ជាទូទៅនាថ្ងៃចុងសប្តាហ៍ យើងគ្រប់គ្នាតែងតែមានគម្រោងដើរលេង ដើម្បីកាត់បន្ថយស្ត្រេស រំសាយទុក្ខកង្វល់ពីការបំពេញការងារ និងការសិក្សាជាដើម។ ប៉ុន្តែមិនដឹងថាត្រូវទៅកន្លែងណានោះទេ ព្រោះមានអ្នកខ្លះមិនចង់ដើរលេងឆ្ងាយ ពោលគឺចង់ដើរលេងនៅជិតៗក្រុង។ ដូច្នេះក្នុងអត្ថបទនេះ KBN News នឹងនាំលោកអ្នកមកស្គាល់កន្លែងទេសចរល្បីៗនៅជិតក្រុង ធានាថាសប្បាយទៅហើយចង់ទៅម្តងទៀត។

១.Dinosaurs Alive៖ គឺជារមណីយដ្ឋានធម្មជាតិកែច្នៃ ដែលទើបនឹងបើកថ្មីៗនេះឯង ដោយកន្លែងកម្សាន្ដនេះមានការរៀបចំប្លែកភ្នែក ពណ៌ចម្រុះ មានភ្នំ មានទឹក មានឧបករណ៍ជិះលេង ជាពិសេសសត្វដាយណូស័រជាច្រើនប្រភេទ មានទាំងតូចធំ មានទាំងសម្លេង មានទាំងចលនាថែមទៀតផង ព្រមទាំងមានកន្លែងពិកនិច និងកន្លែងញ៉ាំអីជាច្រើនផងដែរ។ ហេតុនេះសម្រាប់ភ្ញៀវទេសចរដែលមានគម្រោងដើរលេងជិតៗក្រុង អាចមកទស្សនាកន្លែងនេះបានធានាថាប្លែកអារម្មណ៍តែម្ដង ដែលវាមានទីតាំងនៅជ្រោយចង្វារ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWIyYWIreyDvxfjW5Hy6r3RW4VtVYWuAzjTjsz2VmkWX4uASyh8U20JrrHTdDcH3yXCYjjqgITgx3E9YWxpWBJ1u-ZYfRtS3NpHFiIx7npK-8u_kzZ6Q1YUV_aB_qJ3pTitamYQtJaImIehbs49vPA3HtlqvnMXFHFxa27uW0X6rHBv8wM3IjdahE40sHt/s1440/image_2024-08-09_14-10-49.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAgIwYkjC_Sur8eG_u-kGPDx7177-GzLFw01l4vwogUOL5XqsO2J6lxmCJcAie5LzjH8cfZW6lhtd9huMsu3YnIUMmVXye-Vx4r6WWCdhrUN6ka_by0NIvW_qBNJKcyhHUgHjD_MbfGVDt63oXUJ1ko3Jx0wdRk9PyB6X3pI2Uu6G-Mi-pNpEsEcn-PHuq/s1079/image_2024-08-09_14-11-55.png

២.ភូមិរំដួល៖ គឺជារមណីយដ្ឋានធម្មជាតិ ដែលមានទីតាំងស្ថិតនៅ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ភូមិរំដួល មានកន្លែងអង្គុយលេងនៅជាប់មាត់ទឹកមានម្លប់ត្រជាក់ បរិយាកាសស្ងប់ស្ងាត់ គ្មានសំឡេងរំខាន ខ្យល់អាកាសបរិសុទ្ធ អាចបំបាត់អារម្មណ៍ស្ត្រេសបានយ៉ាងល្អបំផុត។ មិនខុសពីរមណីយដ្ឋានធម្មជាតិផ្សេងទៀតទេ ភូមិរំដួលមានកន្លែងថតរូបជាច្រើនដូចជា ទឹកធ្លាក់សិប្បនិមិត្ត ទេសភាពកសិដ្ឋានបន្លែ ផ្ទះខ្មែរបុរាណ កញ្ចុះលើទឹក និងកន្លែងពិកនិចជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy-RHIpHD0bgVllSDI8xUkK2aa6wbhB3FhM7zSpnMkx89_dAU-7CwpacfASLUqYdnuhtFRTlWc4R_64HX-0tKnlovXYK7x_XT81W79j9ScjAfLXB_XShUrQj7cnG_Y34Sfdq-XpDa2gWXZgmRAKk5cHbP5P-2SkF-wORT2iLw7LxzkN-R4grYggdgH3dd-/s1280/image_2024-08-09_14-16-36.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA8TvwovGB2TBWff0fb1Xv6otu6TtsI6qtIB8U7o6xPDJ1l9Yru8LWK3IH9QAiRvOgpSVfKhBypIedRNjH1ZXYFBvpP-lQP35KetLAuyXq4FXDv611VEWa2gGHZa6K6ljlqDZO5ATZwgIQ3oqdi51ViFtx9-GYGvLaj67_u8x-umrE-TXSUTdJnnpu1P-N/s2048/image_2024-08-09_14-16-49.png

