ប្រទេសថៃ ៖ តើសេដ្ឋកិច្ចប្រទេសថៃនឹងក្លាយទៅជាយ៉ាងណា នៅពេល Temu គឺជា App លក់ទំនិញអនឡាញចិនវាយលុ.ក ទីផ្សារថៃ? នេះជាសំណួរដែលពលរដ្ឋថៃសួរ ក្រោយពេល App របស់ចិនលក់ទំនិញអនឡាញមានតម្លៃថោកៗពេញចិត្តអតិថិជន ។ ប៉ុន្តែវាប៉ះពាល់ដល់ហាងលក់រាយ និងអាជីវករតូចតាច ហើយធ្វើឱ្យប្រាក់បាតហូរទៅប្រទេសចិន ។
កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា Temu គឺជា App លក់ទំនិញរបស់ចិនបានវាយលុកទីផ្សារថៃ ព្រមទាំងលក់ទំនិញតម្លៃថោកៗប៉ះពាល់ដល់ហាងលក់រាយរបស់ថៃទាំងអស់ ។ វាធ្វើឱ្យអតិថិជនថៃរីករាយនឹងការទិញទំនិញចិនតាមរយៈ App ប៉ុន្តែអាជីវករលក់ទំនិញតាមផ្សារបែរជាបារម្ភទៅវិញ និងសួរថា តើអនាគតសេដ្ឋកិច្ចថៃនឹងក្លាយទៅជាយ៉ាងណា?
Temu បានលក់ទំនិញចិនតាមអនឡាញគ្រប់មុខ ហើយអ្វីដែលធ្វើឱ្យគ្រប់គ្នាបារម្ភនោះ គឺ App នេះនឹងប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង ដោយសារចិនលក់ទំនិញថោកជាងថៃ ធ្វើឱ្យទំនិញថៃលក់លែងដាច់ ។ ទំនិញចិនមានតម្លៃថោក ដោយសារបានបញ្ជូនពីរោងចក្រចិនមកកាន់អតិថិជនដោយផ្ទាល់ និងពុំឆ្លងកាត់ឈ្មួញកណ្តាល ហើយចំណាយពេលដឹកជញ្ជូនទំនិញត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ។ បើទំនិញខុសការកុម្មង់ អតិថិជនអាចបញ្ជូនទំនិញនេះទៅចិនវិញក្នុងរយៈពេល៩០ថ្ងៃ ឬអាចទទួលប្រាក់វិញមួយចំនួន និងពុំចាំបាច់ប្រគល់ទំនិញ ។.jpg)
ហេតុនេះ អតិថិជនអាចទិញទំនិញចិនមានតម្លៃថោកជាច្រើនតាមរយៈ App នេះ ។ ប៉ុន្តែនាថ្ងៃអនាគត វានឹងប៉ះពាល់សេដ្ឋកិច្ចថៃមិនខាន តើហាងលក់រាយ និងអាជីវករតូចតាចអាចលក់ទំនិញបានទៀតដែរឬទេ? ក្រុមហ៊ុនចិនមានដើមទុនច្រើនសាងសង់រោងចក្រ ទើបធ្វើឱ្យពួកគេអាចលក់ទំនិញមានតម្លៃថោកខ្លាំង ។ រីឯទំនិញថៃមិនអាចលក់ថោកបានទេ បើអាជីវករថៃនាំចូលទំនិញបរទេសមកលក់ គឺត្រូវបង់ពន្ធ និងស្នើសុំឯកសារផ្សេងៗ ខណៈ App របស់ចិនឈ្មោះ Temu ពុំបានបង់ពន្ធ ។
បើហាងលក់ទំនិញ ឬអាជីវករថៃតូចតាចពុំអាចប្រកួតប្រជែងជាមួយទំនិញចិន ហើយចាប់ផ្តើមបិទទ្វារហាង វានឹងធ្វើឱ្យពលរដ្ឋថៃជាច្រើនគ្មានការងារធ្វើ ហើយអាជីវកម្មទាំងអស់នឹងបិទទ្វារជាបន្តបន្ទាប់ ។ Temu នឹងប៉ះពាល់ដល់ពលរដ្ឋថៃគ្រប់រូប ហើយពលរដ្ឋថៃគួរតែឈប់ដោនឡូត App នេះមកប្រើប្រាស់ដើម្បីទប់ស្កាត់បញ្ហានេះ ។.jpg)
ក្រុមហ៊ុនចិនបានចំណាយពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះអាចដណ្តើមទីផ្សារអនឡាញនៅអាមេរិក រហូតដល់១៧% ហើយក្រុមហ៊ុនអាមេរិកឈ្មោះ Amazon ក៏បារម្ភពីទំនិញចិនវាយលុកទីផ្សារផងដែរ ។ មនុស្សភាគច្រើនសួរថា កន្លងមក App របស់ Shopee, Lazada និង TikTok បានធ្វើឱ្យប៉ះពាល់ដល់ការលក់ទំនិញនៅតាមផ្សារហេតុអ្វីពុំបារម្ភដូច Temu?
ចម្លើយគឺ App ទាំងនេះបានលក់ទំនិញថៃច្រើន និងមានទំនិញចិនតិចតួចប៉ុណ្ណោះ ប៉ុន្តែ App របស់ចិនឈ្មោះ Temu លក់តែទំនិញចិន និងគ្មានការបើកក្រុមហ៊ុននៅប្រទេសថៃ ។ ហេតុនេះ លុយដែល Temu ទទួលបានពីលក់ទំនិញឱ្យអតិថិជនថៃ នឹងហូរទៅប្រទេសចិន ១០០% និងគ្មានការបែងចែកឱ្យភ្នាក់ងារណាឡើយ ។ លើសពីនេះ ទំនិញចិនលក់តាម Temu ពុំបានបង់ពន្ធឱ្យរដ្ឋាភិបាលថៃទេ ហើយពលរដ្ឋនឹងរង់ចាំមើលថា តើរដ្ឋាភិបាលថៃចាត់វិធានការបញ្ហានេះរបៀបណា?










