្សា ជាព្រះសង្ឃ Shaolin ជំនាន់ទី ៣៤ នៃប្រាសាទShaolin ប្រទេសចិន ខណៈព្រះសង្ឃអង្គនេះទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងព្រោះតែមានចំណេះជំនាញក្បាច់គុនពិសេស បូករួមជាមួយនឹងភាពស្រស់សង្ហារផងនោះ ក៏បានបានអង្រួនបេះដូងមហាជនស្ទើរតែគ្រប់ៗរូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjPCMOhyphenhyphenmH-cgfyR0MfVKA5qrw1G_ud-2OpYQOUXsJCD_miuRIVA3syAwEgH53bGQpWEfZG9IgpHPPxL6pzX-CnXpWjgjzIeDeZpgbDkdHZh5LbdWTbOAkt7V5eeyRow-1rRC03LbxaVn2qVCG3kXF2sD2ASi5coh2QmOPEP7CuTZ4aCAQVZprC05Eyotk/s2048/454490575_462371370104070_5447598845505415942_n.jpg

យ៉ាងណាមិញ ថ្មីៗនេះ យោងតាមប្រភពសារព័ត៌មានប្រទេសចិនជាច្រើនបានចុះថាផ្សាយថា ព្រះសង្ឃ Shaolin អង្គនេះបានចូលទិវង្គត់ហើយ ព្រោះតែឧទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ កាលពីថ្ងៃទី ៧ ខែសីហា ឡានរបស់ Qiufeng បានបុកគ្នាជាមួយនឹងរថយន្តដឹកទំនិញធុនធំមួយគ្រឿងនៅលើផ្លូវ Zhuyong Expressway ក្នុងទិសដៅទៅកាន់ទីក្រុង Wenzhou ខេត្ត Zhejiang ប្រទេសចិន ។

ក្រុមគ្រូពេទ្យជំនាញក្នុងកិច្ចខិតខំប្រឹងប្រែងជួយយ៉ាងអស់ពីសមត្ថភាព តែជាអកុសល ព្រះតេជគុណក៏បានសុគតនៅវេលាម៉ោង ០០:៥៣ នាទីព្រឹក ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៤នេះ ស្របពេលដែលអ្នកលេងបណ្តាញសង្គមបានចូលរួមរំលែកទុកគ្រប់ៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4y5_jw8cnlVQM_xsNDR_xf5w1LE3bmdslXGbjHw6hUgo97ujCMm_0N0_YKoVPS-B7gMsdC_O2D8cwak_hH_qgOP9FygQxavqPq6H7c674e8wDJZurSsFxKXYDgk9OwJS99MbDpCrMLt9VZMvgEaibTa-Z5K8FpC1D26-tp1Wt3A3z1lvqIMfTI9kXdZrs/s2048/454744552_462371463437394_9101588257700935108_n.jpg

គួរបញ្ជាក់ថា ព្រះសង្ឃ Shaolin មួយអង្គនេះ កាលពីឆ្នាំ ២០២៤ កន្លងទៅ ក៏បានចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តរឿងភាគទូរទស្សន៍ដ៏ល្បីមួយ គឺរឿង Going to the Mountain and Seas ហើយបានដើរតួជា Qiufeng។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFWjPatwzMb4lo8gCS9KPfJPMFMbl4vTyYsYeauFKLJuo6BzM-yPliTTSphz4z8KPV4r2FeLD4o_FyK3uFunizeO8901MXop1kixJ9TB6Rg_t8jiVWGmLYa56do48Wd14nwdQyCiWd6_M3rBlmo-CnmXcI82j-RJdta1T96KZodqRpoqWRZDDmaaj11ea3/s2048/454324391_1045383470494219_582408007887841831_n.jpg

រីឯកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ព្រឹត្តិការណ៍ជំនួបរវាងក្បាច់គុន Shaolin និងក្បាច់គុណល្បុកតោ បានប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រែងនៅឯបរិវេនអង្គរខ្មែរ ដែលក្នុងនោះក៏រួមមានវត្តមានរបស់ Qiufeng ផងដែរ៕