៣.ចម្ការធ្នង់៖ ប្រសិនបើអ្នកមានបំណងចង់ទៅសម្រាកលំហែ និងថតរូបលេងលក្ខណៈក្រុមគ្រួសារ មិត្តភ័ក្ដិ មនុស្សជិតដិត ឬមនុស្សជាទីស្រឡាញ់នៅក្នុងថ្ងៃចុងសប្ដាហ៍ «ចម្ការធ្នង់» គឺជារមណីយដ្ឋានជាយក្រុងមួយដែលមានទេសភាពស្អាត ធម្មជាតិបៃតងខ្ចី ខ្យល់អាកាសបរិសុទ្ធ និងបរិយាកាសល្អបំផុតដែលអាចបំពេញក្ដីសុខដល់អ្នកនិងមនុស្សជាទីស្រឡាញ់បាន។ លើសពីនេះទៀតចម្ការធ្នង់ក៏មានប្លង់ថតរូបស្អាតៗជាច្រើន ព្រមទាំងមានទីធ្លាធំទូលាយ ដែលវាមានទីតាំងនៅជិត 7NG ខេត្តកណ្ដាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ2vQuCVSHWXxmTC_14jGahox_LQoRLUCoeEVveePnlium3tNoi4nI__jW_rktViU0T42ItdY83x9PKkxZaBPsfaweQw0KCkA8AiqdcyvR7HEJMjvRtH3kfGkLyPJna3gRdHiyBFOr45m7pKkyw6mwV2BMdhaebHOiqlx68ygkKNvvxVdMePMjqNJP7Qql/s2048/image_2024-08-09_14-19-50.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjabbRaL5d3ny7rO0BhWjpRhlDulX9jiXsiY9rJFh7PhuTOUGrtQiAqVkzcEYLmeUu8EphFgn7s9hcnkW3XAMYYdEXE4qmonxbcA8VZrL8xoVpqCj-bm5RqCjk-dUFkVtPM20GEYbXpXlS8w8RG7al1ufCQ3URH6Tk0_RJZmTgp3wAta-Y-eP0W1JY7O9D6/s2048/image_2024-08-09_14-23-23.png

៤.ជំនោរកោះនរា៖ រមណីយដ្ឋានជំនោរកោះនរា គឺជាកន្លែងលំហែកាយមួយដែលមានចម្ងាយប្រមាណ ១ គីឡូម៉ែត្រប៉ុណ្ណោះពីស្ពានច្បារអំពៅ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កន្លែងសម្រាកលំហែកាយ និងមានអាហារឆ្ងាញ់ៗនេះ ត្រូវបានរៀបចំឡើងអមជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល មានបឹងធម្មជាតិអាចស្ទូចត្រីបាន ព្រមទាំងមានជាកន្លែងអង្គុយលេងបែបលក្ខណៈផ្ទាល់ខ្លួន គយគន់សម្រស់ធម្មជាតិផងដែរ។nullhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV_J5UHEIv_AHrxMQbLHdVKoYc2nG9HATemZUC7AEZB1J2lyhtAmjnjiExBiGI8SPj8FmgomfAGI1b7Olsteax4UNovn2ct8EBPdPalzlJ755JX6yMuThOIkuW1ZDrMByI-8H1kyPstKkqxW-xYQI6mSEA8O3Pmm6HyjUbih0njRJQKCgx3IBy9hRsm1lv/s1280/photo_2024-08-09_10-07-58.jpg

៥.រមណីយដ្ឋានភ្នំឧដុង្គ៖ ភ្នំឧដុង្គ ក៏ជារមណីយដ្ឋាននៅជិតក្រុងយើងផងដែរ ដោយមានចម្ងាយត្រឹមតែ ៤៦ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជារមណីយដ្ឋានបែបប្រវត្តិសាស្ត្រមួយមានចេតីយបុរាណជាច្រើនដែលសល់ពីសម័យមុនមក សម្រាប់ឱ្យប្រជាជនបានទស្សនា បានស្គាល់ និងគោរពបូជា។ មិនតែប៉ុណ្ណោះភ្នំឧដុង្គ ក៏មានជាកន្លែងអង្គុយលេង មានលក់ម្ហូបអាហារជាច្រើនសន្ធឹក និងនំប្លែកៗជាច្រើនតំណាងឱ្យតំបន់នោះ។ ភ្នំឧដុង្គ ស្ថិតនៅខេត្តកណ្តាល លោកអ្នកអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឬ ផ្លូវ៥១ សម្រាប់ទៅកម្សាន្តនៅទីនោះ ស្រូបខ្យល់អាកាសធម្មជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjjnSiidCftfzo0GtenfKUaDLVIM9jzGblOd4jjPdX4-8WmHnfueehrPlUIC4f1sOul-eT6qAaXSktTpDJ7VH1UQebNi-53y72aoqeaf6SZQhr7Fdqd9sWKgDWjuqFIt-Y_Qn7vBNe-6PO9cMXDkXeBhbFp3lWAeeTAPzsCGn72ZN0oynXE96uR-Ao5Q68/s2048/image_2024-08-09_14-26-49.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIxuHAc5Y6LaO2Er4Jvi04daRzDuFS8BmErkjvm-OolPRTszZZw7jFKui04gB0qV1D-pOyT2qs2Qdp14I7h2KD6YtD8d8zg21t8OgGdGDQ_byShJYbkL1tIRcXl0HjSCjhuWk5772l_keUdkmYZs5RVSrFdAJXbOZQK7JWbfL8AOO5QRUnQNmZ0CnnmsvD/s1024/image_2024-08-09_14-27-09.png