ចំពោះបុរសដែលកំពុងព្យាយាមសម្រកទម្ងន់ អាហារមួយចំនួនខាងក្រោមនេះ អាចជួយបង្កើនសារធាតុចិញ្ចឹម និងថាមពល កាត់បន្ថយទម្ងន់ខាងក្នុង ផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការសម្រកទម្ងន់ ស្រកបានឆាប់រហ័ស ហើយមានអត្ថប្រយោជន៍ចំពោះសុខភាព និងរាងកាយទៀតផង។ ដូច្នេះនៅក្នុងអត្ថបទនេះយើងនឹងណែនាំអាហារសម្រកទម្ងន់បែបសុខភាព ៥ មុខសម្រាប់បុរស៖

១.បន្លែចម្រុះ៖ បន្លែចម្រុះ នឹងជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងល្អ មានប្រយោជន៍ដល់រាងកាយ សក្តិសមសម្រាប់អ្នកដែលចង់គ្រប់គ្រងរបបអាហារ ដោយអ្នកគ្រាន់តែបន្ថែមបន្លែគ្រប់មុខចូលក្នុងចាន រួចកូរជាមួយទឹកស្អាតបន្តិច ឬប្រើប្រេងធម្មជាតិ និងបន្ថែមគ្រឿងទេសតិចតួចដើម្បីបង្កើនរសជាតិជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxeEoH4U1EqMcyey-mubw6Bx84UzI5-cOZG92d9AOb9kk5VN2qb3WFjZb2VvBKsidkWv0ZfFhBcn-KoPO0wfxOa_GjziqoRPIc1y08x2rl1RJH0NZ55qu-N81AUpszoiD9yvKUdUZrUTz7RQXuFAFOYJtQR5eZ-7LDE5PRm3eJfdpKpvaSZF_uISk80N5A/s1200/image_2024-08-09_15-18-22.png

២.ផ្សិតចំបើង ជាមួយនឹងបង្គា ឬសាច់ជ្រូក៖ ម៉ឺនុយនេះនឹងផ្តល់ឱ្យអ្នកនូវប្រូតេអ៊ីន រួមទាំងសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលមានលក្ខណៈពេញលេញ ដោយអ្នកគ្រាន់តែបន្ថែមផ្សិត បន្លែ បង្គា ឬសាច់ជ្រូក ចូលទៅក្នុងចាន រួចប្រើគ្រឿងទេសដែលមិនបង្កជាតិពុលដល់រាងកាយជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO-yrureG27z0j-UjmNnQBBxXsvZiKFpKaI3iNqKuGqHgbUO8WjtLUm8wWc2k24nmMCjVpjyCT0yD8Y_ok6hTeSE8refEXIljH9D5YI9BuKiHdfPaPfRywL2OEG4l5smI4H99BL9eST-J2LZEeZicziko90GtiNOfRsDZWNaTT1kp1fnVW4R9preMZK1bw/s1920/image_2024-08-09_15-26-11.png

៣.ស៊ុបសារ៉ាយសមុទ្រ៖ សូមណែនាំស៊ុបសារ៉ាយសមុទ្រ ជាមួយនឹងការបន្ថែមបន្លែជាច្រើនមុខ រួមទាំងស៊ុត សាច់ជ្រូក ដើម្បីទទួលបានសារធាតុចិញ្ចឹមពេញលេញ។ វាក៏ជាអាហារដ៏ឆ្ងាញ់ និងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikttwaKkYj2-UUmIyf7WSi9UufhrRVSqMjot2SdYi9Io8Ux2duEOQXHI2SszgAVy-LdYOvs9emyZVWIEljVWo4pSIzZbz7ATBHNQJIpPI4vdSeMwM_KBasWRjw4O8ia39dsAc3-ewTmx2nYzXMpNGksUseQMqycsKg-uiD9R21pfeYKBaEC9fkEl75cbeo/s1200/image_2024-08-09_15-26-37.png

៤.ត្រីធូណា បន្លែស្រស់៖ ម៉ឺនុយនេះប្រាកដជាពេញចិត្តសម្រាប់មនុស្សជាច្រើន ដោយអ្នកគ្រាន់តែបន្ថែម ត្រីធូណា បន្លែស្រស់ អង្ករសំរូប ឬអង្ករដំណើប រួចលាយបញ្ចូលគ្នាដើម្បីបង្កើតឱជារសឈ្ងុយឆ្ងាញ់ ដែលវាគឺជាអាហារគ្រប់គ្រងទម្ងន់ដ៏ល្អបំផុតសម្រាប់បុរស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPE_0ZgHtd1D0q6NumbeYeSMClrgh6RJJxwY_MTUGW-PFPbU-AVnHdkPOTg7aURQkUlBvhdMRqQniHazFdtghLajkTR7imrVFomeuMjPuYYsUMihHJ4mI4dy8PPzn0yD3I7v9gzqHnABFs9T97uy9P6ufxTLogT5zkRnqBq6zi22xOL0JrBWOG2xedO9hn/s1200/image_2024-08-09_15-26-58.png

៥.Suki Roll៖ មុខម្ហូបដ៏អស្ចារ្យសម្រាប់អ្នកសម្រកទម្ងន់ដែលកំពុងមានប្រជាប្រិយភាពខ្លាំងគឺ Suki Roll ដែលជាស្ពៃចិនឆ្អិន ភ្ជាប់មកជាមួយសាច់ដែលអ្នកចូលចិត្ត និងបន្លែជាច្រើនប្រភេទ រួចមូលចូលគ្នា ហើយស្ងោរ ឬចំហុយឱ្យឆ្អិន បន្ទាប់មកជ្រលក់ទឹកត្រីស៊ូគីយ៉ាគីជាការស្រច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSHOj1sQhqbQLRsrEdMRhsCwPP9f8-UmkQfJ7gzDiqFuNcViPiV0CYw-d3l48o5HWvMh6ue8eseSF5axqmKUVFGDpLaTbWfTh2MwE8kZ2mXLyUecKxyOCOnsZwVeyt-Vh4jVrXqofXPX78qJXTBEt32oZdw-oVs5TVoCNo3u_ZcnezWX4T4qf7ZicY3xST/s1280/image_2024-08-09_15-27-14.png